ថ្ងៃ​នេះ​​៥​ឆ្នាំ​​​​មុនប្រជាជន​ជប៉ុន​​រាប់​ម៉ឺន​នាក់​ស្លាប់​ដោយគ្រោះ​រលក​យក្ស​​​ស៊ូណាមិ

ប្រទេស​ជប៉ុន​​​​ពេល​នេះ​កំពុង​​​ប្រារព្ធ​​ខួប​​​ប្រចាំ​ឆ្នាំ​​លើក​​​ទី​៥ នៃ​គ្រោះ​មហន្តរាយ​​​រញ្ជួយ​ដី​ និង​​រលក​យក្ស​ស៊ូណាមិ​​ដែល​បាន​ឆក់​យក​ជីវិត​​ប្រជាជន​​ឬ បាត់​ខ្លួន​ជាង​១៨០០០​នាក់។

 

ថ្ងៃ​នេះ​​៥​ឆ្នាំ​​​​មុនប្រជាជន​ជប៉ុន​​រាប់​ម៉ឺន​នាក់​ស្លាប់​ដោយគ្រោះ​រលក​យក្ស​​​ស៊ូណាមិ
 

ការ​​​​​​ស្មិងស្មាធិ៍​រយៈ​ពេល​ ១​នាទី​នឹង​ធ្វើ​ឡើង​ទូទាំង​ប្រទេស​ជប៉ុន​​នា​វេលា​ម៉ោង​ ២:៤៦ រសៀល (ម៉ោង​នៅ​ប្រទេស​​​ជប៉ុន) នៅ​ចំ​ពេល​ដែល​រញ្ជួយ​​ដី​បាន​កើត​ឡើង​នា​ពេល​កន្លង​មក។

 

លោក​នាយក​រដ្ឋមន្ត្រី​ជប៉ុន Shinzo Abe ព្រម​ទាំង​​ព្រះ​ចៅ​អធិរាជ​ជប៉ុន Akihito នឹង​ធ្វើ​ពិធី​ដាក់​កម្រង​ផ្កា​​ក្នុង​កម្មវិធី​​​​រលឹក​គម្រប់​ខួប​ចង​ចាំ​ហេតុ​ការណ៍​នោះ​នា​ទី​ក្រុង​តូក្យូ។

 

​គួរ​បញ្ជាក់​ផង​ដែរ​ថា រញ្ជួយ​ដី​និង​រលក​​ស៊ូណាមិ​​ដែល​បាន​កើត​ឡើង​នៅ​ប្រទេស​ជប៉ុន​ក៏​​​​​បង្ក​ឲ្យ​កើត​មាន​មហន្តរាយ​​នុយក្លេអ៊ែរ​ និង​ត្រូវ​ចាត់​ទុក​ជា​​​វិនាសកម្ម​​​ធ្ងន់ធ្ងរ​បំផុត​ក្នុង​ពិភព​លោក​ ចាប់​តាំង​ពី​​គ្រោះ​មហន្តរាយ​​នុយក្លេអ៊ែរ​​Chernobyl ប្រទេស​អ៊ុយក្រែន​ នា​ឆ្នាំ​ ១៩៨៦​កន្លង​មក​ផង​ដែរ។ ម៉ាស៊ីន​រេអ៊ាក់ទ័រ​នុយក្លេអ៊ែរ​​​បាន​បំផ្លាញ​​​​​ទ្រង់​ទ្រាយ​ធំ​នៅ​តំបន់​ក្បែរ​​​រោង​ចក្រ​ថាមពល​នុយក្លេអ៊ែរFukushima Daiichi និង​បង្ខំ​ឲ្យ​ប្រជាជន​ជាង​ ១សែន​៦​ម៉ឺន​នាក់​​ត្រូវ​ចាក​ចេញ​ពី​​​តំបន់​​រស់​នៅ ៕

ចុចអាន៖ អ្នក​វិទ្យាសាស្ត្រ​រក​ឃើញថា​ធ្លាប់​មាន​​​ស៊ូណាមិ​កម្ពស់២៤៤​ម៉ែត្រ អាច​កើត​ឡើង​ម្ដង​ទៀត

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ BBC

​​
​​​​​​​​​​​​​