សិស្ស​នៅ​បាត់​ដំបង ៦ នាក់ ជាប់​លេខ​ក្នុង​ការ​ប្រលង​អាន និង​សូត្រ​​កំណាព្យ

សិស្សានុសិស្ស ៦ នាក់ នៃ​វិទ្យាល័យ​សម្ដេចឪ ខេត្ត​បាត់​ដំបង បាន​ជាប់​​ចំណាត់​ថ្នាក់​ផ្នែក​​ប្រលង​អាន និង​សូត្រ​កំណាព្យ ដែល​តែង​និពន្ធ​​ដោយ​ខ្លួន​ឯង ក្នុង​ទិវា​ជាតិ​អំណាន កាល​ពី​ព្រឹកមិញ​នេះ​។ អ្នកគ្រូ​ចុះ​កម្មសិក្សា​មុខវិជ្ជា ខ្មែរ-អង់គ្លេស ង៉ោ សត្យារាសី ប្រាប់ Sabay។

 

សិស្ស​នៅ​បាត់​ដំបង ៦ នាក់ ជាប់​លេខ​ក្នុង​ការ​ប្រលង​អាន និង​សូត្រ​​កំណាព្យ

 

ការ​ប្រលង​ផ្នែក​អាន

ចំពោះ​អត្ថបទ​​អាន គឺ​ខាង​សាលា​ជា​អ្នក​ចេញ​ជូន។ ​អត្ថបទ​តម្រូវ​ឱ្យ​សិស្ស​អាន​នេះ​ ទាក់ទង​នឹង​ការ​ធ្វើ​ការ​សច្ចាប្រណិធាន​ក្នុង​សម័យ​អង្គរ ដោយ​មាន​សិស្ស ៥ នាក់​ចូលរួម​ប្រកួត ដោយ​មាន​ជ័យលាភី​លេខ ១ ​ពីរ​នាក់ បាន​លើសិស្ស​ឈ្មោះ ផុន សុខគីម ភេទ​ស្រី​រៀន​ថ្នាក់​ទី 12 B និងយុវជន រ៉ា វ៉ាន់ ថ្នាក់ 11 A និង​លេខ ៣ បាន​លើ​​យុវសិស្ស នៅ សុខគា ភេទប្រុសរៀន​ថ្នាក់​ទី 12A។

 

ការ​ប្រលង​សូត្រ​កំណាព្យ តែង​និពន្ធ​ដោយ​ខ្លួន​ឯង

ការ​ប្រលង​ផ្នែក​សូត្រ​កំណាព្យ ដែល​តែង​ដោយ​ខ្លួន​ឯង យុវតី ឌី ដាវី បាន​ចំណាត់​ថ្នាក់​លេខ ១ យុវតី ផន តាំងយូ ជាប់​លេខ ២ និង លេខ ៣ យុវជន គង់ សុជាតិ។

 

រង្វាន់​លើក​ទឹកចិត្ត

ចំពោះ​រង្វាន់​លើកទឹកចិត្ត លេខ​១ ទទួល​បាន​សៀវភៅ ១០ ក្បាល ប៊ិច ១០ ដើម លេខ ២ បាន​សៀវភៅ ៨ ក្បាល ប៊ិច ៨ ដើម និង​លេខ ៣ បាន​សៀវភៅ ៥ ក្បាល និង​ប៊ិច ៥ ដើម។

 

អ្នកគ្រូ​ចុះ​កម្មសិក្សា​មុខវិជ្ជា ខ្មែរ-អង់គ្លេស ង៉ោ សត្យារាសី បាន​បន្ថែម​ថា សាលា​ទាំង​មូល​ជា​ពិសេស​នាយក​សាលា ធ្វើ​កម្មវិធី​នេះ​ឡើង ដើម្បី​អបអរ​ទិវា​ជាតិ​អំណាន​​របស់​កម្ពុជា។

 សិស្ស​នៅ​បាត់​ដំបង ៦ នាក់ ជាប់​លេខ​ក្នុង​ការ​ប្រលង​អាន និង​សូត្រ​​កំណាព្យ

 អត្ថបទអាន

សិស្ស​នៅ​បាត់​ដំបង ៦ នាក់ ជាប់​លេខ​ក្នុង​ការ​ប្រលង​អាន និង​សូត្រ​​កំណាព្យ

 កំណាព្យអ្នកជាប់លេខ១

សិស្ស​នៅ​បាត់​ដំបង ៦ នាក់ ជាប់​លេខ​ក្នុង​ការ​ប្រលង​អាន និង​សូត្រ​​កំណាព្យ

 

សិស្ស​នៅ​បាត់​ដំបង ៦ នាក់ ជាប់​លេខ​ក្នុង​ការ​ប្រលង​អាន និង​សូត្រ​​កំណាព្យ

 

ថ្ងៃទី១១ ខែ​មីនា ត្រូវ​បាន​កំណត់​យក​ជា​ថ្ងៃ​ទិវា​ជាតិ​អំណាន នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​បណ្ដុះ​ទម្លាប់​អាន ជំរុញ​វប្បធម៌​អាន លើក​កម្ពស់​សមត្ថភាព​អាន និង​ការ​តែង​និពន្ធ​ ដើម្បី​រួម​ចំណែក​ការងារ និង​ពង្រឹង​វប្បធម៌​ខ្មែរ​។

 
ការ​ប្រារព្ធ​ទិវា​ជាតិ​អំណាន​នា​ថ្ងៃ​នេះ ក៏​ដើម្បី​រំលឹក​ដល់​ថ្ងៃ​ប្រសូត របស់​សម្ដេច​ព្រះមហាសុមេធាធិបតី ជួន ណាត (ជោតញ្ញាណោ) សម្ដេច​ព្រះ​សង្ឃរាជ​ថ្នាក់​ទី ១ នៃ​គណៈ​មហានិកាយ នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ដែល​ទ្រង់​ប្រសូត​នៅ​ថ្ងៃ​ទី ១១ ខែ​មីនា ឆ្នាំ១៨៨៣ ។ សម្ដេច​ព្រះ​សង្ឃរាជ​ទ្រង់​សោយទិវង្គត នៅ​ថ្ងៃ​ទី ២៥ ខែ​កញ្ញា ឆ្នាំ១៩៦៩៕

 

សិស្ស​នៅ​បាត់​ដំបង ៦ នាក់ ជាប់​លេខ​ក្នុង​ការ​ប្រលង​អាន និង​សូត្រ​​កំណាព្យ

 

សិស្ស​នៅ​បាត់​ដំបង ៦ នាក់ ជាប់​លេខ​ក្នុង​ការ​ប្រលង​អាន និង​សូត្រ​​កំណាព្យ

 

សិស្ស​នៅ​បាត់​ដំបង ៦ នាក់ ជាប់​លេខ​ក្នុង​ការ​ប្រលង​អាន និង​សូត្រ​​កំណាព្យ

 

សិស្ស​នៅ​បាត់​ដំបង ៦ នាក់ ជាប់​លេខ​ក្នុង​ការ​ប្រលង​អាន និង​សូត្រ​​កំណាព្យ

 

 

១១ មីនា អង្គការ​ស៊ីប៉ានឹង​សម្ពោធ​សៀវភៅ​ថ្មី​តម្លៃ ១ ម៉ឺន​រៀល

ក្រសួង​អប់រំ​បញ្ចូល​សាលា​ជនជាតិ​ដើម​ភាគតិច ២៧ ជា​សាលា​រដ្ឋ ​

 

អត្ថបទ៖ អ៊ុំ សុភក្តិ

រូប​ថត​ផ្ដល់​ឱ្យ