​​រូប​ភាព​បុគ្គលិក​ហាង​បឺហ្គឺ​បញ្ចុក​​​​នំ​​​ទៅ​អតិថិជន​ពិការ​ដៃ​ ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​រំជួល​ចិត្ត

រូប​ភាព​​មួយ​សន្លឹក​​បង្ហាញ​ពី​បុគ្គលិក​​ធ្វើ​ការ​ក្នុង​ហាង​​​​ McDonald’s នៅ​ប្រទេស​តៃវ៉ាន់​​ បញ្ចុក​នំ​​ទៅ​អតិថិជន​​ពិការ​ដៃ​ទាំង​សង​ខាង​​បាន​ធ្វើ​​ឲ្យ​​ល្បី​​ពេញ​បណ្ដាញ​អ៊ីនធឺណិត​ ចាប់​តាំង​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ​ថ្មី​ៗ​នេះ។

 

​​រូប​ភាព​បុគ្គលិក​ហាង​បឺហ្គឺ​បញ្ចុក​​​​នំ​​​ទៅ​អតិថិជន​ពិការ​ដៃ​ ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​រំជួល​ចិត្ត
 

តាម​សារព័ត៌មាន​ Liberty Times បាន​ឲ្យ​​ដឹង​ថា បុគ្គលិក​ហាង McDonald’s ខាង​លើ​គឺ​ជា​ និស្សិត​​​សកលវិទ្យាល័យ​​ វ័យ​១៩​ឆ្នាំ​ មាន​ត្រកូល​ ” He” ដែល​បាន​ធ្វើ​ការ​​​នៅ​ហាង​ខាង​លើ​អស់​រយៈ​ពេល​ពីរ​ឆ្នាំ​មក​ហើយ។ យុវជន He តែង​​ចូល​រៀន​​​នៅ​អំឡុង​ពេល​ថ្ងៃ​និង​​ចេញ​មក​ធ្វើ​ការ​ក្រៅ​ម៉ោង​នា​ពេល​ល្ងាច។

 

​​យុវជន He បាន​ឲ្យ​ដឹង​ថា​ នៅ​ពេល​ដែល​​បម្រើ​អាហារ​ដល់​អតិថិជន​ខាង​លើ លោក​សង្កេត​​ឃើញ​ថា​អតិថិជន​​​​ពិបាក​ក្នុង​ការ​យក​អាហារ​​​ញ៉ាំ ដូច្នោះ​​លោក​​​​បាន​សុំ​​ថា​​​​​លោក​អាច​ជួយ​ដល់​​​អតិថិជន​​​​​បាន។

 

ស្រប​ពេល​ដែល He បាន​និយាយ​ថា​វា​​គ្រាន់​តែ​ជា​រឿង​សាមញ្ញ​ធម្មតា​របស់​​លោក ប៉ុន្តែ​​​សាធារណជន​ជា​ច្រើន​​នាក់​បាន​កោត​សរសើរ​ដល់​ He ។

 

អ្នក​​បញ្ចេញ​មតិ​តាម​អ៊ីនធឺណិត​ម្នាក់ បាន​សរសេរ​ថា៖ ” មាន​​មនុស្ស​​តិច​ណាស់​ដែល​អាច​ធ្វើ​ដូច​គាត់​ខាង​លើ​ ក្នុង​សង្គម​យើង​សព្វ​ថ្ងៃ។ ខ្ញុំ​បាន​ទៅ​ញ៉ាំ​អាហារ​នៅ​ហាង​ខាង​លើ​ជា​មួយ​មិត្តភ័ក្ដិ​ខ្ញុំ។ ខ្ញុំ​ពិត​ជា​រំភើប​​បន្ទាប់​ពី​ឃើញ​ទិដ្ឋភាព​នោះ។ គាត់​មិន​បាន​រើស​អើង​អតិថិជន​ជា​អ្នក​ពិការ​នោះ​ទេ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​គាត់​បញ្ចុក​នំ​បឺហ្គឺ​​ដល់​អតិថិជន​​ដោយ​ក្ដី​ស្រលាញ់​និង​អត់​ធ្មត់។ អរគុណ​សម្រាប់​​ចិត្ត​មេត្តា​របស់​គាត់​​។ គាត់​​​បាន​បម្រើ​អាហារ​​មួយ​ពេល​​ដ៏​ឆ្អែត​​សម្រាប់​អតិថិជន។ មេ​​របស់​គាត់​​​គួរ​តែ​លើក​ទឹក​ចិត្ត​គាត់​”៕ ​​​​

 

ចុចអាន៖ ក្មេង​ស្រី​​ប្រាប់​ឪពុក​ថា ​លទ្ធផល​ប្រឡង​មិន​សូវ​ល្អ​ តែ​​ហេតុ​ផល​អាច​​​ធ្វើ​ឲ្យ​រំជួល​ចិត្ត!

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ shanghaiist​​

​​​​​​​​​