ការ​ប្រកួត​វាយ​កូន​ហ្គោល​លើក​ទី​២២ របស់​ JCI អាស៊ីប៉ាស៊ីភិច បញ្ចប់​ដោយ​ជោគជ័យ

​កម្មវិធី​ប្រចាំ​ឆ្នាំ​នេះ​បាន​ប្រារព្ធ​ឡើង​កាល​ពី​ថ្ងៃទី ៦-៨ ខែ​មីនា កន្លង​ទៅ នៅ​សណ្ឋាគារសុខា​ភ្នំពេញនិង​រ៉េស៊ីដង់ ក្រោម​ការ​រៀប​ចំរបស់សភា​​​យុវពាណិជ្ជករ​កម្ពុជា (Junior Chamber International ឬ JCI Cambodia) ។

ថ្វី​ត្បិត​តែ​កម្មវិធី​នេះ​រៀបចំ​ជា​លើក​ទី១ នៅ​ប្រទេស​កម្ពុជា ប៉ុន្តែ​ទទួលបាន​ជោគជ័យ ដោយ​មាន​អ្នក​ចូល​រួម​ប្រមាណ ២៥០​នាក់ មក​ពី​ជាង​១០​ប្រទេស​ ក្នុងនោះមាន​សមាជិក សមាជិកា​ ភ្ញៀវជាតិ និង​អន្តរជាតិ យុវជន​ស្ម័គ្រ​ចិត្ត​នៃ JCI Cambodia, JCI ពិភព​លោក ភ្ញៀវ​កិត្តិយស​ទាំង​ឡាយ ព្រម​ទាំង​តំណាង​ក្រុមហ៊ុន​អាជីវកម្ម​។

ការ​ប្រកួត​វាយ​កូន​ហ្គោល​លើក​ទី​២២ របស់​ JCI អាស៊ីប៉ាស៊ីភិច បញ្ចប់​ដោយ​ជោគជ័យ

គោល​បំណង​នៃ​កម្មវិធី​នេះ គឺ​ដើម្បី​ទទួល​ស្វាគមន៍​ភ្ញៀវ​កិត្តិយស​មក​ពី​បណ្តា​ប្រទេស​ជា​ច្រើន​របស់ JCI ពិភពលោក មក​ប្រកួត​វាយ​កូន​ហ្គោល​របស់​សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ​ប្រចាំ​តំបន់​អាស៊ីប៉ាស៊ីភិច​លើក​ទី២២។​ ជា​ពិសេស​នោះ​គឺ​មាន​ពិធី​ផ្តល់​ពាន​រង្វាន់​ដល់​អ្នក​ដែល​បាន​ទទួល​ជ័យជំនះ​ក្នុង​ការ​វាយ​កូន​ហ្គោល​ផង​ដែរ។

រយៈ​ពេល​បី​ថ្ងៃ​នៃ​ការ​រៀបចំ​កម្មវិធី​នេះ គឺ​មាន​កម្មវិធី​សំខាន់ៗ​ ដូច​ជា​ថ្ងៃទី៦ មីនា គឺ JCI បាន​រៀបចំ​កម្មវិធី JCI Welcoming Night ដើម្បី​ទទួល​ស្វាគមន៍ JCI ពិភពលោក ។​ ថ្ងៃទី ៧ និង ទី ៨​មីនា​គឺ​ជា​ការ​ប្រកួត​វាយ​កូន​ហ្គោល រួម​ទាំង​ពេល​ល្ងាច​ គឺ​ជា​កម្មវិធី Award Night សម្រាប់​បញ្ចប់​កម្មវិធី​ផងដែរ៕

អត្ថបទ៖ដៃគូសហការ