How to Be Single ភាពយន្តដំបូងដែលបង្ហាញ ពីគុណសម្បត្តិនៃការនៅលីវ

ធ្លាប់តែបានទស្សនាជាមួយនឹងខ្សែភាពយន្តបែបវិទ្បាសាស្ត្រ បែបភ័យរន្ធត់ គំនូរជីវចលផ្សេងៗ​ មែនទេ? ក្នុងខែមីនានេះ ខ្សែភាពយន្ត​ How to Be Single នឹងនាំអារម្មណ៍ទស្សនិកជនទាំងអស់ មកទស្សនានូវភាពយន្តប្រភេទមនោសញ្ចេតនាបែបកំប្លែង ដែលកើតទ្បើងនូវក្នុងពិភពលោក បច្ចុប្បន្នដ៏ទាន់សម័យ របស់យើងនេះវិញម្តង។ តើការនៅលីវគឺជាបញ្ហាចោទ យ៉ាងសំខាន់នៅក្នុងសង្គមបច្ចុប្បន្ន មែនទេ? How to Be Single នឹងបង្ហាញពីសកម្មភាពរបស់តួអង្គសំខាន់ៗចំនួន ៤ នាក់ដែលពួកគេទាំង៤ សុទ្ធតែមានបញ្ហាទាក់ទងទៅនឹង ទំនាក់ទំនងស្នេហារបស់ពួកគេ ដែលធ្វើឲ្យពួកគេ ត្រូវធ្វើការសម្រេចចិត្តថាតើ​​ ពួកគេគួរតែនៅលីវ រឺក៏យ៉ាងណា? ទោះបីជាការសម្រេចចិត្តនេះ អាចខុសរឺត្រូវក៏ដោយ។

How to Be Single ភាពយន្តដំបូងដែលបង្ហាញ ពីគុណសម្បត្តិនៃការនៅលីវ

How to Be Single ជាខ្សែភាពយន្តដែលផលិតដោយផលិតកម្ម Warner Bros ដែលដឹកនាំដោយលោក Christian Ditter និង​ចូលរួមសម្តែងដោយ តារាល្បីឈ្មោះក្នុងហូទ្បីវូដជាច្រើនដូចជា Dakota Johnson ដែលទទួលបានភាពល្បីល្បាញកាលពីក្នុង ខ្សែភាពយន្ត Fifty Shades of Grey នឹងសម្តែងជាតួអង្គ Alice ជានារីខកស្នេហ៍ ដែលព្យាយាមយកការសប្បាយ ដើម្បីមកបំបាត់ទុក្ខ។ Rebel Wilson ដែលធ្លាប់សម្តែងនៅ ក្នុងខ្សែភាពយន្ត Pitch Perfect & Pitch Perfect 2 នឹងសម្តែងជាតួអង្គ ដែលមិនខ្វល់នឹងរឿងស្នេហា ទោះបីជាក្នុងកាលៈទេសៈណាក៏ដោយ។

How to Be Single ផ្តោតទៅលើតួអង្គសំខាន់ដូចជា Alice, Robin, Lucy, Meg, Tom និង David ដែលពួកគេទាំងអស់សុទ្ធតែ ជាអ្នកនៅលីវ។ ហើយពួកគេទាំងប៉ុន្មាននាក់នេះ ប្រឈមនឹងស្ថានភាព តែមួយគឺ ត្រូវរៀនធ្វើជាអ្នកនៅលីវក្នុងពិភព ដែលនិយមន័យស្នេហ៍រីកសុះ សាយឥតឈប់ឈរ។ ចង់គេងក្នុងទីក្រុង ដែលមនុស្សម្នាចូលចិត្តសប្បាយពេលរាត្រី មិនជាការសប្បាយប៉ុន្មានទេ។

ចង់ដឹងថាការនៅលីវមានអារម្មណ៍បែបណាខ្លះសម្រាប់មនុស្សដទៃទៀត How to Be Single កំពុងចាក់ បញ្ចាំងនៅគ្រប់រោង ភាពយន្តដែលនៅជិតអ្នក។

How to Be Single ភាពយន្តដំបូងដែលបង្ហាញ ពីគុណសម្បត្តិនៃការនៅលីវ

ទស្សនា Trailer នៅទីនេះ ៖

ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង  នឹង ភាពយន្តដែលលោកអ្នកចូលចិត្តអាចចូលទៅ កាន់ចៃកុន តាមប្រព័ន្ធបណ្តាញសង្គម ដូចជា: www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់អាទិត្យ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload