សុគន្ធ នី​សា វិល​ចូល​ផលិតកម្ម​ហង្ស​មាស​វិញ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​សុគន្ធ នី​សា បាន​វិល​ចូល​ផលិតកម្ម​ហង្ស​មាស​វិញ​ហើយ បន្ទាប់​ពី​នាង​បាន​បញ្ចប់​កិច្ចសន្យា​ជាមួយ​ផលិតកម្ម​ថោ​ន កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។

ដំណឹង​នៃ​ការ​វិល​ចូល​ហង្ស​មាស​វិញ​របស់​សុគន្ធ នី​សា គឺ​ស្រប​ទៅ​នឹង​ការ​សន្និដ្ឋាន​ដ៏​ត្រឹមត្រូវ​ពី​មហាជន​មួយ​ចំនួន ខណៈ​ពេល​អតីត​គូស្នេហ៍​របស់​នាង​ក៏​ធ្លាប់​បង្ហើប​ឲ្យ​ដឹង​ពី​ការ​វិល​ត្រឡប់​នេះ​ដែរ ។ ដំណឹង​នៃ​ការ​វិល​ត្រឡប់​របស់ សុគន្ធ នី​សា ចូល​ផលិតកម្ម​ហង្ស​មាស​វិញ​នេះ ប្រិ​យ​មិត្ត​អ្នកគាំទ្រ​មួយ​ចំនួន​សម្តែង​ការ​អបអរសាទរ និង​មួយ​ចំនួន​ទៀត​ចាត់​ទុក​ថា មិន​មាន​អ្វី​ចម្លែក​ឡើយ រឿង «​ចេញ​ហើយ​ចូល​វិញ​» នេះ ។

កន្លង​មក​អ្នកចាត់ការ​ទូទៅ​ផលិតកម្ម​ថោ​ន លោកមាស សុខ​រតនៈ ធ្លាប់​អះអាង​ប្រាប់​កោះសន្តិភាព ដោយ​បាន​ទទួលស្គាល់​ពី​ការ​ចាកចេញ​របស់​សុគន្ធ នី​សា ពី​ផលិតកម្ម​ថោ​ន ប៉ុន្តែ​ការ​ចាកចេញ​របស់​នាង​ពី​ផលិតកម្ម​ថោ​ន​ទៅ​កាន់​ផលិតកម្ម​ណាមួយ​នោះ​មិន​ត្រូវ​លោក​បញ្ជាក់​ឲ្យ​ដឹង​ឡើយ​ដោយសារ​លោក​មិន​បានដឹង​ដែរ ហើយ​ចាត់​ទុក​រឿង​នេះ​ជា​សិទ្ធិ​របស់​បុគ្គល ។

ថ្មី​ៗ​កន្លង​មក សុគន្ធ នី​សា បាន​បង្ហាញមុខ​យ៉ាង​ច្បាស់​ក្រឡែត​ពេល​ថត​ចម្រៀង​ឲ្យ​ផលិតកម្ម​ហង្ស​មាស​ទុក​សម្រាប់​អបអរ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ហើយ​រូបភាព​នោះ​ត្រូវ​តារាចម្រៀង​លោក​ព្រាប សុវត្ថិ បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក ។ លោក​អិុ​ន ទី​តូ អ្នកដឹកនាំ​សម្តែង​មួយ​រូប​ក្នុង​ផលិតកម្ម​ហង្ស​មាស​អះអាង​ប្រាប់​សារព័ត៌មាន​អេ​ឡិច​ត្រូ​និក​នៅ​ក្នុងស្រុក​មួយ​កាលពី​ម្សិលមិញ​ថា តារាចម្រៀង​សុគន្ធ នី​សា ពិតជា​បាន​ត្រលប់​មក​ធ្វើ​ជា​តារាចម្រៀង​ពេញ​សិទ្ធិ​របស់​ហង្ស​មាស​មែន ។

បើ​តាម​លោក​អិុ​ន ទី​តូ ការ​វិល​ត្រឡប់​មក​វិញ​របស់​សុគន្ធ នី​សា នេះ ផលិតកម្ម​បាន​ត្រៀម​បទ​ចម្រៀង​មួយ​ចំនួន​សម្រាប់​នាង​នា​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ។ លោក​អិុ​ន ទី​តូ មិន​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា តើ​សុគន្ធ នី​សា ត្រៀម​ចម្រៀង​ប៉ុន្មាន​បទ​ឡើយ ដោយ​លោក​ទុក​ឲ្យ​ទស្សនិកជន​រង់ចាំ​តាមដាន ៕

សុគន្ធ នី​សា វិល​ចូល​ផលិតកម្ម​ហង្ស​មាស​វិញ
សុគន្ធ នី​សា វិល​ចូល​ផលិតកម្ម​ហង្ស​មាស​វិញ
សុគន្ធ នី​សា វិល​ចូល​ផលិតកម្ម​ហង្ស​មាស​វិញ
សុគន្ធ នី​សា វិល​ចូល​ផលិតកម្ម​ហង្ស​មាស​វិញ
សុគន្ធ នី​សា វិល​ចូល​ផលិតកម្ម​ហង្ស​មាស​វិញ
សុគន្ធ នី​សា វិល​ចូល​ផលិតកម្ម​ហង្ស​មាស​វិញ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload