Cute ណាស់! រូបថតនាងមច្ឆាតូច កំពុងល្បីល្បាញ ក្លាយជាតារា នៅលើបណ្តាញសង្គម

វៀតណាម៖ រូបថតកុមារីម្នាក់ ដែលតែងខ្លួនជានាងមច្ឆា កំពុងល្បីល្បាញ នៅលើបណ្តាញសង្គម ព្រោះថាកាយវិការ និងរូបរាង ដ៏គួឲ្យស្រលាញ់របស់នាង។

កុមារីអាយុ៦ខែម្នាក់ បានក្លាយជាតារាល្បី នៅលើបណ្តាញសង្គម និងតាមបណ្តាសារព័ត៌មានក្នុង និងក្រៅស្រុកនានា បន្ទាប់ពីឪពុករបស់នាង បានថតរូបនិងតុបតែងខ្លួននាង ឲ្យដូចទៅនឹងតួនាងទេពមច្ឆា ក្នុងរឿងហុងកុង The Mermaid ដែលដឹកនាំដោយ លោក Stephen Chow។ ឪពុករបស់កុមារីខាងលើ បានប្រាប់ឲ្យដឹងថា គាត់មានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីរូបថតរបស់កូនស្រីគាត់ បានល្បីល្បាញនៅលើបណ្តាញសង្គម ក្នុងពេលយ៉ាងខ្លី ដូចនេះ។ 

ជាក់ស្តែងនាងមច្ឆាតូចខាងលើ បានចាប់ផ្តើមល្បីល្បាញខ្លាំង ជាពិសេសនៅលើបណ្តាញសង្គមចិន បន្ទាប់ពីតារាហុងកុង នាង Anita Yuen បានចែករំលែកវា នៅលើគណនី Weibo ផ្ទាល់ខ្លួនរបស់នាង ហើយក្រោយមកក៏ល្បីល្បាញ ដល់បណ្តាសារពត៌មាននានាតែម្តង៕

តោះ! ចង់ដឹងនាងទេពមច្ឆាតូច គួរឲ្យស្រឡាញ់យ៉ាងណានោះ? សូមទស្សនារូបថតរបស់នាង ខាងក្រោមនេះ៖

Cute ណាស់! រូបថតនាងមច្ឆាតូច កំពុងល្បីល្បាញ ក្លាយជាតារា នៅលើបណ្តាញសង្គម
Cute ណាស់! រូបថតនាងមច្ឆាតូច កំពុងល្បីល្បាញ ក្លាយជាតារា នៅលើបណ្តាញសង្គម
Cute ណាស់! រូបថតនាងមច្ឆាតូច កំពុងល្បីល្បាញ ក្លាយជាតារា នៅលើបណ្តាញសង្គម
Cute ណាស់! រូបថតនាងមច្ឆាតូច កំពុងល្បីល្បាញ ក្លាយជាតារា នៅលើបណ្តាញសង្គម
Cute ណាស់! រូបថតនាងមច្ឆាតូច កំពុងល្បីល្បាញ ក្លាយជាតារា នៅលើបណ្តាញសង្គម

 ប្រភព shanghaiist

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload