លែង​ព្រួយ​បារម្ភ​ជម្ងឺ​គាំង​បេះដូង​ហើយ ពេល​ដែល​អ្នក​បរិភោគ​អាហារ​ទាំង 8 នេះ!

ដូចដែល អ្នកទាំងអស់គ្នា បានដឹងអញ្ចឹង ជម្ងឺគាំងបេះដូង គឺជាជម្ងឺដ៏ កាចសាហាវ មួយ ដែលអាចសម្លាប់ មនុស្សបាន ភ្លាមៗ មួយរំពេច ប៉ុណ្ណោះ ប្រសិនបើ ជួយសង្គ្រោះ មិនទាន់ ពេលវេលា ហើយវាត្រូវបាន គេប្រសិទ្ធ នាមថា ជាឃាតករ លេខមួយ ផងដែរ។ ទោះជាយ៉ាង ណាក៏ដោយ ក៏មិនមែន ថា យើងមិនអាច ចៀសផុតពីវា បានដែរ ដោយគ្រាន់តែ ឧស្សាហ៍ធ្វើ លំហាត់ប្រាណ បរិភោគអាហារ អោយបាន ត្រឹមត្រូវ ទៀងទាត់ ពេលវេលា និងលេបថ្នាំ ទៅតាម វេជ្ជបញ្ជានោះ យើងនឹង មិនមានរឿង អ្វីឡើយ។

លែង​ព្រួយ​បារម្ភ​ជម្ងឺ​គាំង​បេះដូង​ហើយ ពេល​ដែល​អ្នក​បរិភោគ​អាហារ​ទាំង 8 នេះ!

ជាមួយគ្នានេះដែរ ដើម្បីបន្ថែមនូវ សុវត្ថិភាពអោយច្រើន ថែមទៀតនោះ ក្នុងថ្ងៃនេះ យើងសូម ណែនាំ អ្នកទាំង អស់គ្នា អោយឧស្សាហ៍ បរិភោគអាហារ ទាំងដប់ ខាងក្រោមនេះ អោយបានច្រើន ព្រោះវាបានផ្ទុក ទៅដោយ សារធាតុ វីតាមីន ជាច្រើន ក៏ដូចជា សារធាតុ ផ្សេងៗទៀត ដែលជួយ ការពារប្រឆាំង និងជួយ ព្យាបាល ជម្ងឺបេះដូងនេះ ផងដែរ។ ចង់ដឹងថា មានអាហារ អ្វីខ្លះ សូមតាមដាន ជាមួយយើង ខ្ញុំ ទាំងអស់គ្នា!

*** SAMSUNG: ប្រញាប់ឡើង!!!! ទិញ SAMSUNG GALAXY A 2016 ម៉ូដែល ណា​មួយ​ក៏​បាន អ្នក​នឹង​ទទួល​បាន​ការ​ថែម​ជូន កាត​មេម៉ូរី (Memory Card) ទំហំ 32 GB មួយ​ភ្លាមៗ ។ ការ​ថែម​ជូន​នេះ ចាប់​ពី​ថ្ងៃទី 01-31 មីនា 2016 ។ Samsung Galaxy A 2016 កាន់តែកាលីប កាន់តែខ្លាំង!

  1. ផ្លែប៊ឺរ៖ ជាផ្លែឈើម្យ៉ាង ដែលយើងអាច ស្វែងរក និងជាវបាន នៅក្នុងប្រទេស កម្ពុជា យើងនេះ។ យ៉ាងណាមិញ បើតាម ការសិក្សា បានអោយដឹងថា ការទទួលទាន ផ្លែប៊ឺរ អាចបណ្តាលអោយ មានភាព ប្រសើរឡើង នូវកូឡេស្តេរ៉ុល នៅក្នុងឈាម ហើយសារធាតុ កូឡេស្តេរ៉ុល នេះដែរ អាចជួយអោយ សរសៃរ អាកទែរ មិនងាយ បំផ្លាញបាន។
  2. Asparagus៖ ជាប្រភេទ បន្លែម្យ៉ាង ដែលពិបាក ក្នុងស្វែងរក ហើយវាមាន តែនៅ បរទេសតែប៉ុណ្ណោះ ក៏ប៉ុន្តែ វាពិតជា សំបូរទៅដោយ វីតាមីន ជាប្រភេទ ច្រើនណាស់ ដូចជា K, B1, B2, C និង E។
  3. ផ្លែទទឹម៖ ផ្ទុកទៅដោយ សារធាតុម្យ៉ាង ដែលអាចជួយ ប្រឆាំងនឹង អុកស៊ីតកម្ម និងជួយ បង្កើន ការផលិត អុកស៊ីតនីទ្រិច ដើម្បីថែរក្សា ឈាមអោយហូរ និង សរសៃរឈាម អាទែ របស់អ្នក បាន បើកចំហរ។
  4. ខាត់ណា៖ ជាបន្លែម្យ៉ាង ដែលងាយស្រួល ក្នុងការ រកណាស់ នៅក្នុងប្រទេស កម្ពុជាយើង ហើយជាមួយនឹង បន្លែមួយ នេះដែរ គឺសំបូរ វីតាមីន K ច្រើនណាស់ ដែលជួយ ទប់ជាតិ កាល់ស្យូម មិនអោយ ទៅបំផ្លាញ សរសៃរឈាម។
  5. រមៀត៖ ជាប្រភេទ គ្រឿងផ្សំ ហើយយើង តែឃើញ ម៉ាក់របស់យើង យកវា ទៅថែមនៅ ក្នុងម្ហូបអាហារ អោយកាន់តែ មានក្លិន និងរសជាតិ កាន់តែ ឈ្ងុយឆ្ងាញ់។ ចំពោះអត្ថ ប្រយោជន៍ របស់វានោះ គឺជួយ ការពារ ប្រឆាំងនឹង ការរលាក និងជួយ កាត់បន្ថយ ការខូចខាត ទៅលើ ជញ្ជាំងសរសៃរ ឈាម។
  6. ផ្លែទន្លាប់៖ ក៏ជាផ្លែឈើ ដែលយើងអាច ស្វែងរក នៅក្នុង ប្រទេសកម្ពុជា យើងបាន ផងដែរ ហើយវាគឺ សម្បូរណាស់ ជាមួយនឹង សារធាតុ ប្រឆាំង អុកស៊ីតក្ម ដែលអាចជួយ កាត់បន្ថយ LDL និងទ្រីក្លីសេរី។ វាជាប្រភព ដែលជួយអោយ សម្ពាធឈាម និងរក្សា សរសៃឈាម អាក់ទែរ បានច្បាស់ លាស់។
  7. សារ៉ាយខៀវបៃតង៖ ជារុក្ខជាតិម្យ៉ាង ដែលអាច គ្រប់គ្រង កម្រិតជាតិ ខ្លាញ់ក្នុងឈាម។ ហើយវាជាប្រភព នៃជាតិ ប្រូតេអ៊ីន និងអាស៊ីត អាមីណូ ដែលជួយរក្សា សុខភាព អោយល្អប្រសើរ បំផុត។
  8. តែបៃតង៖ ប្រសិនបើអ្នក ផឹកតែ បៃតង ២ កែវជា រៀងរាល់ថ្ងៃ វានឹងជួយ រំលាយជាតិខ្លាញ់ ក្នុងឈាម ដើម្បីចៀសវាង ពីអាការៈស្ទះខ្លាញ់ ក្នុងឈាម។

បន្ទាប់ពីបានអត្ថបទខាងលើ នេះហើយ តើអ្នក ទាំងអស់គ្នា យល់យ៉ាង ណាដែរ ចំពោះអាហារ ទាំង 8 ខាងលើនេះ? អ្នកអាច ស្វែងរក និងជាវអាហារ ទាំងប្រាំបីប្រភេទ ខាងលើ នេះបាន នៅតាមផ្សារ ឬនៅតាម ផ្សារទំនើប ជាដើម។ ហើយក៏សូម បញ្ជាក់ដែរថា រាល់ពត៌មាន សុខភាព ដែលយើងបាន ស្រាវជ្រាវ មក គឺសុទ្ធតែមាន ប្រភព ច្បាស់លាស់ មិនមែន ជានិយាយ បញ្ចុះបញ្ចូល នោះទេ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

លែង​ព្រួយ​បារម្ភ​ជម្ងឺ​គាំង​បេះដូង​ហើយ ពេល​ដែល​អ្នក​បរិភោគ​អាហារ​ទាំង 8 នេះ!

  • ដោយ: Mai
  • 3:56 PM, 11 March
  • ប្រភព: Natural Medicine House
  • Tag: សុខភាព