ហេតុអ្វី​បានជា​ស្ត្រី​មាន​ផ្ទៃពោះ​ចាំបាច់​ត្រូវធ្វើ​ការឆ្លុះ​អេកូ​?

ហេតុអ្វី​បានជា​ស្ត្រី​មាន​ផ្ទៃពោះ​ចាំបាច់​ត្រូវធ្វើ​ការឆ្លុះ​អេកូ​?

​តើ​អ្វី​ជា​ការឆ្លុះ​អេកូ ?
     ការឆ្លុះ​អេកូ ត្រូវបាន​ធ្វើឡើង​តាមរយៈ ការប្រើ​ម៉ាស៊ីន​ផ្នែក​វេជ្ជសាស្ត្រ​ម្យ៉ាង ដែល​អាច​បង្កើត​នូវ​រូបភាព នៅ​ខាងក្នុង នៃ​រាងកាយ​របស់​អ្នក​។ វា​អាច​បង្ហាញ​ថា កូន​របស់​អ្នក​មាន​រូបរាង​ដូចម្តេចខ្លះ នៅពេលដែល ពួកគេ កំពុងស្ថិត​នៅ​ក្នុង​ផ្ទៃ​នៅឡើយ ។​

​ការថត​អេកូ​អាច​ប្រាប់​អ្នក និង អ្នកផ្តល់​សេវា​ថែទាំ​សុខភាព​របស់​អ្នក​បាន​ជាច្រើន អំពី​ស្ថានភាព​សុខភាព របស់​ទារក​អ្នក បាន​ដូច​ជា ៖

  • ​ទំហំ និង ទំងន់​របស់​ទារក​។​
  • ​បញ្ជាក់​ថា​មុខងារ របស់​បេះដូង​របស់​ទារក​អ្នក មាន​ភាពប្រក្រតី​ដែរឬទេ​?
  • ​បញ្ជាក់​ថា​តើ សិរីរៈ​ផ្សេងទៀត ( មានដូចជា ខួរ​ឆ្អឹងខ្នង​, ខួរក្បាល និង តម្រង​នោម​) មានកា​រលូត លាស់​បាន​ល្អ​ត្រឹមត្រូវ ដែរឬទេ​?
  • ​ថ្ងៃ​បរិច្ឆេទ​នៃ​ការ​ប្រសូត របស់​ទារក ។​

      រូបភាព​ដែល​មាន​ចលនា  ដែល​បាន​ឆ្លុះបញ្ចាំង​ចេញពី ម៉ាស៊ីន​អេកូ គឺ​មាន​ស្ថានភាព​ដូច​ជា​ខ្សែ​ភាព យន្ត​។ រូបភាព​ទាំងនោះ ត្រូវ​បាន​បញ្ចាំង​ឡើង នៅលើ​កញ្ចក់​អេក្រង់​របស់​ម៉ាស៊ីន​កុំព្យូទ័រ ។​

តើ​ហេតុអ្វី​បានជា​យើង ចាំបាច់​ត្រូវ​ធ្វើ​ការថត​អេកូ ?
     ការថត​អេកូ អាច​ជួយ​អោយ​យើង​ពិនិត្យ​តាមដាន​ដឹង​ពី ទិដ្ឋភាព​ជា​ច្រើន​នៃ​សុខភាព​របស់​គភ៌ មានដូចជា​៖

  • ​ចំនួន នៃ​ទារក​ដែល​មាន​នៅក្នុង​ផ្ទៃ ។​
  • ​ថា​តើ ទំងន់​របស់​គភ៌ មាន​សមាមាត្រ​សាក​សម នឹង អាយុកាល​របស់​ពួកគេ​ដែរ ឬទេ​?
  • ​តើ សិរីរៈ​ខាង​ក្នុងរ​បស់​ទារក មាន​ការលូតលាស់​បាន​ត្រឹមត្រូវ​ដែរឬទេ​?
  • ​ពិនិត្យមើល​ថា តើ​សុក​ស្ថិតនៅក្នុង​ទីតាំង​សុវត្ថិភាព​ដែរ​ឬ​អត់​?
  • ​តាមដាន​ថា​តើ វា​មាន​បញ្ហា​អ្វីមួយ​កើតឡើង​ចំពោះ ស្បូន​, ដៃ​ស្បូន ឬ អូវែ​របស់​ម្តាយ​ដែរឬទេ​?

    
​តើ​ការថត​អេកូ​នេះ អាច​រក​ឃើញ​អ្វី​ខ្លះ ?
      អ្នក​គួរតែ មាន​ភាព​ប្រាកដថា ហេតុអ្វី​បានជា​អ្នក​ចាំបាច់​ត្រូវការ ធ្វើការ​ថត​ឆ្លុះ​អេកូ​នេះ ។ វា​ជា​ការ​ចាំ បាច់​ក្នុង​ការសិក្សា ពី​បញ្ហា​ដែល​នឹង​អាច​កើតមាន​។ លទ្ធផល​នៃ​ការ​ថត​ឆ្លុះ​អេកូ​នេះ អាច​នឹង​មានន័យ​ថា អ្នកនឹង ត្រូវការ ការ​ធ្វើ​តេស្ត​ពិនិត្យ​បន្ថែម ។​

      សម្រាប់​ស្ត្រី​មានគភ៌​ភាគច្រើន ការ​ថត​ឆ្លុះ​អេកូ​គឺ អាច​បញ្ជាក់ប្រាប់​ពួកគេ​បាន​ថា ទារក​របស់គេ មាន​សុខភាព​ល្អ និង ស្ថានភាព​រាងកាយ​ប្រក្រតី ។ ប៉ុន្តែ​ជា​សំណាងអាក្រក់​, សម្រាប់​ស្ត្រី​មួយចំនួន ការថត​អេកូ​នេះ អាច​នឹង​បង្ហាញ​ប្រាប់​ពួកនាង ពី​សញ្ញា​នៃ​ភាពមិនប្រក្រតី ដែល​បាន​កើតមាន​ចំពោះ​ទារក នាង​។ អ្នកផ្តល់​សេវា​ថែទាំ​ផ្នែក​សុខភាព នឹង​ធ្វើ​ការពិភាក្សា​នូវ​បញ្ហា​នេះ ជាមួយ​អ្នក​។ អ្នក​នឹង​អាច​ត្រូវ បាន​ណែនាំ​អោយ ទៅ​ជួប​នឹង​វេជ្ជបណ្ឌិត​ជំនាញ​ផ្នែក​នេះ ដើម្បី​ធ្វើ​ការពិភាក្សា​បន្ថែម​ដើម្បី ធ្វើការ​ប្រឈម និង ស្វែងរក​នូវ​ដំណោះស្រាយ​សមស្រប​សម្រាប់​បញ្ហា​នេះ ។​

តើ​ការថត​អេកូ បាន​ផ្តល់​អត្ថប្រយោជន៍​អ្វី​ខ្លះ​ដល់​អ្នក ?
    ការថត​អេកូ បាន​ផ្តល់​អោយ​ស្ត្រី​មាន​គភ៌ នូវ​ព័ត៌មាន​ផ្នែក​វេជ្ជសាស្ត្រ​សំខាន់ៗ​ជាច្រើន ។ ការថត​អេកូ គួរតែ​ត្រូវបាន​គេ​ធ្វើឡើង ដោយ​យកចិត្តទុកដាក់ ដើម្បី​បញ្ជាក់​អោយបាន​ច្បាស់​ថា ម្តាយ និង​ទារក មាន​សុខភាព​ល្អ និង មិន​មាន​ការ​ប្រឈម​នឹង​គ្រោះថ្នាក់​អ្វី​នោះ​ទេ​៕

ប្រែសម្រួល៖ ម៉ារ៉ាណែត

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី11 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។