​ហេតុអ្វី​បានជា​ស្ត្រី​មាន​ផ្ទៃពោះ​មិនអាច​ញ៉ាំ​សាច់​ទា និង​ស្វាយ​?

​ហេតុអ្វី​បានជា​ស្ត្រី​មាន​ផ្ទៃពោះ​មិនអាច​ញ៉ាំ​សាច់​ទា និង​ស្វាយ​?

​នៅពេល​ដែល​អ្នក​មាន​ផ្ទៃពោះ អ្នក​មិន​អាច​ចេះតែ​បរិភោគ​ផ្តេសផ្តាស​នោះទេ ព្រោះ​ជួន​កាល​បើ​អ្នក​មិន​ប្រយ័ត្ន វា​អាច​នឹង​ប៉ះពាល់​ដល់​កូន និង​អ្នក​បាន​។ មាន​គេ​និយាយថា​នៅ​ពេល​ដែល​មាន​ផ្ទៃពោះ អ្នក​មិន​អាច​ពិសារ​សាច់​ទា និង​ស្វាយ​បាន​ឡើយ​។ តើ​វា​ជា​រឿង​ដែល​ពិត​មែន​ឬ​?

​តាមរយៈ​គ្រូពេទ្យ​ចិន​បានឲ្យដឹងថា សាច់​ទា និង​ស្វាយ​គឺជា​អាហារ​ដែល​មាន​ជាតិពុល​ខ្ពស់ ដូចនេះ​វា​មិន​ស័ក្តិសម​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​បរិភោគ​នោះទេ​។ ជាងនេះទៅទៀត ចំពោះ​អ្នក​ដែល​មាន​ក្រពះ​ខ្សោយ​ក៏​មិន​អាច​បរិភោគ​សាច់​ទា​ច្រើន​បានដែរ រី​ឯ​ស្វាយ​វិញ អ្នក​ដែល​មាន​ជំងឺ​ស្បែក និង​ប្រតិកម្ម គឺ​មិន​អាច​ញ៉ាំ​បាន​ឡើយ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​ជំងឺ​អ្នក​បាន​។ ម្យ៉ាងទៀត​អ្នក​ក៏​មិន​អាច​ញ៉ាំ​ការ៉េម ឳ​ឡឹ​ក និង​ដូង​ច្រើន​ដែរ ព្រោះ​វា​អាច​ធ្វើឲ្យ​កូន​កើត​ចេញ​មក​មាន​ជំងឺ​ប្រតិកម្ម​បាន​។​

ចំណែក​ឯ​គ្រូពេទ្យ​បច្ចុប្បន្ន​យល់ថា ស្ត្រី​មាន​ផ្ទៃពោះ​មិន​អាច​បរិភោគ​ផ្លែ​ស្វាយបាន ដោយសារតែ​នៅក្នុង​ផ្លែស្វាយ​នេះ​មាន​សារធាតុ​ដែល​អាច​ធ្វើឲ្យ​មាន​ជំងឺ​ប្រតិកម្ម​បាន ដូចនេះ​ប្រសិនជា​អ្នក​ពិសារ​ច្រើន សារធាតុ​ប្រតិកម្ម​នេះ​នឹង​បញ្ជូន​ទៅឲ្យ​កូន​ក្នុងផ្ទៃ​យ៉ាងលឿនបំផុត នោះ​កូន​អ្នក​អាច​នឹង​មាន​ជំងឺ​ប្រតិកម្ម​ដោយ​មិន​ដឹង​ខ្លួន​។ ក្រៅពី​ស្វាយ អាហារ​ប្រតិកម្ម​មួយចំនួន​ទៀត​មាន​ដូចជា ៖ ស្រូវ​សាលី ទឹកដោះគោ ផ្លែ​គី​វី និង​គ្រឿង​សមុទ្រ​ដែល​មាន​សំបក ដូចនេះ​អ្នក​ម្តាយ​ដែល​មាន​ជំងឺ​ប្រតិកម្ម មិន​ត្រូវ​បរិភោគ​អាហារ​ទាំងនោះ​ទេ ដើម្បី​កុំឲ្យ​ឆ្លង​ទៅ​ឲ្យ​កូន​ក្នុង​ផ្ទៃ​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី11 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។