លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា ថាសេចក្ដីព្រាង រដ្ឋធម្មនុញ្ញថៃ ជាជំហាន ថយក្រោយ

បាងកក៖ អតីតនាយក រដ្ឋមន្រ្តីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា បានថ្លែងក្នុងវេទិកា សាធារណៈជាសកល មួយរបស់លោក ក្នុងដំណើរទស្សនៈកិច្ច ញូវយ៉ក ថាសេចក្តីព្រាង រដ្ឋធម្មនុញ្ញ របស់រដ្ឋាភិបាល ថៃ បច្ចុប្បន្ននេះ ជាជំហាន ថយក្រោយមួយ ហើយទំនងជាត្រូវ សហគមន៍អន្ដរជាតិ បដិសេធ។

ទីភ្នាក់ងារសារព័ត៌មាន ថៃបាងកក ប៉ុស្ដិ៍ ចេញផ្សាយថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦ នេះបន្ដទៀតថា នៅសហរដ្ឋអាមេរិក ក្នុងវិទ្យាស្ថាន គោលនយោបាយ ពិភពលោក អតីតនាយករដ្ឋ មន្រ្តីថៃ លោក ថាក់ស៊ីន បានផ្ដល់បទសំភាសន៍ ដាច់ដោយឡែក ជាមួយនឹងទស្សនាវដ្ដី នយោបាយពិភពលោក កាសែត New York Times កាសែត The Associated Press និងទីភ្នាក់ងារ ព័ត៌មានបារាំង ពាក់ព័ន្ធទៅនឹងស្ថានភាព នយោបាយក្នុងប្រទេសថៃ។

នៅក្នុងកិច្ចសម្ភាសន៍ នោះដែរលោក បានលើកឡើងថា សម្រាប់អ្នកគ្រប់គ្រង យោធាថៃ ដែលបានដកហូតអំណាច ពីប្អូនស្រីរបស់លោក កាលពីឆ្នាំ២០១៤ គឺនឹងមិនធ្វើអ្វី ក្រៅពីការពារ អំណាចរបស់ ខ្លួននោះទេ។ លោកបានបន្ថែមទៀតថា “បើយើងមើលទៅឥរិយាបថ របស់ពួកគេ គេនឹងនិយាយ នឹងកាន់អំណាច រហូត ដរាបណាអាចធ្វើទៅបាន។

លោកបានបញ្ជាក់ថា លោកមិនជឿពាក្យសន្យា របស់លោក ប្រាយុទ្ធ ចាន់អ៊ូឆា ដែលថានឹងបោះឆ្នោត នៅឆ្នាំក្រោយ ហើយលោកបាន បង្ហាញពីក្ដីព្រួយ បារម្ភជាខ្លាំងអំពី ជោគវាសនា របស់ ប្រទេសថៃ ប្រសិនបើ រដ្ឋធម្មនុញ្ញថ្មី ត្រូវបានអនុម័ត៕

លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា ថាសេចក្ដីព្រាង រដ្ឋធម្មនុញ្ញថៃ ជាជំហាន ថយក្រោយ