លោក ចន ឃើរី អំពាវនាវឲ្យអ៊ីរ៉ង់ រក្សាឲ្យបាននូវសុវត្ថិភាព នៃការសាកល្បង គ្រាប់មីស៊ីលផ្លោង

បរទេស៖ លោក ចន ឃើរី រដ្ឋមន្ត្រីការបរទេស​ សហរដ្ឋអាម៉េរិក បានអំពាវនាវដល់លោក Mohammad Javad Zarif រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ឲ្យធ្វើយ៉ាងណា ត្រូវរក្សាសុវត្ថិភាពចំពោះ ការសាកល្បងបាញ់ គ្រាប់មីស៊ីលរបស់រដ្ឋាភិបាលតេរ៉ង់ ។ ព្រោះថា ប្រទេសទាំងពីរ ទើបតែចាប់ផ្តើមផ្សារភ្ជាប់ ចំណងមេត្រីភាពនឹងគ្នា ។

ថ្វីត្បិតតែ អ៊ីរ៉ង់ និងសហរដ្ឋអាម៉េរិក មិនទាន់បានចុះកិច្ចព្រមព្រៀង ផ្លូវការណាមួយ នៃការស្តារចំណង មិត្តភាពនឹងគ្នាក្តី តែ លោក ឃើរី និងលោករដ្ឋមន្ត្រី ការបរទេស Mohammad Javad Zarif បានទំនាក់ទនងគ្នាយ៉ាងល្អ ក្នុងនាមជាដៃគូ ចចារគ្នាយ៉ាងជិតស្និទ្ធ កាលពីឆ្នាំមុន ដែលលើកឡើងអំពី បញ្ហាថាមពល នុយក្លេអ៊ែរអ៊ីរ៉ង់ រវាងមហាអំណាច និងអ៊ីរ៉ង់ ។

សហរដ្ឋអាម៉េរិក បានជំរុញថា ការបាញ់សាកល្បង មីស៊ីលរបស់អ៊ីរ៉ង់ ធ្វើយ៉ាងណាឲ្យតែមាន សុវត្ថិភាព ព្រោះថា អ៊ីរ៉ង់ ស្ថិតនៅក្នុងដំណោះស្រាយ មួយនៅឡើយ ចេញពីក្រុម ប្រឹក្សាសន្តិសុខ សហប្រជាជាតិ ហើយដែលវានឹង ជាលទ្ធផលមួយនៃការ ដាក់ទណ្ឌកម្ម សេដ្ឋកិច្ចជាថ្មី ដែលផ្តើមចេញពី រដ្ឋាភិបាលវ៉ាស៊ីនតោន ឬក៏មហាអំណាចធំៗ លើលោក ។

"ប្រសិនបានពួកគេបញ្ជាក់ ហើយពួកគេធ្វើរឿងត្រឹមត្រូវ ខ្ញុំលើកឡើងនៅថ្ងៃ ម្សិលមិញ យើងនឹងចាត់វិធានការ នៅក្នុងអង្គប្រជុំនៅ UN" ។ លោក John Kirby អ្នកនាំពាក្យមកពី ក្រសួងការបរទេសអាម៉េរិក បានដកស្រង់សម្តីរបស់លោក ឃើរី ដែលបានព្រមានយ៉ាងដូច្នេះ ៕