UNESCO៖ ចិន ជាប្រទេស នាំមុខគេលើ ពិភពលោក ក្នុងការនាំចេញ ទំនិញពីសម័យដើម

ប៉ារីស៖ អង្គការយូនីស្កូ (UNESCO) បានចាត់ទុកប្រទេសចិន ជាប្រភេទដែលបាន នាំមុខគេលើ វិស័យ នាំចេញ ទំនិញគ្រប់ប្រភេទ ដែលផលិតឡើង កាលពីសម័យ បុរាណកាល ។

ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦ថា វិទ្យាស្ថានស្ថិតិ (UIS) ចំណុះ ឲ្យអង្គការយូនីស្កូ បានបញ្ចេញ របាយការណ៍ថ្មី មួយកាលពី ថ្ងៃព្រហស្បតិ៍ថា សរុបទឹកប្រាក់ ដែលប្រទេសចិន បានធ្វើការនាំចេញ ទំនិញដែលបាន ផលិតកាល ពីសម័យបុរាណ មានចំនួន៦០,១ពាន់ លានដុល្លារ សហរដ្ឋអាម៉េរិក តួលេខនេះបាន កើនឡើងទ្វេដង ធៀបនឹង ការនាំចេញរបស់ សហរដ្ឋអាម៉េរិក ដែលមានទឹកប្រាក់ ២៧,៩ពាន់លានដុល្លារ ។

គួរបញ្ជាក់ថា គិតចាប់ពីឆ្នាំ២០១៣ ប្រទេសចិន បាននាំមុខគេក្នុង ការនាំចេញទំនិញ ដែលផលិតពី សម័យបុរាណ ច្រើនជាងគេលើ ពិភពលោក ហើយមកដល់ បច្ចុប្បន្ននេះ ប្រទេសចិន នៅតែរក្សា បានស្ថិរភាពនៃការ នាំចេញរបស់ខ្លួន ច្រើនដដែល ។

លោក Silvia Montoya នាយកវិទ្យា្ថស្ថាន UIS បានលើកឡើងថា "ក្នុងឆ្នាំ២០១៣ សរុបទឹកប្រាក់ ដែលចិនបាននាំចេញ ទំនិញបុរាណមាន ចំនួន២១២,៨ពាន់ លានដុល្លារ តួលេខនេះ បានកើន ឡើងជិតពីរដង នៃតួលេខបានបង្ហាញ ឡើងនៅក្នុង ឆ្នាំ២០០៤ ហើយនេះជាភស្តុតាង មួយដែលបង្ហាញ ឲ្យដឹងនៅពេល បច្ចុប្បន្ននេះ សេដ្ឋកិច្ចចិន កាន់តែរីកចម្រើនឡើង នៅទូទាំង សកលលោក" ៕

  • UNESCO៖ ចិន ជាប្រទេស នាំមុខគេលើ ពិភពលោក ក្នុងការនាំចេញ ទំនិញពីសម័យដើម已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/03/12  Category:​អន្តរជាតិ