ជប៉ុន រំឮកខួប ៥ឆ្នាំនៃការវាយ ប្រហារពីស៊ូណាមិ ដែលអ្នកស្លាប់ និងរងគ្រោះជិត ២០ម៉ឺននាក់

ជប៉ុន៖ នៅថ្ងៃសុក្រនេះ រដ្ឋាភិបាលជប៉ុន បានប្រារព្ធពីធីកាន់ទុក្ខ សម្រាប់ប្រជាពលរដ្ឋ របស់ខ្លួនរាប់ពាន់នាក់ ដែលបាន បាត់បង់ជីវិត ក្នុងគ្រោះរញ្ជួយដី និងរលកយក្ស ស៊ូណាមិ កាលពី ៥ឆ្នាំមុន ធ្វើឲ្យទីក្រុងជាច្រើន ពោរពេញទៅដោយ ក្ដារមឈូស និងបង្កឲ្យមានគ្រោះថ្នាក់ នុយក្លេអ៊ែរ ដ៏អាក្រក់បំផុត សម្រាប់ពិភពលោក ចាប់តាំងពីឆ្នាំ១៩៨៦។

ទីភ្នាក់ងារសារ ព័ត៌មានសិង្ហបុរី Channel News Asia ចេញផ្សាយថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦ នេះបន្ដទៀតថា កាលពីថ្ងៃសុក្រ ៥ឆ្នាំមុន រញ្ជួយដីកម្រិត ៩រ៉ិចទ័រ បានវាយប្រហារ ក្រុងឈីលី បង្កឲ្យមានរលក យក្សពណ៍ខ្មៅដ៏ធំ នៅតាមបណ្តោយ ឆ្នេរល្វឹងល្វើយ ហើយសម្លាប់ជីវិត មនុស្សជិត ម៉ឺននាក់។

ក្រៅពីទុកសោកពី ការបាត់បង់ ជាយុជីវិត ក្រុមគ្រួសារ សាច់ញាត្តិ ប្រជាពលរដ្ឋជាង ១៦ម៉ឺននាក់ត្រូវ បានជម្លៀសទៅកាន់ ក្រុងក្បែរៗនោះ ដើម្បីមានសុវត្ថិភាព ហើយពួកគេចំនួន ១០ភាគរយ ត្រូវបង្ខំចិត្តរស់នៅ ក្នុងផ្ទះជា បណ្ដោះអាសន្ន ក្នុងខេត្តហ្វូគូស៊ីម៉ា ដោយឡែកពួកគេ ភាគច្រើនត្រូវតាំង ទីលំនៅថ្មី នៅក្រៅស្រុក និងចាប់ជីវិតរស់នៅថ្មី៕