ប៉ង់តាហ្គោន អនុញ្ញាតិឲ្យ មានការវាយ ប្រហាររួមគ្នា ទៅលើកន្លែងផលិត អាវុធគីមី របស់ក្រុមIS

វ៉ាស៊ិនតោន: បើយោងតាម ប្រភពព័ត៍មាន សរសេរដោយ ទីភ្នាក់ងារសារព័ត៍មាន ស៊ិន ហួរ នៅថ្ងៃនេះ បានឲ្យដឹង ថាមន្ទីរប៉ង់តាហ្គោន កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះ បាននិយាយថា ក្រោយពីមានការ ស៊ើបយកការណ៍ ជាពិសេសមួយ របស់អាមេរិក និងបានថតបាន អ្នកជំនាញខាងផលិត អាវុធគីមីរបស់ក្រុមIS។

មនុស្សម្នាក់ដែល ត្រូវបានគេស្គាល់ ឈ្មោះថាAbu Dawud ជាអ្នកឯកទេសម្នាក់ ក្នុងការផលិត អាវុធនុយគីមី របស់ក្រុមIS ត្រូវបានកម្លាំងពិសេស របស់អាមេរិកថត បាននៅក្នុងប្រទេស អ៊ីរ៉ាក់ ក្នុងតាំងពីកំឡុង ខែកុម្ភៈ នេះបើយោងតាម សម្តីដែលបានដក់ ស្រង់ចេញពី លោកPeter Cook អ្នកនាំពាក្យរបស់ មន្ទីរប៉ង់តាហ្គោន។

ជាលទ្ធផលដែល បានចាប់តាំងពីខែកុម្ភៈ នោះមកមានការ វាយប្រហារជាច្រើន ដែលត្រូវបានធ្វើឡើង ក្នុងការរំខាននូវ សកម្មភាពលួចលាក់ ផលិតអាវុធគីមី របស់ក្រុមISហើយ ប៉ង់តាហ្គោន សន្យាបន្តរារាំង មហិច្ឆិតា ផលិតអាវុធគីមី របស់ក្រុមរដ្ឋអ៊ីស្លាម នេះបន្តទៀត។ មកទល់នឹង ថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះ បុគ្គលDawudត្រូវបាននាំខ្លួន ទៅកាន់ប្រទេសអ៊ីរ៉ាក់ និងធ្វើការ សាកសួរបន្ថែម។