​​រថយន្ត​បុក​ម៉ូតូ​​របួសធ្ងន់​៣​នាក់​នៅ​លើ​កំណាត់ផ្លូវ​ជាតិ​លេខ​១

​ខេត្ត​ព្រៃវែង ៖ យុវជន​៣​នាក់​រង​របួស​ធ្ងន់​ដោយសារ​​ត្រូវ​រថយន្ត​ដែល​បើក​បញ្ច្រាសទិស​គ្នាបុក​ពេញទំហឹង​ ​​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ទៀប​​ភ្លឺ​​ថ្ងៃ​ទី​១១ ​​មីនា នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ត្រង់​ចំណុច​ផ្លូវ​ឡើង​ស្ពាន​អ្នក​លឿង ​​ស្ថិត​ក្នុងភូមិ​ឩ​ត្តម ឃុំ​ព្រែក​ខ្សាយ​(​ក​) ស្រុក​ពាមរ​ក៌ ​។​

​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​​ស្រុក​ពាមរក៍ បាន​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ទាំង​៣​នាក់​នេះ ​មាន ១-​ឈ្មោះ មាឃ សំណាង អាយុ​២០​ឆ្នាំ ​​​២-​ឈ្មោះ រ័ត្ន​ ហុ​ន អាយុ​២១​ឆ្នាំ ។ អ្នក​ទាំង​២នាក់​ មាន​ទីលំនៅ​ក្នុងស្រុក​ស្វាយ​ជ្រំ ខេត្តស្វាយរៀង​ ​និង​៣​-ឈ្មោះ គី​ម ភារ​ម្យ អាយុ​២៧​ឆ្នាំ ​មាន​ទីលំនៅ​ក្នុង​ឃុំ​ព្រះ​ធាតុ ស្រុក​កំពង់ត្របែក ។ ​​​ជន​​រង​គ្រោះ​​​ទាំង​៣នាក់​ ត្រូវ​បាន​កម្លាំង​កង​​រាជ​​អាវុធហត្ថ​ហៅ​រថយន្ត​សង្គ្រោះដឹក​ទៅ​​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​អ្នក​លឿង​ ។​ ចំណែក​​​​រថយន្ត​បង្ក​​​ក្រោយ​កើត​ហេុត​បាន​បើក​រត់គេច​ខ្លួន​បាត់​ស្រមោល ៕