ព្រះប្រធាន​ឧត្តមទីប្រឹក្សា​ព្រះមហាក្សត្រ​ អំពាវនាវឲ្យពលរដ្ឋទៅ​ធ្វើអត្តសញ្ញាណប័ណ្ណថ្មី

រាជធានីភ្នំពេញ ៖ ​ព្រះប្រធានឧត្តមទីប្រឹក្សាព្រះមហាក្សត្រ​និងគណបក្សហ្វ៊ុនស៊ីនប៉ិច ព្រះអង្គម្ចាស់ ​នរោត្តមរណប្ញទ្ឋិ ​បានអំពាវនាវឲ្យប្រជាពលរដ្ឋនៅទូទំាងប្រទេស​ ពិសេសសហជីវិន ​សហជីវិនី​ដែលជាសមាជិកគណបក្សហ្វ៊ុនស៊ិនប៉ិច​ទំាងអស់ទៅធ្វើអត្តសញ្ញាណប័ណ្ណថ្មី ​ដើម្បីមានលទ្ធភាពទៅបោះឆ្នោត​នៅអណតិថ្មី ឆ្នាំ២០១៧-២០១៨ ​នាពេលខាងមុខ។

សម្តេចក្រុមព្រះអំពាវនាវ​ខាងលើបែបនេះ​ បានធ្វើឡើងខណៈ​ព្រះអង្គនិងអ្នកម្នាង អ៊ុក ផល្លា​ យាងទៅធ្វើអត្តសញ្ញាណប័ណ្ណ ​នៅព្រឹកថ្ងៃទី១១ មីនា ២០១៦ ៕