ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់​នៅ​គល់​ស្ពាន​ជ្រោយចង្វា​ថ្មី

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​​ដឹង​ថា មានការ​ភ្ញាក់ផ្អើល​មួយ​ខណៈ​អ្នកនេសាទ​​ប្រទះ​ឃើ​ញ​​សាកសព​បុរស​​ម្នាក់​ទាំង​អាក្រាត​​​អណ្តែត​​ក្បែរ​​គល់​ស្ពាន​ជ្រោយចង្វា​ថ្មី​ត្រើយ​​ខាងកើត កាលពី​វេលា​ម៉ោង​០៧​ព្រឹក​ថ្ងៃ​ទី​១១ មីនា ២០១៦ នេះ ស្ថិត​ក្នុងភូមិ​ដើម​គរ សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា ។

ជំហាន​​ដំបូង​ គេ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​សព​​ជន​រង​គ្រោះ​នៅឡើយ​ទេ តែ​បើ​តាម​ការ​ពិនិត្យ សព​មាន​​អាយុ​ប្រហែល​ជិត​៤០​ឆ្នាំ និង​​មាន​សំបុរ​ខ្មៅ​ស្រអែម ។

បើ​តាម​ការ​សន្និដ្ឋាន​​ជំហាន​ដំបូង ជន​រង​គ្រោះ​អាច​ស្លាប់​ដោយសារ​លង់ទឹក ឬ​ក៏​អាច​ជា​​ករណី​សម្លាប់​ខ្លួន ដោយ​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវបន្ត​ និង​ស្វែងរក​សាច់ញាតិ​​ផង​ដែរ ។