ខណៈនេះ​ គណៈកម្មាធិការអចិន្រ្តៃយ៍​រដ្ឋសភាកំពុង​ពិភាក្សាសេចក្តីព្រាង​ច្បាប់សហជីព

រាជធានីភ្នំពេញ ៖ ​គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា​បានបើកកិច្ចប្រជុំរបស់ខ្លួន​ក្រោមអធិបតីភាពសម្តេចអគ្គមហាពញាចក្រី ​ហេង សំរិន​ ដើម្បីពិភាក្សានិង​អនុម័តសេចក្តីព្រាង​ច្បាប់ស្តីពីសហជីព មុនពេលដាក់បញ្ចូល​ទៅក្នុងរបៀបវារៈនៃ​សម័យប្រជុំពេញអង្គរដ្ឋសភា​នាពេលខាងមុខ ។

បើតាមអ្នកឆ្លើយឆ្លងព័ត៌មាន​កោះសន្តិភាពបានឲ្យដឹងនៅ​ប៉ុន្មាននាទីមុននេះថា​ ការពិភាក្សារនាព្រឹកថ្ងៃទី១១ មីនា ​នេះ ក៍មានរបៀបវារៈសំខាន់ៗ​មួយចំនួនទៀតផងដែរ ៕