ផ្លាស់ប្តូរប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ​នៅចុងខែមិថុនា

រាជធានីភ្នំពេញ ៖ ​ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ​លោក ឯក សំអុល ​នឹងត្រូវចូលនិវត្តន៍នៅថ្ងៃទី៣០ មិថុនា ​២០១៦ ​ហើយតំណែងនេះនឹង​ត្រូវផ្លាស់ប្តូរនៅពេលខាងមុខ ។

នេះបើយោងតាមរបៀបវារៈ​ប្រជុំ​គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានាព្រឹកថ្ងៃទី១១ មីនា ​ដែលពិនិត្យលើការជ្រើសតំាង​សមាជិកក្រុមប្រឹក្សាធម្មនុញ្ញថ្មីមួយរូប​ជំនួសលោក ឯក សំអុល ដែលបច្ចុប្បន្នជា​ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ៕