សេចក្តីព្រាងច្បាប់​សហជីពនឹងត្រូវរដ្ឋសភាពិភាក្សា​និងអនុម័តនៅថ្ងៃទី០៤មេសា

រាជធានី​ភ្នំពេញ ៖ ទី​បំ​ផុតទៅ​សេចក្តីព្រាងច្បាប់​ស្តី​ពី​សហជីព​នឹង​ត្រូវ​រដ្ឋសភា​លើកយក​មក​ពិភាក្សា​និង​អនុម័ត​នៅ​ក្នុង​សម័យប្រជុំ​ពេញអង្គ​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​០៤ មេ​សា ២០១៦ ។

បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​កិច្ចប្រជុំ​បស់​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ដែល​ទើប​បិទ​បញ្ចប់​នៅ​មុន​នេះ​បន្តិច​និង​បាន​សម្រេច​ដាក់​បញ្ចូល​សេចក្តីព្រាងច្បាប់​ស្តី​ពី​សហជីព​ទៅ​ក្នុង​របៀបវារៈ​សម័យប្រជុំ​ពេញអង្គ​នៅ​ថ្ងៃ​ទី​០៤​មេ​សា​នោះ ខាង​គណបក្ស​សង្គ្រោះ​ជាតិ​មិន​បាន​ឯកភាព​យល់ព្រម​នោះ​ទេ ៕