​អ្នក​ភូមិ​ប្រទះឃើញ​​សព​ស្ត្រី​ម្នាក់​​នៅ​ក្បែរ​គល់​ព្រីង​

​ខេត្ត​ឧត្តរមានជ័យ ៖ អ្នក​ភូមិ​បាន​ប្រទះ​ឃើញ​សាកសព​ស្ត្រី​ម្នាក់​ពុំ​ស្គាល់​អត្ត​សញ្ញាណ​​ដែល​គេ​អះ​អាង​ថា ជា​មនុស្សវិកល​ចរិត​​​បាន​ដេក​ស្លាប់​​នៅ​​ក្បែរ​​គល់​ព្រីងបង្ក​ការ​ភ្ញាក់​ផ្អើល​ ​កាលពី​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​១១ ​មីនា ​២០១៦​ នេះ​ ​ស្ថិតនៅ​ក្នុងភូមិ​ទួល​កណ្តាល ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង ​។

​ក្រោយ​ការ​ភ្ញាក់​ផ្អើល​ សមត្ថកិច្ច​ប៉ូ​លិ​សមូល​ដ្ឋាន​​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ​ដើម្បី​​ពិនិត្យ​និង​ធ្វើ​កោសល្យវិច័យ ​៕​