តំណាងអយ្យការដោះលែង ​សាន្ត ប៊ុនធឿន ​ក្រោយជននេះតម្កល់​លុយប្រមាណ១ពាន់ដុល្លារ

រាជធានីភ្នំពេញ ៖​ ប្រភពពីមន្រ្តីតុលាការបានបង្ហើបឲ្យដឹងថា​ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ​លោកព្រះរាជអាជ្ញារង គុជ គឹមឡុង ​នៅព្រឹកថ្ងៃទី១១ ​មីនា ២០១៦ បានដោះលែង​លោក សាន្ត ប៊ុនធឿន ​ចាងហ្វាងកាសែតស្នេហាជាតិ​ឲ្យ​នៅ​ក្រៅឃុំក្រោមការឃ្លំាមើលរបស់តុលាការ​ បន្ទាប់ពីជននេះបានតម្កល់​លុយ៤លានរៀល​ (ប្រមាណ១០០០ដុល្លារ) ប៉ុន្តែសំណុំរឿង​ពាក់ព័ន្ឋ​នឹង​ករណី​ស្រវឹងលើស​ជាតិអាល់កុល​ដែលចែងនៅក្នុងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក​ តុលាការនឹងលើកយកមក​បើកសវនាការនៅថ្ងៃទី២៥ មីនាខាងមុខ ។

ជាការកត់សម្គាល់ ​ការដោះលែងលោក ​សាន្ត ប៊ុនធឿន ​នៅថ្ងៃសុក្រនេះដែរ ​បានធ្វើឡើងបន្ទាប់ពីជននេះបានសារភាព​សូមទោសសម្តេចតេជោសែន ​សម្តេចក្រឡាហោម​ ស ខេង និងក្រុម​គ្រួសារ និងត្រូវ​បានគេបង្ហោះវីដឹអូសូមទោសរបស់លោក ​សាន្ត ប៊ុនធឿន តាមបណ្តាញទំនាក់ទំនងសង្គម ៕