​នាំថវិកា​​៤​លាន​រៀល​​ទៅ​ជូន​​ក្រុម​គ្រួសារ​​សព​អតីត​យោធាខេត្ត​

ខេត្តមណ្ឌលគិរី ៖ ថវិកាចំនួន​៤​លាន​រៀល ​ត្រូវ​បាន​លោក​ឧត្តម​សេនី​យ៏​ត្រី ឃិ​ន ម៉េ​ង​ស្រេង មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​មណ្ឌលគិរី​ ​និង​​ជា​ប្រធាន​សមាគម​​អតីត​យុ​ទ្ឋ​ជន​ខេត្ត យក​ទៅ​ជូន​ដល់​ក្រុម​គ្រួសារ​របស់​លោក ច្រេះ ជើ​ម អតីត​យោធា​ខេត្ត ដែល​បាន​ទទួល​មរណភាព​​កាលពី​ថ្ងៃ​ទី​២២ កុ​ម្ភៈ ២០១៦ ​ស្ថិត​នៅ​ភូមិ​ដើម​ស្រល់ សង្កាត់​មនោរម្យ ក្រុង​មនោរម្យ ។

លោក​ឧត្តម​សេនី​យ៍ត្រី ឃិ​ន ម៉េ​ង​ស្រេង បាន​ឲ្យ​ដឹង​ថា អំណោយ​ដែល​លោក​យក​មក​ប្រគល់​​ជូន​ក្រុម​​គ្រួសារ​សព​នា​ពេល​នេះ ​ជា​ប្រាក់​បរិ​ច្ចា​គ​របស់​មិត្ត​យុ​ទ្ឋ​ជន ដែល​​ជា​សមាជិក​នៅ​ក្នុង​ខេត្ត​ ដើម្បី​ជួយ​សម្រួល ​និង​​ដោះស្រាយ​ទុក្ខ​លំបាកបាន​​មួយ​គ្រា​ដល់ក្រុម​គ្រួសារ​នៃ​សព​​ ។​ 

លោក​​​បាន​បញ្ជាក់​ថា ចំពោះ​អាជ្ញាធរ​មូលដ្ឋាន ​ជា​ពិសេស​លោក​មេឃុំ​ ឬ​ចៅសង្កាត់ដែល​ជា​ប្រធាន​សមាគម​​​អតីត​យុ​ទ្ឋ​ជន​ឃុំ​សង្កាត់ ត្រូវ​រាយ​ការ​ណ៍​ជា​បន្ទាន់​នៅ​ពេល​មាន​មន្ត្រី​កងកម្លាំង​ចូល​និវត្ត​ណា​ម្នាក់ទទួលមរណភាព ដើម្បី​លោក​បាន​ជ្រាប​ព័ត៌មាន​ ​​នឹងនាំ​យក​អំណោយ​​​ជូន​ដល់​ក្រុម​គ្រួសារ​រង​គ្រោះ​ឲ្យ​ទាន់​ពេលវេលា​ ៕