បើក​ការដ្ឋាន​ស្ថាបនាផ្លូវ​ប្រវែង​ជាង​៣​ពាន់​ម៉ែត្រនៅ​ក្រុង​កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ​លោក​ ឈួ​រ ច័​ន្ទ​ឌឿ​ន អភិបាលខេត្ត បាន​មាន​ប្រសាសន៍ថា ​​គ្មាន​ការ​អភិវឌ្ឍណា​ដែល​មិន​រង​ការ​ប៉ះពាល់​នោះ​ទេ គ្រាន់តែ​តិច​និង​ច្រើន​ប៉ុណ្ណោះ​​ ថ្លែង​បែប​នេះ ក្នុង​ពិធី​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​លេខ​៤០​​​ដែល​មាន​ប្រវែង​ជាង​៣​ពាន់​ម៉ែត្រ​ ​ចាប់​ពី​ចំណុច​ភូមិ​ចុង​កោះ ​ដល់​​​ភូមិ​ទី​៧ ​នៅ​ព្រឹក​ថ្ងៃ​ទី​១១ ​​មីនា ស្ថិត​នៅ​ភូមិ​ចុង​កោះ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ។​ ដោយ​មានការអញ្ជើញ​ចូលរួម​ពី​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋជាង​៥០០​នាក់ ។

​លោក​អភិបាលខេត្ត បាន​បន្ត​ថា ផ្លូវ​មួយ​ខ្យែ​​ដែល​មាន​ប្រវែង​ជាង​៣​ពាន់​ម៉ែត្រ ​​ចាប់ផ្តើម​ដំណើរការ​​ស្ថាប​នា​​នា​​ពេល​នេះ មាន​សារសំខាន់​​ខ្លាំង​ណាស់​ដោយ​ត្រូវធ្វើ​ឱ្យ​ផុត​​ពី​ទឹក មាន​ខ្នង​លើ​១០​ម៉ែត្រ និង​​តភ្ជាប់​មាត់ទន្លេ ភូមិ​ចុង​កោះ សង្កាត់​ផ្សារឆ្នាំង ទៅ​កាន់​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច ភូមិ​ទី​៧ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង ។​

​ជាមួយ​គ្នា​​នេះ​ដែរ ​លោក​អភិបាលខេត្ត បាន​សំណូមពរ​ដល់​​​ប្រជាពលរដ្ឋ ​ពិសេស​ប្រជាពលរដ្ឋ​រស់នៅ​តាម​ច្រាំង​ទន្លេ ​សូម​មេត្តាយោគយល់ និង​ជួយ​ចូលរួម​ទាំងអស់​គ្នា ដើម្បី​អភិវឌ្ឍ​ខេត្ត ឱ្យ​មានការ​រីក​​ចម្រើន​ និង​ចួ​ល​រួម​ប្រឡងប្រណាំង ទទួល​បានជោគជ័យ ​និង​សួ​ម​កុំ​ចាញ់​ការ​ឃោសនាពី​ជន​អគតិ​មួយ​ចំនួន ដែល​តែងតែ​បំផុស​ធ្វើ​ឱ្យ​រាំង​ស្ទះ​ដល់​កិច្ច​អភិវឌ្ឍ​​​នានា ដែល​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ ៕​