ក្រុមយុវជន​និងនិស្សិតដែលស្វែងរកការ​ពិតរឿង​លោក កឹម សុខា ប្តឹង ស្រី មុំ

រាជធានីភ្នំពេញ ៖​ លោក ស្រី ចំរើន ​ដែលអះអាងថាខ្លួនជាតំណាង​ក្រុមយុវជននិងនិស្សិតមួយចំនួនមកពីសាកលវិទ្យាល័យនានា​ បានដាក់ពាក្យបណ្តឹងទៅ​តំណាង​អយ្យការអមសាលាដំបូង​រាជធានី​ភ្នំពេញ ដោយប្តឹងឈ្មោះ ​ខុម ចាន់ដារ៉ាទី ហៅ ស្រី មុំ​ ពីបទឆបោក ​ពាក់ព័ន្ឋនឹងខ្សែអាត់សំឡេង​ឆ្លើយឆ្លងរវាង​លោក កឹម សុខា និង ស្រី មុំ ។

ជាការកត់សម្គាល់​ ការដាក់ពាក្យបណ្តឹងពីសំណាក់លោក ស្រី ចំរើន ​ដែលរស់នៅក្នុងភូមិបូស្រង៉ែ ​ឃុំត្រពំាងជង ស្រុកបាកាន ​ខេត្តពោធិសាត់​ ហើយគេហទំព័រកោះសន្តិភាពទើបទទួល​បានពាក្យ​​បណ្តឹងនៅ​រសៀលថ្ងៃទី​១១ មីនានេះ​ បានធ្វើឡើងភ្លាមៗ ​បន្ទាប់ពីឈ្មោះ ខុម ​ចាន់ដារ៉ាទី ហៅ ស្រី មុំ​ បានបដិសេធតាមប្រព័ន្ឋផ្សព្វផ្សាយមួយចំនួនថា ​សំឡេងឆ្លើយឆ្លងរវាងខ្លួន ​(ស្រី មុំ) ​និង លោក កឹម សុខានោះ​ មិនមែនជាសំឡេងរបស់ខ្លួនឡើយ ​និងបានចូលទៅបំភ្លឺ​​នៅនាយកដ្ឋានប្រឆាំងភេរវកម្មក្រសួងមហាផ្ទៃ​នាព្រឹកថ្ងៃសុក្រនេះផងដែរ​។

គួររំលឹកថា ព្រឹកនេះ ស្រី​មុំ​ ទៅ​បំភ្លឺ​នៅ​ក្រសួងមហាផ្ទៃ