​ក្រុម​ការ​ងារ​​ត្រួតពិនិត្យ​ច្បាប់​ចរាចរណ៍​ផ្លូវគោក ចុះ​ពិនិត្យ​យានដ្ឋាន​កែ​ច្នៃ​​ដំឡើង​​រថយន្ត​អត់​ច្បាប់​

រាជធានី​ភ្នំពេញ​ ៖ ​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​ បានឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១១ ​​មី​នា ​នេះ ក្រុមការងារ​ត្រួតពិនិត្យ​ច្បាប់​ចរាចរ​ណ៍ផ្លូវគោក ដែល​មាន​តំណាង​ក្រសួងមហាផ្ទៃ និង​តំណាង​ក្រសួង​សាធារណការ​ និង​ដឹក​ជ​ញ្ជូន ​ដែល​ចូលរួម​មាន មន្ត្រី​អគ្គនាយកដ្ឋាន​ដឹក​ជញ្ជូន​ និង​មន្ត្រី​មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​​រាជធានី​ភ្នំពេញ ​​ចុះ​ពិនិត្យ​យាន​ដ្ឋាន​កែ​ច្នៃ​​ដំឡើង​​រថយន្ត​ចំនួន២​កន្លែង ដែល​គ្មាន​ច្បាប់​អនុញ្ញាត ​ស្ថិត​នៅ​​ក្នុង​ខណ្ឌ​សែន​សុខ ​។

ជាក់ស្តែង នៅ​យានដ្ឋាន ជាង អន មាន​រថយន្ត​ចំនួន​១៤​គ្រឿង ដែល​ភាគ​​ច្រើន​​មាន​ស្លាក​លេខ​ និង​មាន​ឈៀក​ត្រឹមត្រូវ ​ប៉ុន្តែ​រក​ឃើញ​​​​ការ​ដំឡើង​​កែ​ច្នៃ​​​រថយន្ត​ខុស​បទដ្ឋាន​បច្ចេកទេស​ ៕ ​