សល់៨ថ្ងៃទៀតរៀបការ​ កូនប្រុសចាក់កូនស្រី​១២កំាបិតនិងចាក់ខ្លួនឯងស្លាប់

រាជធានីភ្នំពេញ ៖​ បើតាមអ្នកឆ្លើយឆ្លងព័ត៌មាន​កោះសន្តិភាពបានឲ្យដឹងជំហានដំបូងមកថា ​គូដណ្តឹងមួយគូមិនទាន់ស្គាល់អត្តសញ្ញាណ​នៅសល់តែ៨ថ្ងៃទៀត​ប៉ុណ្ណោះចូលរោងការ ប៉ុន្តែគួរឲ្យ​សោក​ស្តាយមិនដឹងមូលហេតុអ្វី ​ស្រាប់តែខាងកូនប្រុស​ចាក់ខាងស្រី​១២កំាបិតរងរបួសធ្ងន់ ​ហើយនឹកស្មាន​តែ​ខាងស្រីស្លាប់​ កូនប្រុសក៍ចាក់ខ្លួនឯង៣-៤​កំាបិតស្លាប់ក្រោយ​បញ្ជូនទៅសង្រ្គោះ ។

ហេតុការណ៍នេះ​ បានកើតឡើងនៅវេលាម៉ោង២និង៥០នាទីទៀបភ្លឺឈានចូលថ្ងៃទី១១​ មីនា ២០១៥ នៅបន្ទប់លេខ៥ផ្ទះជួល ​ស្ថិតក្នុងភូមិត្រពំាងថ្លឹង​ សង្កាត់ចោមចៅ ​ខណ្ឌពោធិសែនជ័យ ។ ដោយឡែកនៅព្រឹកថ្ងៃទី១១ មីនានេះ ​ខាងស្រីកំពុងសង្រ្គោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ ៕