ចិត្តកំណាច​មែន​! គ្រាន់តែ​កូនតូច​អ្នកដទៃ​ដួល​ទង្គិច​លើ​កូនស្រី​ខ្លួន បុរស​ជា​ឪពុក “​សងសឹក​” ហក់​ព្រលែង​១​ជើង​ចំ​កណ្តាល​ខ្នង​ចុក​ឆ្អល់​ប្រកាច់​ពេញ​ដី​

​បុរស​ជា​ឪពុក​ម្នាក់​ពិតជា​មានចិត្ត​កំណាច​ឃោរឃៅ​មែន គ្រាន់តែ​កូនតូច​អ្នកដទៃ​ដួល​ប៉ះទង្គិច​លើ​កូនស្រី​របស់ខ្លួន​ដោយ​ចៃដន្យ ដាច់ចិត្ត​លើកជើង​ទាត់​ពី​ខាងក្រោយ​ខ្នង​១​ទំហឹង បណ្តាល​ឲ្យ​គ្នា​ឈឺ​ចុក​ឆ្អល់​ប្រកាច់​ននៀល​ពេញ​ដី​តែម្តង ។​

​យ៉ាងណាមិញ វីដេអូ​នៃ​ហេតុការណ៍​នេះ ដែល​ត្រូវបាន​បញ្ចេញ​ដោយ​ប៉ូលីស បានបង្ហាញ​ឲ្យ​ឃើញ​បុរស​ចិត្តកំណាច​រូបនេះ លើកជើង​ធាក់​ខ្នង​ក្មេងប្រុស​តូច​នោះ​ពេញ​១​ទំហឹង និង​អនុញ្ញាត​ឲ្យ​កូនស្រី​របស់ខ្លួន​វាយ​ថែម​ទៀតផង ។ ហេតុការណ៍​នេះ បានកើត​ឡើង​នៅ​ម៉ោង ៨ និង ១៥ នាទី ព្រឹក នៅក្នុង​ផ្សារ​ទំនើប​១​កន្លែង​នៅក្នុង​ទីក្រុង Dongying, ខេត្ត Shandong ប្រទេស​ចិន ។​

ចិត្តកំណាច​មែន​! គ្រាន់តែ​កូនតូច​អ្នកដទៃ​ដួល​ទង្គិច​លើ​កូនស្រី​ខ្លួន បុរស​ជា​ឪពុក “​សងសឹក​” ហក់​ព្រលែង​១​ជើង​ចំ​កណ្តាល​ខ្នង​ចុក​ឆ្អល់​ប្រកាច់​ពេញ​ដី​

​យោងតាម​អត្ថបទ​អម​ជាមួយ​វីដេអូ ដែល​ត្រូវបាន​បង្ហោះ​ចូល​អ៊ី​ន​ធើរ​ណេ​ត​, ក្មេងប្រុស​រងគ្រោះ​នេះ មាន​អាយុ​ប្រហែល ៣ ឆ្នាំ និង​កំពុង​លេង​ជាមួយ merry-go-round (​ឧបករណ៍​ល្បែង​លេង​វិលជុំ​) ។​

​ក្មេងប្រុស និង​កូនស្រី​របស់​បុរស​នេះ បាន​កំពុង​រុញ merry-go-round ឲ្យ​វិល ខណៈ​ក្មេងប្រុស​ដទៃទៀត អង្គុយ​ជិះ​នៅ​ខាងក្នុង ។ ខណៈ​ពួកគេ​កំពុង​បង្វិល​, ក្មេងស្រី​បាន​ដួល​ទៅនឹង​ដី និង​ក្មេងប្រុស​នោះ​ក៏បាន​ដួល​ទ្រោប​ពីលើ​នាង​ផងដែរ ។​

​ឃើញ​ដូច្នោះ​, បុរស​ជា​ឪពុក​ក្រោធ​ខឹង​គ្មាន​ការពិចារណា​រូបនេះ ក៏បាន​លោត​ធាក់​ក្មេងប្រុស​ចំ​កណ្តាល​ខ្នង​យ៉ាង​ពេញទំហឹង​តែម្តង ។ ភ្លាមៗ​នោះ ក្មេង​បាន​ស្រែកយំ​ឈឺ​ចុកចាប់​យ៉ាងខ្លាំង និង​ដេក​ននៀល​ពេញ​ដី ខណៈ​បុរស​កំណាច​នេះ ត្រលប់​ទៅ​អង្គុយ​វិញ ធ្វើ​ហាក់ដូច​គ្មាន​រឿង​អ្វី​កើតឡើង​អីចឹង ។​

​នៅពេល​ម្តាយ​ក្មេងប្រុស​រងគ្រោះ បានមក​ប្រឈមមុខ​ជាមួយ​, បុរស​រូបនេះ​បាន​បដិសេធ​ធ្វើ​អ្វី​ខុស​ឡើយ ។​

​ទោះយ៉ាងណា ក្រោយ​វីដេអូ​នេះ បាន​រីក​រាលដាល​លើ​អ៊ី​ន​ធើរ​ណេ​ត​, មនុស្ស​ជាច្រើន​បាន​តាមដាន​វែកមុខរក​​បុរស​ជា​ឪពុក​រូបនេះ និង​ផ្ត​ល់ពី​ព័ត៌មាន​របស់គាត់​ទៅ​ប៉ូលីស ។​

​ជា​លទ្ធផល​, ប៉ូលីស​បានប្រកាសថា ពួកគេ​បាន​ចាប់ខ្លួន​ឪពុក​រូប​នេះហើយ ដែលមាន​ឈ្មោះថា Li, ហើយ​គាត់​នឹងត្រូវ​ប្រឈមមុខ​ជាប់ពន្ធ​នាគារ​ពីបទ​ប្រើ​អំពើហិង្សា​លើ​កុមារ ៕​
ចិត្តកំណាច​មែន​! គ្រាន់តែ​កូនតូច​អ្នកដទៃ​ដួល​ទង្គិច​លើ​កូនស្រី​ខ្លួន បុរស​ជា​ឪពុក “​សងសឹក​” ហក់​ព្រលែង​១​ជើង​ចំ​កណ្តាល​ខ្នង​ចុក​ឆ្អល់​ប្រកាច់​ពេញ​ដី​

  • ចិត្តកំណាច​មែន​! គ្រាន់តែ​កូនតូច​អ្នកដទៃ​ដួល​ទង្គិច​លើ​កូនស្រី​ខ្លួន បុរស​ជា​ឪពុក “​សងសឹក​” ហក់​ព្រលែង​១​ជើង​ចំ​កណ្តាល​ខ្នង​ចុក​ឆ្អល់​ប្រកាច់​ពេញ​ដី​已关闭评论
  • 29 views
  • Hide Sidebar
    A+