បុរស​ម្នាក់​ត្រូវ​ចាប់ខ្លួន​ពីបទ​ប្រមាថ​ភាព​រម្យ​ស្ត្រី តាមរយៈ​ការបង្ហាញ​ប្រដាប់​ដាក់​នារីៗ​នៅ​ទីសាធារណៈ​

​តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ប៉ូលីស​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី បាន​ចាប់ខ្លួន​បុរស​ម្នាក់​ពីបទ​ប្រមាថ​ភាព​រម​ទ​ម្យ​របស់​ស្ត្រី ក្រោយពី​បុរស​រូបនេះ បាន​បញ្ចេញ​ប្រដាប់ភេទ​របស់ខ្លួន នៅ​ទីកន្លែង​សាធារណៈ ។​

​ប៉ូលីស​និយាយថា បុរស​ជាប់ចោទ​នេះ​មាន​ឈ្មោះថា Mohamad Bukhari Mat Jusoh អាយុ ២៦ ឆ្នាំ រស់នៅ Kampung Pauh ។ ប៉ូលីស​បន្តថា Jusoh ជា​ជា​បុរស​នៅ​លីវ បាន​ឈរ​នៅ​ពីមុខ​ហាង «Tomato Cafe» នៅ​ចំណុច​ផ្លូវ Jalan Kebun Sultan, ទីកន្លែង​ដែល​បុរស​រូបគេ​បាន​បញ្ចេញ​ប្រដាប់ភេទ​របស់ខ្លួន ដាក់​នារីៗ​ដែលមាន​អាយុ​ក្រោម ២៣ ឆ្នាំ ។​

បុរស​ម្នាក់​ត្រូវ​ចាប់ខ្លួន​ពីបទ​ប្រមាថ​ភាព​រម្យ​ស្ត្រី តាមរយៈ​ការបង្ហាញ​ប្រដាប់​ដាក់​នារីៗ​នៅ​ទីសាធារណៈ​Mohamad Bukhari Mat Jusoh

​បុរស​រូបនេះ បាន​ប្រព្រឹត្ត​ទង្វើ​អសីលធម៌​នៅ​ទីសាធារណៈ​នេះ នៅវេលា​ម៉ោង​ប្រមាណ ៧ និង ៤០ នាទី ព្រឹក ។​

Jusoh ត្រូវបាន​ចាប់ខ្លួន​ពីបទ​ចោទប្រកាន់​ប្រមាថ​ភាព​រម​ទ​ម្យ​របស់​ស្ត្រី និង​ការយាយី​ផ្លូវភេទ ។ យ៉ាងណាមិញ បុរស​រូបនេះ ក៏បាន​ឆ្លើយតប​ថា​ពុំមាន​ទោសទណ្ឌ​ចំពោះ​ការចោទប្រកាន់​នេះ នៅ​ពីមុខ​ចៅក្រម Majistret Nik Habri Muhamad ទៀតផង ។​

​ទោះជា​យ៉ាងណា Jusoh អាច​ត្រូវបាន​ដោះលែង​ឲ្យ​មាន​សេរី​ភា​វិញ បន្ទាប់​បង់ប្រាក់​ធានា​ក្រៅ​ឃុំ​ប្រមាណ ១,២០០ ដុល្លារ ៕​

  • បុរស​ម្នាក់​ត្រូវ​ចាប់ខ្លួន​ពីបទ​ប្រមាថ​ភាព​រម្យ​ស្ត្រី តាមរយៈ​ការបង្ហាញ​ប្រដាប់​ដាក់​នារីៗ​នៅ​ទីសាធារណៈ​已关闭评论
  • 16 views
  • Hide Sidebar
    A+