ជីតា​ប្រហែស​! ទ្វា​ក្រោយ​រថយន្ត​របើក ធ្លាក់​ចៅ​ខ្ពាក តែ​សំណាងល្អ អត់​អី គ្នា​ងើបឡើង​រត់​ដេញតាម​រថយន្ត​គួរ​ឲ្យ​អាណិត​!

​ក្មេងប្រុស​អាយុ​២​ឆ្នាំ​ម្នាក់​នៅក្នុង​ប្រទេស​ចិន បាន​មានសំណាង​នៅ​រស់រានមានជីវិត ក្រោយ​ធ្លាក់​ចេញពី​រថយន្ត​ជីតា​របស់​វា ស្ថិតនៅ​លើផ្លូវ​មមាញឹក​មួយ ។​

​តាមរយៈ​វីដេអូ​នៃ​ហេតុការណ៍​នេះ បានបង្ហាញ​ឲ្យ​ឃើញថា ខណៈ​រថយន្ត​កំពុង​ចលនា ចៃដន្យ​ក៏​ស្រាប់តែ​ទ្វា​គូថ​រថយន្ត​រលាស់​បើក​ឡើង បណ្តាល​ឲ្យ​កូនក្មេង​ស្ថិតនៅ​ទីនោះ ធ្លាក់​ខ្ពាក​តែម្តង​, ប៉ុន្តែ វា​បាន​ស្រ​វ៉ាង​ងើបឡើង​យ៉ាង​លឿន និង​រត់តាម​រថយន្ត ។​

ជីតា​ប្រហែស​! ទ្វា​ក្រោយ​រថយន្ត​របើក ធ្លាក់​ចៅ​ខ្ពាក តែ​សំណាងល្អ អត់​អី គ្នា​ងើបឡើង​រត់​ដេញតាម​រថយន្ត​គួរ​ឲ្យ​អាណិត​!

​យ៉ាងណាមិញ ជីតា​រូបនោះ​ក៏​ពុំបាន​ដឹងថា ចៅ​របស់ខ្លួន​បាត់​ពីលើ​រថយន្ត​ទេ រហូត​ទាល់​តែមាន​អ្នកដំណើរ​ប្រាប់​គាត់​អំពី​ហេតុការណ៍​គួរ​ឲ្យ​រន្ធត់នេះ ។ រថយន្ត​ដទៃទៀត ក៏ត្រូវ​បានឃើញ​បើក​ឆ្លងកាត់​ស្រប​នឹង​ក្មេង​នេះ​ផងដែរ​, ប៉ុន្តែ សំណាងល្អ ដែល​វា​ពុំ​បណ្តាល​ឲ្យ​ក្មេង​នេះ​ពុំ​ទទួលរង​ការឈឺចាប់ ។​

​យោងតាម​ប្រភពព័ត៌មាន នោះ​ហេតុការណ៍​ធ្វេសប្រហែស​នេះ បានកើត​ឡើង​នៅ​ជិត​ទីក្រុង Wujiang, ខេត្ត Jiangsu ប្រទេស​ចិន ។​

​អ្នកដំណើរ​ម្នាក់​ឈ្មោះ Du Xiuli ដែល​បានឃើញ​ក្មេង​តូច​នេះ​នៅ​ម្នាក់ឯង​នៅលើ​ផ្លូវ​កំពុង​ចរាចរណ៍​ឆ្វែ​ង​ឆ្វា​ត់​បែបនេះ ក៏បាន​ឈប់​រថយន្ត​ជួយសង្គ្រោះ និង​ប្រគល់​វា​ទៅ​ឲ្យ​ជីតា​របស់​វា​វិញ ដែលមាន​ឈ្មោះ Yang Defu ។​

​លោក Yang និយាយថា ផ្នែក​ខាងក្រោយ​នៃ​រថយន្ត​របស់គាត់​ត្រូវបាន​ខូច ដោយសារ​ការប៉ះទង្គិច​គ្នា​មួយ ដែល​បាន​កើតឡើង​កាលពី​ប៉ុន្មាន​សប្តាហ៍​មុននេះ ៕