គ្រូបង្រៀន​ជនជាតិ​អាមេរិក​ម្នាក់​បញ្ចេញ​ប្រដាប់ភេទ​ដាក់​ស្រីៗ និង​ស្នើសុំ​ពួកនាង​ឲ្យ​ចូលរួម​ជាមួយ​ខ្លួន​ទៀត​

​បុរស​ជា​គ្រូបង្រៀន​ម្នាក់ ត្រូវបាន​ចាប់ខ្លួន ពីបទ​ប្រព្រឹត្ត​ទង្វើ​មិន​សមរម្យ ក្រោយ​ត្រូវបាន​ចោទប្រកាន់​បញ្ចេញ “​ផ្នែក​ឯកជន​” ដាក់​ស្រីៗ និង​ស្នើសុំ​ពួកនាង​ឲ្យ​ចូលរួម​នៅក្នុង​រថយន្ត​របស់គាត់ ។​

​ប៉ូលីស​នៅក្នុង​ប្រទេស​ជប៉ុន និយាយថា ពួកគេ​បាន​ចាប់ខ្លួន​បុរស​ម្នាក់​ឈ្មោះ Mathew Wood អាយុ ៣៣ ឆ្នាំ ជនជាតិ​អាមេរិក ក្រោយពី​ត្រូវបាន​ចោទប្រកាន់​អង្គុយ​ក្នុង​រថយន្ត និង​បញ្ចេញ​ផ្នែក​ឯកជន​របស់គាត់ ដាក​ស្រីៗ​កំពុង​ដើរ ។​

​យោងតាម​ការស៊ើបអង្កេត​របស់​ប៉ូលីស​, Wood ជា​គឺជា​គ្រូបង្រៀន​ថ្នាក់​វិទ្យាល័យ​ម្នាក់ ។ បុរស​រូបនេះ បាន​ប្រព្រឹត្ត​ទង្វើ​អសីលធម៌​នេះ កាលពី​ថ្ងៃ​ព្រហស្បតិ៍ កន្លងទៅ ។ Wood ក៏បាន​ស្នើសុំ​ស្រី​មួយចំនួន​ឲ្យ​ចូលរួម​នៅក្នុង​រថយន្ត​របស់គាត់​ទៀតផង ។​

​ប៉ុន្តែ ពួកនាងៗ​ទាំងនោះ ពុំ​ទទួល​ការស្នើសុំ​របស់គាត់​បាន​ទេ ។ ផ្ទុយទៅវិញ គឺ​ពួកនាង​បាន​ទូរស័ព្ទ​ទៅ​ប៉ូលីស ឲ្យ​កាន់​កន្លែងកើតហេតុ ។​

​ក្នុងអំឡុង​សាកសួរ​, Wood បាន​ប្រាប់​ប៉ូលីស​ថា ស្រីៗ​ទាំងនោះ គឺជា​អ្នកបង្កើត​រឿងនេះ​ឡើង ចំណែក​រូបគេ​វិញ ពុំបាន​ប្រព្រឹត្ត​ដូច​តាម​ការចោទប្រកាន់​នេះឡើយ ៕

គ្រូបង្រៀន​ជនជាតិ​អាមេរិក​ម្នាក់​បញ្ចេញ​ប្រដាប់ភេទ​ដាក់​ស្រីៗ និង​ស្នើសុំ​ពួកនាង​ឲ្យ​ចូលរួម​ជាមួយ​ខ្លួន​ទៀត​រូបតំណាង៖ ស្រីៗដើរតាមដងផ្លូវ