Project Loon បានត្រៀម​ផ្គត់ផ្គង់​ Internet ក្នុងល្បឿន 15 Mbps

ជិត​ ៣ ឆ្នាំ ក្រោយ​ពេលប្រកាស​ជាសាធារណៈនូវ​គំរោង Project Loon ដែលជា​ផែនការ​ផ្គត់ផ្គង់​បណ្តាញ​ Internet តាមរយៈ​បណ្តា​ពោងហោះ​ ក្នុងរយៈកម្ពស់​ខ្ពស់ Alphabet បានត្រៀមខ្លួន​សំរាប់​ដំណើរការ​សាកពិសោធន៍​នៅឥណ្ឌូនេស៊ី​ នាចុងឆ្នាំនេះ ។

Astro Teller មេដឹកនាំ​បន្ទប់ពិសោធន៍​ “បន្លាស់​ប្តូរថ្មី” ដ៏សម្ងាត់​របស់ Google បានប្រកាស​ព័ត៌មាន​នេះជាសាធារណៈ តាមរយៈ​អត្តបទ​រាយការណ៍មួយក្នុងសន្និសីទ​ TED ដែលប្រព្រឹត្តទៅ​ជារៀងរាល់​ឆ្នាំ នា Vancouver ប្រទេសកាណាដា​។ នាកិច្ច​ពិភាក្សានេះ លោកទម្លាយ​ប្រាប់ពី​គំរោង​ការ Loon បានឆ្លងកាត់​ការប្រឈម​ដ៏ច្រើន​ ទាំងផ្នែក​ស្ថាបត្យកម្ម​ និងបច្ចេកទេស​ ហើយក៏មានពេលខ្លះ​ ទាលច្រក​ ចង់​បោះបង់ចោល ។

ក្រុម​ស្រាវជ្រាវ​ទទួល​បាននូវ​លទ្ធផលបង្គួរ​ អំពីល្បឿនតភ្ជាប់​ជា​ច្រើន​ ។ វាជាការលំបាក​ណាស់ ព្រោះថា ក្រៅពីបញ្ហា​ គប្បី​ធ្វើបែបណា​ ដើម្បី​ឲ្យបាល់​ហោះដ៏ធំ​នេះអាច​ហើរ​ប៉ែលប៉ោល​រយៈពេលវែង​លើអាកាស គឺនៅប្រឈម​មុខ​ជាមួយ​បញ្ហា​ត្រូវធ្វើ​បែបណា​ ដើម្បី​វាអាច​ចលនា​បានតាមគន្លង​សុក្រិត១ ហើយ​ថ្លៃដើម​ត្រូវថោក ។

ឥឡូវនេះ គេបាន​រំលងផុត​នូវការ​លំបាកមួយជំហាន​ហើយ ដោយគេបង្កើត​បាននូវ​ពោងហោះ​ហើរ​ដែលមានសមត្ថភាព​ចលនាជុំវិញ​ផែនដី​បាន ១៩ ដង ក្នុងអំឡុង​ពេល ១៨៧ ថ្ងៃ ។ ក្រុម​ស្រាវជ្រាវ​ក៏បង្កើន​បាននូវ​ល្បឿន​តភ្ជាប់​ Internet ។ លោក Teller បង្ហើបថា ដំបូងវាយឺតណាស់​ តែ​ឥឡូវ​បានកើនដល់ 15 Mbps ដែល​គ្រប់គ្រាន់​សម្រាប់​តម្រូវការ​ Live Streaming Video បាន ។

ការសាកពិសោធន៍​អំឡុងពេល​ខាងមុខ នៅឥណ្ឌូនេស៊ី​ វានឹង​ផ្តល់​នូវចម្លើយ​ថា គប្បី​មានបច្ចេកវិទ្យា​បំរើ​អតិថិជន​ពិតៗបែបណា ហើយក្នុងបរិមាណ​ដ៏ធំទូលាយប៉ុណ្ណា ។

ក្រៅពី​ឥណ្ឌូនេស៊ី​ Project Loon នៅបន្ត​សាកល្បង​នៅ​ប្រទេសស្រីលង្កា ទៀត ក្រោយពេល​ដែល Alphabet បានចចារ ដោយរដ្ឋាភិបាល​ប្រទេសនេះយល់ព្រម ៕ ដោយ៖ សូលីសា

Project Loon បានត្រៀម​ផ្គត់ផ្គង់​ Internet ក្នុងល្បឿន 15 Mbps

ប្រភពៈ CEN