រថយន្ត​លឿន​បំផុត​ពិភពលោក​បង្ហាញ​វត្តមាន​ជាមួយ​ល្បឿន​ដែល​ស្ទើរតែ​ពុំ​អាច​ជឿ​បាន​

​គំរូរថយន្ត​ទើប​ត្រូវបាន​អភិវឌ្ឍន៍ មាន​ល្បឿន​លឿន​បំផុត តាំង​ដើម​មកទល់ពេលនេះ ។ ទោះបី​គេ​កំពុង​ពិសោធន៍​សាកល្បង តែ​ល្បឿន​របស់​វា​ពិតជា​ស្ទើរ​ពុំ​ជឿ​បាន ។​

​វា​ត្រូវបាន​ផលិត​នៅ Bonneville Salt Flats, អាមេរិក ។ រថយន្ត VBB-3 ជា​គំរោង​ការរួម​របស់​ក្រុមហ៊ុន Venturi អះអាងថា ពុំមាន​មធ្យោបាយ​ណា​មាន​ល្បឿន​ប្រៀបផ្ទឹម​បាន ជាមួយ​គំរូរ​រថយន្ត​ដែល​ពួកគេ​កំពុង​ពិសោធន៍​សាកល្បង​ឡើយ ។

​ប្រការ​កាន់តែ​ពិសេស​នោះ រថយន្ត​នេះ​ប្រើប្រាស់​ឋា​ម​ពល​អគ្គិសនី តែ​អាច​រត់​បាន​ដល់​ទៅ ៦០០ គីឡូម៉ែត្រ​/​ម៉ោង ។ គេ​សង្ឃឹមថា នឹងដាក់​បង្ហាញ​វត្តមាន​របស់​វា​នៅ​ពិព័រណ៍​អំពី​ល្បឿន ក្នុង​រដូវរំហើយ​ឆ្នាំនេះ ។​

​តាម CNN រថយន្ត​មាន​ល្បឿន​លឿន​ដំបូង គឺ Malcolm Campbell Bluebird រត់​បាន ៤៨០ គីឡូម៉ែត្រ​/​ម៉ោង ។ ឥឡូវ ក្នុង​ល្បឿន ៦០០ គីឡូម៉ែត្រ​/​ម៉ោង រថយន្ត VBB-3 នឹង​បំបែក​ឯក​ត្ត​ទក​ម្ម ។​

VBB-3 គួបផ្សំ​ល្បឿន​ដោយ​បច្ចេកវិទ្យា​ថ្មីៗ ធ្វើ​ឲ្យ​វា​អាច​រត់​បាន​លើ​ភូមិសាស្ត្រ​លំបាកៗ​ស្មុគស្មាញ ។ គន្លឹះ​អាថ៌កំបាំង​មួយទៀត គឺ​ធ្វើ​ឲ្យ​វា​រត់លឿន​ជាងគេ​តែម្តង ៕ ដោយ​៖ សូលី​សា​

រថយន្ត​លឿន​បំផុត​ពិភពលោក​បង្ហាញ​វត្តមាន​ជាមួយ​ល្បឿន​ដែល​ស្ទើរតែ​ពុំ​អាច​ជឿ​បាន​​រូបរាង​គួរ​ឲ្យ​ស្រឡាញ់​របស់ VBB-3

រថយន្ត​លឿន​បំផុត​ពិភពលោក​បង្ហាញ​វត្តមាន​ជាមួយ​ល្បឿន​ដែល​ស្ទើរតែ​ពុំ​អាច​ជឿ​បាន​​រថយន្ត​ធ្វើ​ឲ្យ​ពិភពលោក​ស្រ​ឡាំង​មុននេះ ។ ឥឡូវនេះ ដល់​វេន VBB-3 ម្តង​ហើយ​

​ប្រិយមិត្ត​ទស្សនា Clip ខាងក្រោម​៖​

ប្រភព៖ CEN