ក្រសួងសុខាភិបាល ឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះ ឱសថក្លែងក្លាយសម្រាប់ ព្យាបាលជំងឺថ្លើមប្រភេទ C

(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាល នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៦នេះ បានប្រកាសឱ្យ ប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្ន កុំប្រើប្រាស់ឱសថក្លែងក្លាយមួយចំនួន សម្រាប់ព្យាបាលជំងឺថ្លើមប្រភេទ C។ លោកថាឱសថ ទាំងនេះ នឹងធ្វើឱ្យប្រជាពលរដ្ឋខូចសុខភាព និងខាតបង់ប្រាក់កាស។

តាមសេចក្តីជូនដំណឹងរបស់ លោក លី សូវ៉ាន់ បានឱ្យដឹងថា ឱសថក្លែងក្លាយសម្រាប់ព្យាបាលរោគថ្លើមប្រភេទសេនោះ កំពុងសចែកចាយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយថា អង្គការសុខភាពពិភពលោក ទើបនឹងជូនដំណឹងមកកម្ពុជាអំពី ឱសថក្លែងក្លាយនេះ។

បើតាមការផ្សព្វផ្សាយរបស់ លោក លី សូវ៉ាន់ បានឱ្យដឹងថា ឱសថដែលអង្គការសុខភាពពិភពលោកបញ្ជាក់ថាក្លែងក្លាយទាំងនោះ មានដូចជា LEDSO , FHARCO និង DAKVIR ជាដើម។

ទោះជាយ៉ាងណា លោកពុំអាចបញ្ជាក់ថា ឱសថទាំងនេះ បានមកដល់ប្រទេសកម្ពុជា ហើយឬយ៉ាងណានោះទេ ដោយគ្រាន់តែអះអាងថា លោកនឹងស្រាវជ្រាវអំពីឱសថនេះ ហើយថាបើសិនជារកឃើញមែននោះក្រសួងសុខាភិបាល នឹងមានវិធានការតែម្តង៕

ក្រសួងសុខាភិបាល ឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះ ឱសថក្លែងក្លាយសម្រាប់ ព្យាបាលជំងឺថ្លើមប្រភេទ C

ក្រសួងសុខាភិបាល ឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះ ឱសថក្លែងក្លាយសម្រាប់ ព្យាបាលជំងឺថ្លើមប្រភេទ Cប្រភពៈ freshnewsasia