ផ្តាសាយជ្រូកH1N1​ផ្ទុះនៅម៉ិកស៊ិក​សម្លាប់​មនុស្ស​៦៨នាក់​

ប្រទេសម៉ិកស៊ិក​មានការរីករាលដាលមេរោគផ្តាសាយ​H1N1ដែលពិភពលោក​ឲ្យឈ្មោះថាផ្តាសាយជ្រូក​ ហើយបានសម្លាប់​មនុស្ស​អស់​៦៨នាក់​នៅក្នុងអំឡុងពេលដែលកំពុងរីករាលដាលនេះ។

របាយការណ៍របស់ក្រសួង​សុខាភិបាល​ម៉ិកស៊ិកបង្ហាញថាមានការឆ្លង​មេរោគ​H1N1ចំនួន៩៤៥ករណី ហើយបានសម្លាប់​មនុស្សអស់​៦៨នាក់ ខណៈការរាលដាលនៅតែបន្តកើតមាន។​ នេះបើតាមសារព័ត៌មាន​Channel News Asia។​

ផ្តាសាយជ្រូកH1N1​ផ្ទុះនៅម៉ិកស៊ិក​សម្លាប់​មនុស្ស​៦៨នាក់​(រូបភាពពី​ Channel News Asia)

ទោះយ៉ាងណារដ្ឋាភិបាលម៉ិកស៊ិក​បញ្ជាក់ថាសាលារៀននានា​មិនត្រូវ​បិទទ្វារដោយសារ​តែមូលហេតុ​នៃការ​ឆ្លង​មេរោគផ្តាសាយនេះ​ទេ។​ រដ្ឋមន្ត្រី​ក្រសួង​អប់រំលោក Aurelio Nuno ថ្លែងក្នុងសន្និសីទសារព័ត៌មាន​នៅសប្តាហ៍នេះថាម៉ិចស៊ិក​មិនមែន​កំពុងតែប្រឈម​ខ្លាំងនឹងបញ្ហា​ជំងឺនេះទេ ហើយមិនសមហេតុផលសម្រាប់​ការបិទសាលារៀនដែរ។​

បច្ចុប្បន្នអង្គការ​សុខភាព​ពិភព​លោក​បាន​បង្ហាញ​របាយការណ៍ថានៅសហរដ្ឋ​អាមេរិកនិងនៅក្នុងប្រទេស​កាណាដាក៏កំពុង​រាលដាល​ការឆ្លង​មេរោគ​H1N1នេះដែរ៕

ប្រភពៈ VOD