មាន​ធាតុ​គីមី​ថ្មី​ចំនួន​បួន​ទៀត​ហើយ ដែល​បាន​បញ្ចូល​ទៅ​ក្នុង​តារាង​ខួបគីមី

តារាងខួបធាតុគីមី គឺជាតារាងមួយ ដែលវាបាន បង្ហាញអំពី អាតូមនានា ដែលអ្នក វិទ្យាសាស្ត្រ បានរកឃើញ និងស្គាល់នៅ ក្នុងគីមីវិទ្យា។ ពួកវាត្រូវ បានគេ យកមកតម្រៀប តាមលំដាប់ លំដោយ យោងទៅតាម លេខអាតូម របស់វាពី តូចទៅធំ។ អ្នកប្រហែល ជាបានស្គាល់ នូវឈ្មោះ ធាតុគីមី មួយចំនួន រួចមកហើយ នៅក្នុងតារាង ខួបនេះ ហើយអ្នក ក៏គួរគប្បី ស្គាល់នូវឈ្មោះ ធាតុគីមី ចំនួនបួនទៀត ផងដែរ ដែលគេ ទើបតែ ធ្វើការ ដាក់បញ្ចូល នៅពេល ថ្មីៗនេះ ដែរទេ។

ការរកឃើញធាតុគីមី ថ្មីចំនួន បួននេះ ត្រូវបាន ធ្វើឡើង ដោយអ្នក វិទ្យាសាស្ត្រ របស់ប្រទេស រុស្ស៊ី អាមេរិក និងជប៉ុន ដែលវានឹង ត្រូវដាក់បញ្ចូល ទៅក្នុងជួរ ទីប្រាំពីរ នៃតារាងខួប។ ធាតុគីមីថ្មីៗ ទាំងបួននោះ មានដូចជា Uut, Uup, Uus, និង Uuo ដែលវាស្ថិត នៅលំដាប់ទី 113th, 115th, 117th, និង118th។ យ៉ាងណាមិញ ធាតុគីមីថ្មីៗ ទាំងបួននេះ មិនបាន កើតឡើង ដោយឯកឯង តាមធម្មជាតិ នោះទេ ក៏ប៉ុន្តែ វាបាន កើតឡើង ដោយការ បង្កើតនៅក្នុង មន្ទីរពិសោធន៍ ដែលឆ្លងកាត់ ច្រើនដំណាក់ កាល។ បើតាមសេចក្តី រាយការណ៍ ធាតុគីមីទី 113 អាចនឹងប្តូរ ទៅជាឈ្មោះ Japanium ផងដែរ ព្រោះអីវា បានរកឃើញ ដោយអ្នក វិទ្យាសាស្ត្រ ជប៉ុន ចំណែកឯបី ផ្សេងទៀត ក៏អាច ប្តូរឈ្មោះ ផងដែរ ព្រោះឈ្មោះបច្ចុប្បន្ន គ្រាន់តែជា ឈ្មោះបណ្តោះ អាសន្ន ប៉ុណ្ណោះ។

ទោះបីជាធាតុគីមីត្រូវបានគេ រកឃើញ​ ថែមទៀត ក៏ដោយ ក៏ប៉ុន្តែវា មានសង្ឃឹម តិចណាស់ ដែលប៉ះពាល់ ទៅដល់ប្រព័ន្ធ សិក្សា របស់យើង ព្រោះអីធាតុ ទាំងបួននេះ វាថ្មី និងនៅមិន ទាន់ដឹងច្បាស់ ថាវាអាច មានប្រតិកម្ម ជាមួយសារធាតុ អ្វីនោះទេ។ វាប្រហែល ជាចំណាយ ពេលយូរ ទំរាំតែវាមាន បញ្ចូលក្នុង ប្រព័ន្ធសិក្សា របស់យើង។

មាន​ធាតុ​គីមី​ថ្មី​ចំនួន​បួន​ទៀត​ហើយ ដែល​បាន​បញ្ចូល​ទៅ​ក្នុង​តារាង​ខួបគីមី

មាន​ធាតុ​គីមី​ថ្មី​ចំនួន​បួន​ទៀត​ហើយ ដែល​បាន​បញ្ចូល​ទៅ​ក្នុង​តារាង​ខួបគីមី

ប្រភពៈ cambo-report