អ្នកនាំពាក្យសុខាភិបាល ពន្យល់ឱ្យពលរដ្ឋ ប្រុងប្រយ័ត្នអំពីជំងឺផ្តាសាយថ្មី H1N1 (Video Inside)

(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធាននាយកដ្ឋាន ប្រយុទ្ធនឹងជំងឺឆ្លង បានចេញ វីដេអូថ្មីមួយ ដោយពន្យល់ប្រជាពលរដ្ឋខ្មែរ អំពីការប្រុងប្រយ័ត្នចំពោះជំងឺផ្តាសាយថ្មី H1N1 បន្ទាប់ពីមានករណីនេះ បានកើតឡើងជាថ្មី លើពលរដ្ឋខ្មែរកាលពីសប្តាហ៍មុន។

លោក លី សូវ៉ាន់ បានអះអាងថា ករណី H1N1 ធ្លាប់បានកើតឡើងនៅក្នុងប្រទេសកម្ពុជារួចទៅហើយកាលពីឆ្នាំ២០០៩ ដែលក្នុងនោះបណ្តាលឱ្យមានអ្នកឈឺ និងស្លាប់មួយចំនួន ហើយសម្រាប់ H1N1 នាពេលនេះ លោកជំរុញឱ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្ន ដោយកុំប៉ះពាល់អ្នកជំងឺ និងត្រូវពាក់ម៉ាស បើសិនជាអ្នកណាម្នាក់មានជំងឺផ្តាសាយ ។

ខាងក្រោមនេះជាវីដេអូពន្យល់របស់លោក លី សូវ៉ាន់៖

ប្រភពៈ freshnewsasia

ពត៌មានអប់រំស្តីអំពីជំងឺផ្តាសាយ H1N1 ។
Education news on Seasonal Flu H1N1.

Posted by នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC on Sunday, February 21, 2016