ទស្សនា​វ​ដ្តី Playboy ប្តូរ​យុទ្ធសាស្ត្រៈ ប្រើ​រូបភាព​សិច​ស៊ី​ជំនួស​ឲ្យ​រូបភាព​អាក្រាត​

នៅលើ​ទស្សនា​វ​ដ្តី​លេខ​ចេញផ្សាយ​ខែ មីនា ២០១៦ របស់​ទស្សនា​វ​ដ្តី​អាសអាភាស​ដ៏​ល្បីល្បាញ​ច្រើន​ជំនាន់​មួយ​នេះ គេ​ពុំ​ឃើញ​មាន​រូបភាព​អាក្រាតកាយ​ឲ្យ “​សប្បាយ​ភ្នែក​” ១​សន្លឹក​ណា​ទេ ។​

​គួររម្លឹកថា កាលពី​ខែ តុលា ២០១៥ អគ្គនាយក​ទស្សនា​វ​ដ្តី Playboy បានប្រកាស​ផ្អាក​ពុំ​បោះពុម្ពផ្សាយ​រូបភាព Nude ទៀត​ទេ ព្រោះ​គណៈ​និពន្ធ​នាយក​ពិនិត្យឃើញថា អ្នកអាន​បច្ចុប្បន្ន អាច​ងាយ​រកបាន​នូវ​រូបភាព​ទាំង​នោះបាន ដោយ​គ្រាន់តែ Click លើ​កុំព្យូទ័រ​ប៉ូ​ណ្ណោះ ។​

​ថ្ងៃទី ៤ កុម្ភៈ ២០១៦, Playboy បាន​បោះពុម្ព​រូបភាព “​រម្យទម​” ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ លើ​គ្រប​មុខ​នៃ​ទស្សនា​វ​ដ្តី​របស់ខ្លួន ដែល​តារា​សម្តែង គឺ​ស្លៀកពាក់​ឈុត​ទាក់ទាញ​អារម្មណ៍​ប៉ុណ្ណោះ ដោយ​ពុំ “​ស្លៀក​ខ្យល់​ដណ្តប់មេឃ​” ដូច​មុន​ទៀតឡើយ ។​

ទស្សនា​វ​ដ្តី Playboy ប្តូរ​យុទ្ធសាស្ត្រៈ ប្រើ​រូបភាព​សិច​ស៊ី​ជំនួស​ឲ្យ​រូបភាព​អាក្រាត​​រូបភាព​លើ​គ្រប​មុខរប​ស់ទស្ស​នាវ​ដ្តី Playboy ថ្មី​

​រូបភាព​លើ​គ្រប​មុខ​នេះ ថត​តាម​ស្ទៃ​ល៍រ​បស់​ប្រតិបត្តិការ Snapchat ដោយ​អក្សរ “Heyyy;)” នៅ​ពីក្រោម ។ តារាៗ​ដែល​បង្ហាញ​វត្តមាន​ជាអាទិ៍​មានៈ arah McDaniel, Dree Hemingway, Myla Dalbesio… ហើយ​ក៏មាន​អត្ថបទ “​ស្នូល​” មួយ​របស់​តារា​សម្តែង James Franco -​តួឯក​ក្នុង​រឿង 127 Hours បទសម្ភាសន៍​ជាមួយ​តារា​ទូរទស្សន៍ Rachel Maddow និង​អត្ថបទ​ពិភាក្សា​ពី​ការត្រួតត្រា គ្រា​សំរាលកូន ។​ល​។ ពោលគឺ​សុទ្ធសឹង​ព័ត៌មាន​ដែលមាន​តិចតួច​ណាស់ កាលពី​ពេលមុន ។​

​បរិមាណ​លក់​ទស្សនា​វ​ដ្តី Playboy បានចាប់ផ្តើម​ថយចុះ ពី ៥,៦ លាន​ច្បាប់ នៃ​អំឡុង​ឆ្នាំ ១៩៧០ មក​សល់​ត្រឹមតែ ៨០០.០០០ ច្បាប់ នាពេល​បច្ចុប្បន្ន ។​

​ទស្សនា​វ​ដ្តី Playboy ជា​ទស្សនា​វ​ដ្តី​ល្បីល្បាញ​សំរាប់​បុរសៗ ត្រូវបាន​បង្កើត​នៅ​អាមេរិក នា​ឆ្នាំ ១៩៥៣ ៕ ដោយ​៖ កណិការ​
ទស្សនា​វ​ដ្តី Playboy ប្តូរ​យុទ្ធសាស្ត្រៈ ប្រើ​រូបភាព​សិច​ស៊ី​ជំនួស​ឲ្យ​រូបភាព​អាក្រាត​

ប្រភពៈ CEN