កំពូល​តារា​ម៉ូ​ឌែ​ល​កូ​ឡុំ​ប៊ី​ម្នាក់​ត្រូវ​ចាប់ខ្លួន ក្នុងករណី​ចាប់ជំរិត និង​ធ្វើ​ទារុណកម្ម​អ្នកអាជីពដូចគ្នា​ដែល​បង្ហោះ​ផ្សាយ​រូបថត​មិន​សមរម្យ​មុនពេល​វះកាត់​កែ​សម្ផស្ស​របស់​នាង​នៅលើបណ្តាញសង្គម

​កំពូល​តារា​បង្ហាញ​ម៉ូត​ដ៏​ស្រស់ស្អាត​វ័យក្មេង​ម្នាក់ នៅក្នុង​ប្រទេស​កូ​ឡុំ​ប៊ី បាន​ផ្ទុះ​កំហឹង​ជាខ្លាំង ដោយសារតែ​រូបថត​ដ៏ “​ក្តៅ​ភ្នែក​” មុនពេល​វះកាត់​កែ​សម្ផស្ស​ជាច្រើន​សន្លឹក​របស់​នាង ត្រូវបាន​គេ​យកទៅ​បង្ហោះ និង​រីក​រាលដាល​ពាសពេញ​នៅលើ​អ៊ី​ន​ធើរ​ណេ​ត ។​

​យោងតាម​ប្រភពព័ត៌មាន បាន​ឲ្យ​ដឹងថា នាង Yeimi Rey អាយុ ២១ ឆ្នាំ ដែលជា​កំពូល​តារា​បង្ហាញ​ម៉ូត​១​ដួង​របស់​ប្រទេស​កូ​ឡុំ​ប៊ី ត្រូវបាន​ចាប់ខ្លួន​នៅឯ​អាកាសយានដ្ឋាន Bogota ខណៈ​នាង​រៀបចំឡើង​ជិះ​យន្តហោះ​ទៅកាន់ Miami ។​

Rey ត្រូវបាន​ចោទប្រកាន់​ពីបទ​ចាប់ជំរិត និង​ធ្វើ​ទារុណកម្ម​មួយ ក្រោយពី​នាង និង​បងស្រី​របស់​នាង បាន​ចាប់ជំរិត​គូប្រជែង​ឈ្មោះ Carolina Munoz យកទៅ​កាន់​កន្លែង​ដាច់ស្រយាល​មួយ និង​វាយ​ធ្វើបាប ។​

​យោងតាម​ការស៊ើបអង្កេត​របស់​ប៉ូលីស​, បងប្អូន​ស្រី​២​នាក់​នេះ បាន​វាយប្រហារ​ទៅលើ​កញ្ញា Munoz ក្នុង​សកម្មភាព​សងសឹក ក្រោយពី​នាង​បាន​បើក​គណនី​បណ្តាញ​សង្គម​ជាច្រើន ហើយ​បង្ហោះ​ផ្សាយ​រូប​ភាពមិន​សមរម្យ មុនពេល​វះកាត់​កែ​សម្ផស្ស​របស់​បងប្អូន​ស្រី​នេះ ។​

កំពូល​តារា​ម៉ូ​ឌែ​ល​កូ​ឡុំ​ប៊ី​ម្នាក់​ត្រូវ​ចាប់ខ្លួន ក្នុងករណី​ចាប់ជំរិត និង​ធ្វើ​ទារុណកម្ម​អ្នកអាជីពដូចគ្នា​ដែល​បង្ហោះ​ផ្សាយ​រូបថត​មិន​សមរម្យ​មុនពេល​វះកាត់​កែ​សម្ផស្ស​របស់​នាង​នៅលើបណ្តាញសង្គម

Yeimi Rey

Monoz បាន​ប្រាប់​ប៉ូលីស​ថា បងប្អូន​ស្រី​នេះ បាន​រុញ​នាង​ចូលក្នុង​រថយន្ត​របស់​ពួកគេ នៅក្រោយ​មក ពួកគេ​បាន​ខាំ និង​វាយ​ធ្វើបាប​នាង ។ ពួកគេ​បាន​ចាប់​បោចសក់​នាង និង​កាត់​សម្រាត​នាង​ឲ្យ​ននលគក ។​

​ពួកគេ​ក៏បាន​ធ្វើ​ឲ្យ​នាង​តក់ស្លុត​ជាមួយ​កាំភ្លើង​ជ័រ ។ ពួកគេ​ក៏បាន​ព្រមាន​ជះ​ទឹក​អាស៊ីត​ដាក់​មុខ​នាង ក្នុង​បំណង​បំផ្លាញ​អាជីព​របស់​នាង ។ ពាក់ព័ន្ធ​ករណី​ធ្វើបាប​គ្នា​ទៅវិញទៅមក​នេះ​, Munoz ក៏បាន​ត្អូញត្អែរថា បងប្អូន​ស្រី​នេះ​បាន​លួច និង​ចុះផ្សាយ​រូបថត​អាក្រាត​របស់​នាង​ជាច្រើន ចូល​បណ្តាញ​សង្គម​ផងដែរ ។​

Munoz បាន​សារភាពថា បា​នប​ង្កើ​គណនី Twitter ក្លែងក្លាយ​ជាច្រើន ក្នុង​បំណង​បង្ខូច​កិត្តិយស​បងប្អូន​ស្រី​នេះ ដោយសារតែ​ពួកគេ​បាន Comment អាក្រក់ៗ​នៅលើ​គណនី​ប​ញ្តា​ញ​សង្គម​របស់​នាង ។​

​សូមបញ្ជាក់ថា មកទល់ពេលនេះ បងស្រី​របស់ Rey ពុំទាន់​ត្រូវបាន​ចាប់ខ្លួន​នៅឡើយ​ទេ ៕​

កំពូល​តារា​ម៉ូ​ឌែ​ល​កូ​ឡុំ​ប៊ី​ម្នាក់​ត្រូវ​ចាប់ខ្លួន ក្នុងករណី​ចាប់ជំរិត និង​ធ្វើ​ទារុណកម្ម​អ្នកអាជីពដូចគ្នា​ដែល​បង្ហោះ​ផ្សាយ​រូបថត​មិន​សមរម្យ​មុនពេល​វះកាត់​កែ​សម្ផស្ស​របស់​នាង​នៅលើបណ្តាញសង្គម កំពូល​តារា​ម៉ូ​ឌែ​ល​កូ​ឡុំ​ប៊ី​ម្នាក់​ត្រូវ​ចាប់ខ្លួន ក្នុងករណី​ចាប់ជំរិត និង​ធ្វើ​ទារុណកម្ម​អ្នកអាជីពដូចគ្នា​ដែល​បង្ហោះ​ផ្សាយ​រូបថត​មិន​សមរម្យ​មុនពេល​វះកាត់​កែ​សម្ផស្ស​របស់​នាង​នៅលើបណ្តាញសង្គម កំពូល​តារា​ម៉ូ​ឌែ​ល​កូ​ឡុំ​ប៊ី​ម្នាក់​ត្រូវ​ចាប់ខ្លួន ក្នុងករណី​ចាប់ជំរិត និង​ធ្វើ​ទារុណកម្ម​អ្នកអាជីពដូចគ្នា​ដែល​បង្ហោះ​ផ្សាយ​រូបថត​មិន​សមរម្យ​មុនពេល​វះកាត់​កែ​សម្ផស្ស​របស់​នាង​នៅលើបណ្តាញសង្គម កំពូល​តារា​ម៉ូ​ឌែ​ល​កូ​ឡុំ​ប៊ី​ម្នាក់​ត្រូវ​ចាប់ខ្លួន ក្នុងករណី​ចាប់ជំរិត និង​ធ្វើ​ទារុណកម្ម​អ្នកអាជីពដូចគ្នា​ដែល​បង្ហោះ​ផ្សាយ​រូបថត​មិន​សមរម្យ​មុនពេល​វះកាត់​កែ​សម្ផស្ស​របស់​នាង​នៅលើបណ្តាញសង្គម កំពូល​តារា​ម៉ូ​ឌែ​ល​កូ​ឡុំ​ប៊ី​ម្នាក់​ត្រូវ​ចាប់ខ្លួន ក្នុងករណី​ចាប់ជំរិត និង​ធ្វើ​ទារុណកម្ម​អ្នកអាជីពដូចគ្នា​ដែល​បង្ហោះ​ផ្សាយ​រូបថត​មិន​សមរម្យ​មុនពេល​វះកាត់​កែ​សម្ផស្ស​របស់​នាង​នៅលើបណ្តាញសង្គម

 

កំពូល​តារា​ម៉ូ​ឌែ​ល​កូ​ឡុំ​ប៊ី​ម្នាក់​ត្រូវ​ចាប់ខ្លួន ក្នុងករណី​ចាប់ជំរិត និង​ធ្វើ​ទារុណកម្ម​អ្នកអាជីពដូចគ្នា​ដែល​បង្ហោះ​ផ្សាយ​រូបថត​មិន​សមរម្យ​មុនពេល​វះកាត់​កែ​សម្ផស្ស​របស់​នាង​នៅលើបណ្តាញសង្គមCarolina Munoz ដែលត្រូវបាននាង Rey និងបងស្រីនាងចាប់ជំរិត និងវាយធ្វើបាប