តារា​បង្ហាញ​ម៉ូដ​ស្រី​វ័យ​២៥​ឆ្នាំ​ស្លាប់​ក្នុងអំឡុង​ការវះកាត់​កែកុន​សុដន់​

​ស្ត្រី​ជា​ម្តាយកូន​១​ម្នាក់ អាយុ ២៥ ឆ្នាំ បាន​ស្លាប់ ក្រោយ​ទទួល​ការវះកាត់​ពង្រីក​សុដន់ នៅក្នុង​ទីក្រុង Shenzhen, ភាគខាងត្បូង​នៃ​ប្រទេស​ចិន ។​

​យោងតាម​ប្រភពព័ត៌មាន បាន​ឲ្យ​ដឹងថា ស្ត្រី​រងគ្រោះ​នេះ​ដែលមាន​ឈ្មោះថា Ting Ting បាន​ស្លាប់​កាលពី​ថ្ងៃ​ពុធ ក្រោយ​ចង្វាក់បេះដូង​របស់​នាង​បាន​ធ្លាក់ចុះ ក្នុងអំឡុងពេល​វះកាត់ ។​

Ting Ting ដែលជា​តារា​បង្ហាញ​ម៉ូដ​ម្នាក់ បានសម្រេច​ចិត្ត​ធ្វើការ​វះកាត់​នេះ បន្ទាប់ពី​នាង​ត្រូវបាន​ប្រាប់​ក្នុងអំឡុងពេល​ពិគ្រោះ​យោបល់​ថា នាង​មាន “​អាការរោគ​សុដន់​តូច​” និង​ភ្នែក​តូច ។​

​យោងតាម​ព័ត៌មាន​សង្ខេប​ការវះកាត់ ត្រូវបាន​ផ្តល់​ឲ្យ​ពី​មន្ទីរពេទ្យ​, Ting Ting បាន​ចំណាយលុយ ៤៥,៦០០ យ៉​ន់ (៤,៨៨៤ ផោន​ដ៍​) សម្រាប់​ការវះកាត់​ពង្រីក​ដើមទ្រូង និង​រួមជាមួយ​ការ​កែកុន​ភ្នែក​ទាំង​គូ​របស់​នាង​ផងដែរ ។​

​ម្តាយ​របស់​នាង អ្នកស្រី Tian បាន​មានការ​សោកស្តាយ​ជាខ្លាំង ដែល​កូនស្រី​របស់គាត់​គឺជា​តារា​បង្ហាញ​ម៉ូដ​ម្នាក់ ។ អ្នកស្រី​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថាៈ “​ខ្ញុំ​តែង​ប្រាប់​កូនស្រី​ថា រូប​សម្ផស្ស​កូន​មើលទៅ​ពិតជា​ស្អាត​ខ្លាំងណាស់​” ។​

​អ្នកស្រី Tian បន្តថាៈ ប៉ុន្តែ Ting Ting ពុំដែល​បានគិត​ថា នាង​ស្រស់ស្អាត​នោះទេ និង​តែងតែ​និយាយ​អំពី​ការធ្វើ​ភ្នែក​ឲ្យ​ធំ និង​មូល​ជាង​ប៉ុណ្ណោះ ។​

​យោងតាម​កំណត់ត្រា​មន្ទីរពេទ្យ​, Ting Ting បាន​ចូល​បន្ទប់វះកាត់​នៅ​ម៉ោង ១០ និង ៣០ នាទី ព្រឹក​, ហើយ​ទទួល​ការវះកាត់​ត្របកភ្នែក ដោយ​ប្រើ​ថ្នាំ​សន្លប់​១​ផ្នែក ។ នាង​បន្ទាប់មក បាន​ទទួលយក​ការវះកាត់​ពង្រីក​សុដន់ ដោយមាន​ការប្រើ​ថ្នាំ​សន្លប់​បន្ថែមទៀត ។​

​សូមបញ្ជាក់ថា នាបច្ចុប្បន្ន​នេះ ការវះកាត់​កែ​សម្ផស្ស​បាន​កំពុងមាន​ការពេញនិយម​កាន់តែខ្លាំង​ឡើង នៅក្នុង​ប្រទេស​ចិន​, ដោយមាន​ស្ត្រី​វ័យៗ​ក្មេង​ជ្រើស​យក​ការវះកាត់​នេះ ដើម្បី​ទទួលបាន​ត្របកភ្នែក​ពីរ​ជាន់ “​តាម​ស្ទៃ​ល៍​លោកខាងលិច​” ៕

តារា​បង្ហាញ​ម៉ូដ​ស្រី​វ័យ​២៥​ឆ្នាំ​ស្លាប់​ក្នុងអំឡុង​ការវះកាត់​កែកុន​សុដន់​ តារា​បង្ហាញ​ម៉ូដ​ស្រី​វ័យ​២៥​ឆ្នាំ​ស្លាប់​ក្នុងអំឡុង​ការវះកាត់​កែកុន​សុដន់​