សុបិន​​​ចប់​​​

រយៈ​​​ពេល​​​៥​​​ឆ្នាំ​​​​​​បន្ទាប់​​​ពី​​​បើក​​​ទ្វារ​​​ សួន​​​​​​​​​កម្សាន្ត​​​​​​​​​បាន​​​បិទ​​​ទ្វារ​​​

វាជារាត្រី​​​ខែកុម្ភៈនៅក្នុងក្រុង​​​ភ្នំពេញ​​​ ហើយ​​​ឌ្រីមឡែន គឺស្ទើរតែ​​​បិទទ្វារ​​​ទាំង​​​ស្រុង​​​ ហើយ​​​សឹង​​​តែ​​​នៅ​​​ទទេស្អាត។

ត្លុក​​​ធ្វើ​​​អំពីដែក​​​កម្ពស់​​​១៥ម៉ែត្រ​​​ ឈរយាម​​​ខ្លោងទ្វារ​​​ចូល​​​។ កុមារ​​​ពីរនាក់​​​រំខាន​​​ភាព​​​ស្ងប់ស្ងាត់​​​នៅឯ​​​សួន​​​លេង​​​បាញ់ទឹក​​​។ នៅតាមផ្លូ​វ​​​មាន​​​ធុងបាសចាក់ភ្លេង​​​បទ​​​ “តោះ ចាប់ផ្តើម​​​ជប់លៀង” ឲ្យទស្សនិកជន​​​ដែល​​​មកលេង​​​នាងព្រិលស​​​ មនុស្ស​​​ប្រចៀវ និង​​​រូបចម្លាក់​​​ដាយណូស័រ។

យោងតាម​​​អគ្គនាយក​​​លោក ហីង សុផាន់ ដែល​​​បដិសេធ​​​មិន​​​និយាយ​​​អ្វី​​​ច្រើន​​​ទាក់ទង​​​នឹង​​​សួន​​​កម្សាន្តនេះឲ្យ​​​ដឹងថា ការ​​​ជួល​​​ដីរយៈពេល​​​ប្រាំឆ្នាំ​​​របស់​​​ឌ្រីមឡែននៃ​​​អចលនទ្រព្យ​​​នៅទល់មុខ​​​កាស៊ីណូ​​​ណាហ្គាវើល បាន​​​ផុត​​​កំណត់​​​នៅចុង​​​ខែកុម្ភៈ​​​។ អ្នក​​​អភិវឌ្ឍ​​​បាន​​​ស្នើសាងសង់​​​អគារ​​​ភ្លោះ​​​មានកម្ពស់​​​១៣៣​​​ជាន់​​​ដែល​​​គិត​​​ជាទឹក​​​ប្រាក់​​​១ពាន់​​​លាន​​​ដុល្លារនៅលើ​​​ទីតាំង​​​នោះ។

សុបិន​​​ចប់​​​

ទូ​​​មាន​​​សោ​​​នៅ​​​ឯសួន​​​កម្សាន្ត​​​។រូប​​​ចតៈ John Vink

ប៉ុន្តែ ទោះបីជា​​​កំណត់ត្រា​​​សុវត្ថិភាពល្អដោយ​​​អន្លើ​​​ និង​​​ចំណុច​​​ក្រោម​​​ស្តង់ដា​​​ពី​​​ទស្សនាវដ្ដី​​​ទេសចរណ៍​​​ក៏ដោយ​​​ ក៏ទស្សនាវដ្តី ទ្រីបអេតវាយសឺ សរសេរ​​​ដាក់​​​ចំណងជើង​​​ថា “ហ្សំប៊ីឡែន” និង “កុំទៅលេង” ចំណែកឯ​​​ពលរដ្ឋក្នុង​​​ស្រុកខ្លះ​​​នឹង​​​លែងឃើញ​​​ទីនេះ​​​ទៀតហើយ។

លោក ឡាយ ផាណាក់ ជានិស្សិត​​​វិស្វកម្មស៊ីវិល​​​ អាយុ​​​១៩ឆ្នាំ​​​ បណ្តែត​​​អារម្មណ៍​​​ដោយ​​​បរិភោគ​​​ការ៉េម។

អង្គុយ​​​នៅលើ​​​បង់​​​ទល់មុខ​​​ទោង​​​កង់​​​ធំ​​​នៅឯ​​​សួន​​​កម្សាន្ត​​​ លោក ផាណាក់  បាន​​​និយាយថា “ខ្ញុំសោកស្តាយណាស់ នៅពេល​​​ខ្ញុំ​​​ឮ​​​ព័ត៌មាន​​​នេះ។កន្លែងនេះ​​​ជាកន្លែង​​​កាល​​​ខ្ញុំនៅតូច​​​”។

លោក ផាណាក់​​​ ចាំ​​​បាន​​​ថា មាន​​​ការ​​​ប្រគំតន្ត្រី​​​នៅលើ​​​ឆាក​​​ ឡានបុកគ្នា​​​ និង​​​ការ​​ពេញចិត្ត​​​របស់​​​គាត់​​​គឺ​​​ចោរសមុទ្រ ជាការ​​​ជិះ​​​ដែលគាត់​​​ពេញចិត្ត​​​ គឺដោយ​​​សារ​​​តែ​​​មាន​​​ឈ្មោះ​​​មិនល្អ​​​ទាក់ទង​​​នឹង​​​សុវត្ថិភាព​​​។

និស្សិត​​​រូបនេះបាន​​​និយាយថា “ខ្ញុំមិន​​​ខ្លាច​​​ទេ​​​ ពីព្រោះខ្ញុំជា​​​អ្នកផ្សងព្រេង”។

យោងតាម​​​កាសែត​​​ភ្នំពេញប៉ុស្តិ៍ នៅក្នុង​​​ឆ្នាំ​​​២០១៣ មានស្ត្រី​​​អាយុ៣៣ឆ្នាំ​​​ម្នាក់បាន​​​ស្លាប់ បន្ទាប់ពីធ្លាក់​​​ចេញ​​​ពី​​​កន្ត្រក។ គណៈគ្រប់គ្រង​​​សួន​​​កម្សាន្ត​​​បាន​​​និយាយថា ស្ត្រីនោះ​​​ភ័យ​​​ស្លន់ស្លោ​​​នៅពេល​​​កន្ត្រក​​​ឈប់​​​វិល ដោយ​​​ដោះ​​​ខ្សែ​​​សុវត្ថិភាព​​​​​​ចេញ​​​ ហើយ​​​ក៏ធ្លាក់​​​ពីកម្ពស់​​​៥ម៉ែត្រ​​​ស្លាប់​​​ទៅ​​​។

លោក ម៉ានី ម៉េន ជាខ្មែរ​​​បារាំង​​​បាន​​​ឈរតម្រង់​​​ជួរ​​​នៅខាងក្រៅ​​​ឡានបុក​​​គ្នា​​​ ដោយដាក់កូនតូច​​​របស់​​​គាត់​​​នៅពីមុខ ហើយ​​​ចាប់​​​អារម្មណ៍​​​យ៉ាង​​​ខ្លាំង​​​ពេល​​​មកលេង​​​ទីនេះ។

សុបិន​​​ចប់​​​

​​​បុគ្គលិក​​​ឌ្រីម​​​ឡែន​​​​​​ចុច​​​ទូរ​​​ស័ព្ទ​​​ស្មាត​​​ហ្វូន។ រូប​​​ចតៈ​​​ John Vink

លោក ម៉ានី ម៉េន បាន​​​និយាយថា “ទីនេះ​​​អស្ចារ្យ​​​ម៉ែន”។ទោះបីជា​​​ក្រុម​​​គ្រួសារ​​​របស់​​​គាត់​​​បាន​​​ទៅលេង​​​ឌីស្នីវើលនៅប្រទេស​​​បារាំង​​​ក៏ដោយ  ក៏គាត់និយាយថា ឌ្រីមឡែន ជាប្រភេទ​​​នៃការ​​​កម្សាន្ត​​​ខុសគ្នា​​​។ បុរសខ្មែរ​​​បារាំងបាន​​​និយាយថា “វាហាក់ដូចជា​​​ការជប់លៀង​​​នៅក្នុងភូមិមួយ​​​អ៊ីចឹង”។

ទោះជាយ៉ាងនេះក្តី នៅត្រឹមតែ​​​ប៉ុន្មានថ្ងៃ​​​ទៀត​​​ប៉ុណ្ណោះ​​​មុននឹង​​​សួន​​​កម្សាន្ត​​​បិទ​​​ទ្វារ​​​ ពិធីជប់លៀង​​​ក៏បានចប់​​​ដែរ​​​។ កម្មករ​​​កំពុង​​​ដក​​​រុក្ខជាតិ​​​ចេញពី​​​ផើង ហើយកាត់​​​ផ្តាច់​​​ដែករន្ទា។ ឧបករណ៍​​​​​​ភាគច្រើន​​​រួមមាន​​​ ផ្ទះខ្មោច ដែល​​​មាន​​​មនុស្ស​​​តឿ​​​ត្រូវ​​​គេជួល​​​ឲ្យ​​​ដេញបន្លាច​​​ក្មេងៗ​​​ក៏បាន​​​បិទទ្វារ​​​ដែរ។

ប្រសិន​​​បើ​​​ក្រុមហ៊ុន​​​ ថៃប៊ុនរ៉ុង គ្រុប បាន​​​​​​គម្រោងសង់អគារ​​​ខ្ពស់លលៃ​​​​​​នេះ ឧបករណ៍​​​ជិះរបស់​​​ឌ្រីមឡែន នៅថ្ងៃណាមួយ​​​នឹងជំនួសដោយ​​​អគារ​​​ខ្ពស់ត្រដែត​​​ដែល​​​នឹង​​​ស្ថិតក្នុង​​​បណ្តា​​​អគារ​​​ខ្ពស់ៗបំផុត​​​ក្នុង​​​ពិភពលោក​​​។ គម្រោង​​​​​​​​​​​​ដែល​​​ឥឡូវ​​​នេះ​​​ត្រូវ​​​​​​ពិនិត្យ​​​ជា​​​ចុង​​​ក្រោយ​​​ដោយ​​​រដ្ឋាភិបាល​​​​​​រួម​​​មាន​​​​​​ ការិយាល័យ ខុនដូ និង​​​សណ្ឋាគារមួយ។

អាឡិច ឃាង ជាអ្នកបម្រើ​​​អាយុ​​​២០​​​ឆ្នាំ​​​នៅកាស៊ីណូនៅម្ខាងផ្លូវ បាន​​​គិត​​​ថា អគារ​​​នោះ​​​គួរឲ្យភ័យ​​។

កញ្ញា​​ ឃាង បាននិយាយ​​​ដោយ​​​ពន្យល់ថានាងព្រួយបារម្ភ​​​ខ្លាច​​​អគារ​​​ខ្ពស់​​​បាក់សង្កត់​​​​​​លើ​​​កន្លែង​​​ធ្វើ​​​ការ​​​របស់នាង​​​ថា “គ្រោះថ្នាក់ណាស់”។ អ្នកបម្រើ​​​រូបនេះ​​​ចូលចិត្ត​​​លេង​​​ហ្គេមត្រី​​​ជាមួយ​​​មិត្តភ័ក្តិនាង។

នាងបាននិយាយថា “ខ្ញុំចង់​​​លេងបន្តទៀត”។

សុបិន​​​ចប់​​​

អ្នក​​​ដើរ​​​កម្សាន្ត​​​​​​អង្គុយ​​​ចុច​​​ទូរ​​​ស័ព្ទ​​​លើ​​​ខ្នង​​​សេះ។​​​រូប​​​ចតៈ​​​ John Vink

វលក្ខ តាំង ដែលធ្លាប់មាន​​​ផ្ទះនៅក្បែរ​​​ទីនោះ បានស្វាគមន៍​​​គម្រោង​​​សាង​​​សង់​​​អគារ​​​ខ្ពស់នេះ។

អ្នកស្រី វលក្ខ តាំង បាននិយាយអំពី​​​សួនកម្សាន្តនេះ ក្នុងខណៈដែល អ្នកស្រី​​​​​​អង្គុយលេង​​​លើបង់ជាមួយ​​​កូនប្រុស​​​អាយុ១០ឆ្នាំ​​​របស់​​​អ្នកស្រី​​​ថា “ពួកគេ​​​មិនប្រើ​​​ប្រាស់​​​ដីឲ្យបាន​​​ល្អទេ”។

អស់រយៈពេល​​​ជាច្រើនឆ្នាំ​​​ អ្នកស្រីឃើញ​​​តំបន់​​​សង្កាត់​​​របស់​​​អ្នកស្រី​​​ប្រែប្រួល​​​យ៉ាងច្រើន​​​។ អ្នកស្រី​​​បាន​​​និយាយថា “អ្នកក្រី​​​ក្រ​​​លក់ផ្ទះ​​​របស់គេ​​ ហើយ​​​ចាកចេញទៅ​​​ឆ្ងាយ​​​”។

កូនប្រុសរបស់​​​អ្នកស្រី​​​នឹងរក​​​កន្លែងថ្មីទៀត​​​ដើម្បី​​​លេង​​​។  ហើយ​​​ឌ្រីម​​​ឡែន​​​គឺគ្រាន់តែជា​​​កន្លែងមួយ​​​ប៉ុណ្ណោះ ដែលកូនស្រី​​​អាយុ​​​១៤ឆ្នាំ​​​របស់​​​អ្នកស្រីមិនចូលចិត្ត​​​​​​សួនកម្សាន្តនេះ​​​ទេ”។

អ្នកស្រី​​ តាំង បាននិយាយថា “វាមិនចូលចិត្ត​​​មកទីនេះទេ”។ ផ្ទុយ​​​ទៅវិញ​​​កូនស្រី​​​របស់​​​អ្នកស្រី​​​ចំណាយពេល​​​ទំនេរ​​​របស់នាង​​​នៅឯ​​​កន្លែងថ្មីបំផុត​​​នៃសង្កាត់នេះ​​​គឺ​​​ផ្សារអីុអន៕រើន​​

សុបិន​​​ចប់​​​

សុបិន​​​ចប់​​​

កម្មករ​​​កាត់​​​ផ្តាច់​​​​​​ដែក​​​រន្ទា។ រូប​​​ចតៈ​​​ John Vink

ប្រភពៈ ខេម បូឌាដេលី