ក្រុម​ជំនួយ​ការ​លោក​ស្រី​​ ស៊ូជី អាច​ក្លាយ​ជា​ប្រធានាធិប​តី​ភូមា

ក្រុងណៃពិដោៈ វេជ្ជ​បណ្ឌិត​ម្នាក់ អតីត​អ្នក​បើកបរ​ម្នាក់ និង​ជំ​នួយការ​ផ្ទាល់​ម្នាក់ នាំ​មុខ​ក្រុម​អ្នកដែល​នឹង​មាន​លទ្ធភាព​ជ្រើសរើស​សម្រាប់​តំណែង​ប្រធានាធិបតី​បន្ទាប់​របស់ ​មីយ៉ាន់ម៉ា ខណៈ​មេ​ដឹក​នាំលទ្ធិប្រ​ជាធិបតេយ្យ​លោក​ស្រី​អ៊ុង​សាន ស៊ូជី​ ស្វែងរក​អ្នកជំនិតម្នាក់​ដើម្បី​គ្រប់គ្រង​នៅត្រង់​កន្លែង​លោក​ស្រី។

លោក​ស្រី ស៊ូជី ​អាយុ ៧០ ឆ្នាំត្រូវ​បាន​រារំាង​មិន​កន់​តំ​ណែង​ ប្រធានាធិបតី​ ដោយ​រដ្ឋ​ធម្មនុញ្ញ​មួយ​ដែលបានបំ​ផ្លាញ​មហិ​ច្ឆតា​របស់​លោក​ស្រីក្នុង​គោលបំណង​ដឹកនាំ​ប្រទេស​ចេញ​ពី​របប​យោធា​ជាច្រើនទស​វត្សរ៍។

ក្រុម​ជំនួយ​ការ​លោក​ស្រី​​ ស៊ូជី អាច​ក្លាយ​ជា​ប្រធានាធិប​តី​ភូមាលោកស្រី​ស៊ូជី ថ្លែង​ទៅកាន់​ថ្នាក់​ដឹកនាំ​បក្ស​​របស់​លោក​ស្រី​។ Afp

ជំនួស​មក​វិញ ​លោក​ស្រី​បាន​បេ្តជ្ញា​គ្រប់គ្រង​ពីលើ​មេដឹកនាំ​បន្ទាប់​ ដោយ​បាន​អនុម័ត​ប្រព័ន្ធមួយ​ដ៏​មាន​សក្តា​នុ​ពល​ ដូច​លោក​មហាត្មះ​ គន្ធី ​របស់ឥណ្ឌា​ដែល​បាន​ប្រើឥទ្ធិពល​ខ្លាំងក្លា​ទៅ​លើ​រដ្ឋាភិបាល​របស់​បក្ស​នៅ​ក្នុង​សភាថ្វី​បើ​មាន​តួនាទី​នៅក្នុង​រដ្ឋា​ភិបាល​ផ្លូវ​កា​រក្តី។

គណបក្ស​សម្ព័ន្ធ​ជា​តិ​ដើម្បីលទ្ធិ​ប្រជាធិប​តេយ្យ (NLD ) ទទួល​បានជ័យ​ជម្នះ​យ៉ាងខ្ទរខ្ទារ​ក្នុង​ការបោះ​ឆ្នោត​កាលពី​ខែ​វិច្ឆិកា គឺជាការ​គាំទ្រ ​ដោយ​ផ្ទាល់​សម្រាប់​ម្ចាស់​មេដាយ​សន្តិភាព​ដែល​ជា​តារា​នៃ​ចលនា​លទ្ធិ​ប្រជាធិបតេយ្យ​របស់ប្រ​ទេស​នេះ។

គណបក្ស NLD គ្រោង​តែងតាំង​បេក្ខជន​ម្នាក់ ដើម្បី​ជំនួស ប្រធានា​ធិបតី​ថេន​ សេន​ ដែល​ផុត​អាណត្តិ​នៅឯ​ជំនួប​មួយ​នៅ​ក្នុងសភា​នៅថ្ងៃ​ព្រហស្បតិ៍។

ឈ្មោះ​សរុប ៣ នាក់​ នឹង​ត្រូវ​ដាក់ជូន​ ម្នាក់ត្រូវ​ជ្រើសរើស​ចេញ​ពីសភា​ និង​នៅ​ក្នុង​សភាជាន់ទាប​ និង​សភា​ជាន់ខ្ពស់​ និងម្នាក់​ទៀត​ត្រូវជ្រើស​រើស​ចេញ​ពីទាហាន​គ្មាន​កា​របោះ​ឆ្នោត ដែល​ត្រូវ​បាន​ផ្តល់​មួយភាគ​នៃអាសនៈ​ទាំងអស់​នៅ​ក្រោម​រដ្ឋធម្ម​នុញ្ញ​ដែល​ពួកគេ​បាន​សរសេរ។ ប៉ុន្តែ​ ត្រឹមតែ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខមុន​នឹង​ជ្រើសរើស​ សាធារណជន​ នៅ​តែស្ថិត​នៅ​ភាព​ងងឹត​ឈឹង​ជុំ​វិញ​ក្រុម​បេក្ខ​ជន​ទាំងអស់​។

ភាព​មិនប្រាកដ​ប្រជា​បានបង្ក​ឲ្យ​មានការ​ប៉ាន់​ស្មានយ៉ាង​ច្រើន​ ដោយ​មានបញ្ជី​ឈ្មោះ​នៃ​លទ្ធភាព​ឥស្សរជន​នៅ​ក្នុង​នោះ​មាន អតីត​អ្នក​បើក​របស់​លោក​ស្រីស៊ូជី វេជ្ជបណ្ឌិត​ប្រចំា​គ្រួសារ​របស់​លោកស្រី និង​អតីត​ជំនួយ​ការ​ផ្ទាល់​របស់លោក​ស្រី។

របៀប​ដែល​សកម្មជន​ប្រជាធិប​តេយ្យជើង​ចាស់ ត្រូវ​បាន​ដកចេញ​ពី​ការិ​យាល័យ​ជាន់ខ្ពស់​ ដោយ​សារ​លោកស្រី​ បាន​រៀបការ​ និង​មានកូន​ជាមួយ​ជនបរទេស​នឹង​ចាត់​ចែង​ការ​ទំនាក់ទំនង​ជា​មួយ​ប្រធានាធិបតី​ជំនួស ​នៅ​មិនទាន់ច្បាស់​៕

ប្រភពៈ ភ្នំពេញប៉ុស្តិ៍