កូរ៉េខាងជើង​គំរាម “​ប្រ​យុ​ទ្ថ​ស្លា​ប់រស់​” ជាមួយ​អាមេរិក និង​កូរ៉េខាងត្បូង​

​កូរ៉េខាងជើង​គំរាម​ប្រយុទ្ធ​ស្លាប់​រស់ ដោយ​ការវាយលុក​នុយក្លេអ៊ែរ សំដៅលើ​កូរ៉េខាងត្បូង និង​អាមេរិក ប្រសិនបើ​ប្រទេស​ទាំងពីរ នៅ​បន្តធ្វើ​សមយុទ្ធ​យោធា​តាម​ការគ្រោងទុក ។​

BBC បាន​ចុះផ្សាយ​ព័ត៌មាន​ថា ពីថ្ងៃ​ទី ៧ មីនា ដល់ ៣០ មេសា អាមេរិក និង​កូរ៉េខាងត្បូង នឹងធ្វើ​សមយុទ្ធ​យោធា​ទ្រុងទ្រាយ​ធំ ដោយមាន​ការចូលរួម​ពី​ពលទាហាន​កូរ៉េខាងត្បូង ៣០ ម៉ឺន​នាក់ និង​យោធា​ជើង​ទឹក​ប្រមាណ ១៥០០០ នាក់ ។ រដ្ឋមន្ត្រី​ការពារជាតិ​កូរ៉េខាងត្បូង លោក Han Min-koo ក៏បាន​បញ្ជាក់ថា សមយុទ្ធ​លើក​នេះ មាន​ទ្រុងទ្រាយ​ទ្វេដង ប្រៀប​នឹង​ឆ្នាំមុន ។​

កូរ៉េខាងជើង​គំរាម “​ប្រ​យុ​ទ្ថ​ស្លា​ប់រស់​” ជាមួយ​អាមេរិក និង​កូរ៉េខាងត្បូង​Kim Jong un ប្រើ​កែវ​យឺត​សម្លឹង​ខាង​កូរ៉េខាងជើង​

​រដ្ឋការ គឹម ជុង​អ៊ុន បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ថាៈ “​ការ​វាយ​គ្រប​មុខ​ដោយ​នុយក្លេអ៊ែរ​របស់​យុត្តិធម៌​” នឹងត្រូវ​ធ្វើឡើង ។ ប៉ុន្តែ មជ្ឈដ្ឋាន​អ្នកជំនាញការ​នៅតែ​មន្ទិលសង្ស័យ​ពី​សមត្ថភាព​ភ្ជាប់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ លើ​កាំជ្រួច​របស់​កូរ៉េខាងជើង ។​

​ពាក្យពេចន៍​ខ្លាំងៗ​របស់​កូរ៉េខាងជើង ពុំមាន​អ្វី​ប្លែក​ទេ ។ កាលពី​ឆ្នាំទៅ​មិញ ប្រទេស​នេះ​ធ្លាប់​គំរាមថា នឹង​ពន្លិច​ក្រុង​វ៉ាស៊ីនតោន ឲ្យ​ស្ថិតក្នុង​សមុទ្រ​ភ្លើង ។​

​សមយុទ្ធ​យោធា​លើក​នេះ​របស់​សម្ព័ន្ធ​អាមេរិក​-​កូ​រ៉​ខាងត្បូង កើតឡើង​ប៉ុន្មាន​ថ្ងៃ បន្ទាប់ពី​អង្គការសហប្រជាជាតិ ដាក់ទណ្ឌកម្ម​សារជាថ្មី​លើ​កូ​រ៉​ខាងជើង បន្ទាប់ពី​ប្រទេស​នេះ សាកល្បង​នុយក្លេអ៊ែរ និង​បាញ់​រ៉ូ​កែ​ត​ចូល​សមុទ្រ រយៈពេល​កន្លងទៅ​ថ្មីៗ​នេះដែរ ។​

​តាម​លោក​រដ្ឋមន្ត្រី​ការពារជាតិ​កូរ៉េខាងត្បូង​ដដែល ប្រកាសថា សមយុទ្ធ​នេះ​សំដៅ​ព្រមាន​កូរ៉េខាងជើង ចំពោះ​ទង្វើ​បង្កជម្លោះ ខណៈពេលដែល​កូរ៉េខាងជើង​បាន​ថា សកម្មភាព​របស់​ពួកគេ គឺ​ដើម្បី “​ហ្វឹកហាត់​” ប្រឆាំង​ការឈ្លានពាន ។​

​ក្នុង​ព្រឹត្តិការណ៍​ដោយឡែក​មួយ​ផ្សេង នោះ​នា​ចុង​សប្តាហ៍​មុន អាមេរិក និង​កូរ៉េខាងត្បូង បាន​ពិភាក្សា​ជា​ផ្លូវការ ដាក់ពង្រាយ​ប្រព័ន្ធ​ការពារ​ដោយ​កាំជ្រួច Thaad ដែលជា​ផែនការ​មួយ ត្រូវបាន​កូរ៉េខាងជើង ចិន និង​រុស្ស៊ី ប្រឆាំង ។ ក្រុង​ប៉េកាំង​ប្រកាសថា ប្រព័ន្ធ Thaad អាច​ឥទ្ធិពល​ដល់​កិច្ចប្រឹងប្រែង​រំសាយ​អាវុធ​នុយក្លេអ៊ែរ​របស់​ចិន ព្រមទាំង​សន្តិសុខ​របស់​ប្រទេស​នេះ ៕ ដោយ​៖ សូលី​សា​

ប្រភពៈ CEN