យុវតី «ស្រីមុំ» ចេញមុខអះអាងថា ស្គាល់និងធ្លាប់និយាយទូរស័ព្ទជាមួយលោក កឹម សុខា ប៉ុន្តែថាគ្មានទំនាក់ទំនងស្នេហា​ (សូមស្តាប់សម្លេង)

(ភ្នំពេញ)៖ យុវតី ឃុំ ច័ន្ទតារាទី ហៅ «ស្រីមុំ» មានវ័យ២៥ឆ្នាំ ដែលគេចោទថា មានរឿងអាស្រូវស្នេហា ជាមួយលោក កឹម សុខា នោះ ពេលនេះបានចេញសារភាពហើយ។ ស្រីមុំ អះអាងថា ខ្លួនពិតជាបានស្គាល់និងធ្លាប់និយាយទូរស័ព្ទជាមួយ លោក កឹម សុខា និងជួបស្គាល់លោក កឹម សុខា នៅពេលទៅទទួលសេវាកាត់សក់នៅហាងខ្មែរអង្គរ នៅម្តុំក្បែរវិមានឯករាជ្យ ដែលជាកន្លែងនាងបម្រើការ ប៉ុន្តែថានាងគ្មានទំនាក់ទំនងស្នេហាជាមួយ លោក កឹម សុខា នោះទេ ព្រមទាំងបដិសេធសម្លេងសារសងនិយាយជាមួយលោក កឹម សុខា ដែលគេបង្ហោះនៅលើ Facebook និងប្រព័ន្ធផ្សព្វផ្សាយ

តាមរយៈកិច្ចសម្ភាសជាមួយវិទ្យុអាស៊ីសេរី នៅល្ងាចថ្ងៃពុធ ទី០៩ ខែមីនា ឆ្នាំ២០១៦នេះ ខណៈដែលស្រីមុំចូលផ្តល់ព័ត៌មានជូនដល់សមាគមអាដហុក ស្រីមុំបានអះអាងថា នាងមិនមែនជាស្រីកំណាន់របស់ លោក កឹម សុខា ហើយមិនមានជាសម្លេងរបស់នាងឡើយ ប៉ុន្តែនាងអះអាងថា លោក កឹម សុខា ធ្លាប់ទូរស័ព្ទមកនាង​នៅពេលចង់មកកាត់សក់ នៅកន្លែងនាង។ ព្រមជាមួយនាងក៏ទទួលស្គាល់ថា រូបភាពដែលគេបង្ហោះលើបណ្តាញសង្គមគឺជារូបនាង។ 

ទោះបីជាមិនទទួលស្គាល់ថា សម្លេងដែលបែកធ្លាយនោះ ជាសម្លេងរបស់នាងមែន ប៉ុន្តែមហាជនបានលើកឡើងថា សម្លេងបែកធ្លាយ និងសម្លេងស្រីមុំដែលឆ្លើយសារភាពពេលនេះ មានលក្ខណៈដូចគ្នាបេះបិទ ព្រមទាំងត្រូវបានលោក កឹម សុខា ធ្លាប់ប្រាប់ទៅ ស្រីមុំ ថា ប្រសិនបើគេសួរឲ្យ ប្រាប់គេថា យើងស្គាល់រាប់អានគ្នាធម្មតា។ នេះបើយោងតាមសម្លេងលោក កឹម សុខា និងកញ្ញា ស្រីមុំ និយាយគ្នាកាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦

សូមស្តាប់សម្លេង ស្រីមុំ សារសងជាមួយលោក កឹម សុខា ដែលមានសម្លេងដូចគ្នាបេះបិទ នឹងទៅសម្លេងសម្ភាសន៍ជាមួយអាស៊ីសេរីនៅថ្ងៃនេះ និងការសន្យាថា ឲ្យប្រាប់គេថាស្គាល់គ្នាធម្មតា៖

រឿងអាស្រូវផ្លូវភេទ៖ យប់មិញ លោក កឹម សុខា ទូរស័ព្ទស្តីបន្ទោសស្រីស្នេហ៍ឈ្មោះ «ស្រីមុំ» ក្រោយពីរូបនាង ទម្លាយសម្លេងអាថ៌កំបាំង…

Posted by Fresh News on Monday, February 29, 2016

ខាងក្រោមនេះជាកិច្ចសម្ភាសរបស់យុវតីស្រីមុំ ជាមួយ វិទ្យុអាស៊ីសេរី៖

យុវតី «ស្រីមុំ» ចេញមុខអះអាងថា ស្គាល់ លោក កឹម សុខា ប៉ុន្តែថាគ្មានទំនាក់ទំនងស្នេហា

Posted by Fresh News Photo on Wednesday, March 9, 2016

ប្រភពៈ Freshnewsasia