សួស វី​ហ្សា សង្ឃឹម​យ៉ាង​មុតមាំ​ថា ចូលឆ្នាំ​ខ្មែរ​នេះ​នឹងមាន​…

6 Videos


អ្នកចម្រៀង​ស្រី​ប្រចាំ​ផលិតកម្ម​ហង្ស​មាស កញ្ញា សួស វី​ហ្សា មួយរយៈ​ចុងក្រោយ​នេះ​ហាក់​មាន​សម្រស់​ស្រស់​ប្លែក​ជាមួយ​រូបរាង​ដ៏​ស្រ​ឡូ​ន មិន​ធាត់​ទ្រលុក​ដូច​កាលពីមុន​នោះទេ​ហើយ​នាង​ថែមទាំង ប្រកាសថា​បទ​ចម្រៀងរ​បស់​នាង​នឹង​ទទួលបាន​ការគាំទ្រ​ពី​ទស្សនិកជន​ច្រើន​មិន​ខាន​ក្នុងឱកាស​បុណ្យ ចូលឆ្នាំ​ខ្មែរ ។ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​

សួស វី​ហ្សា សង្ឃឹម​យ៉ាង​មុតមាំ​ថា ចូលឆ្នាំ​ខ្មែរ​នេះ​នឹងមាន​…

M88


កញ្ញា សួស វី​ហ្សា បានបង្ហាញ​ក្តីសង្ឃឹម​យ៉ាង​មុតមាំ​ជាមួយនឹង​បទ​ថ្មី​របស់​នាង​ក្នុងឱកាស​បុណ្យ ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ​ដែល​ជិត​ចូល​មកដល់​ក្នុង​ខែមេសា​ខាងមុខនេះ​ថា​បទ​ចម្រៀង​របស់​នាង​ពិត ជា​នឹង​ទទួលបាន​ការគាំទ្រ​ពី​ទស្សនិកជន​ច្រើន​មិន​ខាន ព្រោះ​ខាង​ផលិតកម្ម​បាន​សម្រិតសម្រាំង​បទ​ថ្មី​សម្រាប់​រូបនាង​ដើម្បី​កំដរ​អារម្មណ៍​សាធារណៈជន​ក្នុង​ឆ្នាំ​ថ្មី​នេះ ។​

សួស វី​ហ្សា សង្ឃឹម​យ៉ាង​មុតមាំ​ថា ចូលឆ្នាំ​ខ្មែរ​នេះ​នឹងមាន​…

​នាង​បាន​បង្ហោះ​សារ​នៅលើ​បណ្តាញ​ទាក់ទង​សង្គម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​នាង​ថា “​ថត​ខារ៉ាអូខេ​ចូលឆ្នាំ​ខ្មែរ​ជាមួយ​បងប្រុស ហ្សូ​ណូ សង្ឃឹមថា នឹងមាន​ការគាំទ្រ​ពី​បងប្អូន​ទាំងអស់គ្នា​ណា​” ។ ​ជាមួយគ្នា​នោះ​លើ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​នាង​គេ បាន​សង្កេតឃើញ អ្នកគាំទ្រ​រូបនាង​បាន​សរសេរ ថា “​គាំទ្រ​បង​មួយរយ​ភាគរយ កំពុងតែ​រង់ចាំ​ស្តាប់​បទ​ចម្រៀង​ថ្មីរ​បស់បង ខ្ញុំ​តែងតែ​គាំទ្រ​បង​បង​គឺជា Idol របស់ខ្ញុំ គាំទ្រ ចែ វី​សា ចែ​ស្រស់ស្អាត​ម្ល៉េះ​ឥឡូវ​” ។​

សួស វី​ហ្សា សង្ឃឹម​យ៉ាង​មុតមាំ​ថា ចូលឆ្នាំ​ខ្មែរ​នេះ​នឹងមាន​…

ពេលនេះ​រូបរាង​ដ៏​ស្រ​ឡូ​ន​របស់​នាង​បានធ្វើ​ឲ្យ​ទស្សនិកជន​គាំទ្រ​មើល​សឹងតែ​មិន​ស្គាល់​ដោយ សារ​តែ​កន្លងទៅ​នាង​មាន​រូបរាង​ធាត់​ឡើង​ទម្ងន់​ដល់​ជាង​៥០​គីឡូក្រាម ។​ កន្លងទៅ​កញ្ញា សួស វី​ហ្សា បានសម្រេច​ចិត្ត​ធ្វើការ​សម្រក​ទម្ងន់​រប​ស់​ខ្លួន​ឲ្យ​ស្រក​រហូតដល់​ទៅ​ជាង ​៥ ​គីឡូក្រាម ដោយ​ប្រើ​រយៈពេល​មិន​ដល់ ​២ ​ខែ​ផង ដើម្បី​ធ្វើ​ឲ្យ​មាន​រាង​ស្វែ​ល និង​មាន​ហាងឆេង នៅក្នុង​សិល្បៈ ហើយ​ថែមទាំង​អះអាងថា ចាប់ពីពេលនេះ​ទៅ​ថ្ងៃ​អនាគត​នឹង​ប្រឡូក​វិស័យនេះ ឲ្យ​ពេញទំហឹង​ទៀតផង ។​

សួស វី​ហ្សា សង្ឃឹម​យ៉ាង​មុតមាំ​ថា ចូលឆ្នាំ​ខ្មែរ​នេះ​នឹងមាន​…

​ប្រភពពី​អ្នក​ក្នុង​រង្វង់​សិល្បៈ​មាន​ភាពស្និទ្ធស្នាល​ជាមួយ​នាង​បាន​បង្ហើប​ប្រាប់ ថា វី​ហ្សា ពេលនេះ​មាន​ភាពខុសប្លែក​ពីមុន ដោយ​នាង​សម្រក​ទម្ងន់​បានសម្រេច​ធ្វើ​ឲ្យ​ទស្សនិកជន​ព្រមទាំង​មិត្តភក្ដិ​ក្នុង​សិល្បៈ​ដូចគ្នា​មើល​នាង​ស្ទើរតែ​មិន​ស្គាល់​ ។ ជាក់ស្ដែង​ពេល​ឡើង​ឆាក​ប្រគំ​តន្ត្រី​ម្តងៗ​ធ្វើ​ឲ្យ​មហាជន​ហាក់​មាន ការភ្ញាក់ផ្អើល ព្រោះតែ​ឃើញ សួស វី​ហ្សា មាន​រាង​ស្គម​តូច​ច្រឡឹង​ស្រស់ស្អាត​ជាង​កាលពី​មិនទាន់​សម្រក​ទម្ងន់​ ។​

សួស វី​ហ្សា សង្ឃឹម​យ៉ាង​មុតមាំ​ថា ចូលឆ្នាំ​ខ្មែរ​នេះ​នឹងមាន​…

​ប្រភព​ខាងលើ​បាន​និយាយទៀតថា សួស វី​ហ្សា បាន​បង្ហាញមុខ​ញឹកញាប់​ចាប់តាំងពី ដើមឆ្នាំ មកនេះ​បន្ទាប់ពី​នាង​ធ្វើការ​សម្រក​ទម្ងន់​ដោយ​ប្រើ​វិធីសាស្ត្រ​បូម​ខ្លាញ់​ចេញពី​ខ្លួន ​។ កន្លងមក​តារា ចម្រៀង​រូបនេះ​បាន​ឡើង​ទម្ងន់​ខ្លាំង​បំផុត​រហូតដល់​ទៅ​ជាង​ ៥០​ គីឡូក្រាម ឯណោះ​ដែល​ធ្វើ​ឲ្យ​នាង​កាលនោះ​មាន​រូបរាង​ធាត់​ទ្រលុក​ជាហេតុ​ធ្វើ​ឲ្យ​គេ​មិន​ចាប់អារម្មណ៍​ទៅលើ​រូប​សម្រស់​របស់​នាង​ឡើយ ។ ហេតុដូច្នេះ​ទើបបានជា កញ្ញា សួស វី​ហ្សា បង្ខំចិត្ត​ជ្រើស​យក​វិធី​បូម​ខ្លាញ់​និង​ចំណាយពេល​ហាត់ប្រាណ ព្រមទាំង​អត់ធ្មត់​ក្នុងការ​តម​អាហារ ដើម្បី​ឲ្យ​ស្រកស្រុត​ទម្ងន់​មកវិញ​ ៕ ដេវីត​

សួស វី​ហ្សា សង្ឃឹម​យ៉ាង​មុតមាំ​ថា ចូលឆ្នាំ​ខ្មែរ​នេះ​នឹងមាន​…

សួស វី​ហ្សា សង្ឃឹម​យ៉ាង​មុតមាំ​ថា ចូលឆ្នាំ​ខ្មែរ​នេះ​នឹងមាន​…