កូនស្រី​ឈិន​ឡុង ចាប់ផ្តើម​មាន​បញ្ហា​វិញ​ម្តង បន្ទាប់ពី​កូនប្រុស​ទើប​ចេញពី​គុក​

6 Videos


​តាម​ប្រភពព័ត៌មាន​តៃវ៉ាន​បាន​ឲ្យ​ដឹងថា កាលពី ១៧ ឆ្នាំមុន​តារា​សម្តែង​ហុងកុង​អ្នកស្រី អ៊ូ ឈី​លី ហៅ (Elaine) ដែលជា​ភរិយា​ឥត​ខាន់ស្លា​របស់​កំពូល​តារា​សម្តែង​ប្រុស​លោក ឈិន​ឡុង ប្រសូត​បានកូន​ស្រី​ម្នាក់​ឈ្មោះ នាង អ៊ូ ជូវ​លីន ហៅ (​ស៊ា​វ ឡុង​នី​) ។ មកដល់​ឆ្នាំ ២០១៦ នេះ​នាង ស៊ា​វ ឡុង​នី មាន​អាយុ ១៦ ឆ្នាំ​ហើយ ។ កាលពី ខែកុម្ភៈ​កន្លងទៅនេះ​មាន​លេច​ធ្លាយ​ព័ត៌មាន​ថា អ្នកស្រី អ៊ូ បាន​បណ្តោយ​ឲ្យ​កូនស្រី​របស់​ខ្លូន​ជក់បារី ដែល​ទទួល រង​នូវ​ការរិះគន់​ពី​សំណាក់​មហាជន​យ៉ាង​ចាស់ដៃ ដោយ​គេ​យល់ថា ទង្វើ​បែបនេះ​ជាការ​អប់រំ​កូនស្រី​មិនបាន​ល្អ ដោយ​បណ្តោយ​ឲ្យ​កូនស្រី​មិនទាន់​ពេញវ័យ​ចេះ​ជក់បារី ហើយ ១ ខែ​ក្រោយមក​អ្នកស្រី អ៊ូ ក៏បាន​នាំ​កូនស្រី​ទៅ​ផឹក ស្រា​ថែមទៀត ។​ ​

កូនស្រី​ឈិន​ឡុង ចាប់ផ្តើម​មាន​បញ្ហា​វិញ​ម្តង បន្ទាប់ពី​កូនប្រុស​ទើប​ចេញពី​គុក​

M88


​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹង​ទៀតថា កាលពីពេល​ថ្មីៗ​នេះ​ក្នុងពេល​ណាត់ជួប​ការងារ​ជាមួយ​មិត្តភក្តិ​ដែលជា បុរស​ជនជាតិ​បរទេស​អ្នកស្រី អ៊ូ ក៏បាន​នាំ​កូនស្រី​ទៅជា​មួយ​ដែរ ពេលទៅដល់​កន្លែង​ណាត់ជួប​ភ្លាម​អ្នកស្រី​ក៏ ចាប់ផ្តើម​អុជ​បារី ១ ដើម​ជក់ និង​អុជ ១ ដើម​ទៀត​សម្រាប់​កូនស្រី ។ បន្ទាប់មក​អ្នកបម្រើ​ក្នុង​ហាង​ក៏បាន​ចាក់ ស្រា​វី​ស្គី​កន្លះ​កែវ​ធំ​ឲ្យ​នាង ស៊ា​វ​ឡុង​នី ស្រាប់តែ​ពេលនោះ​អ្នកស្រី អ៊ូ បើកភ្នែក​ធំៗ​ហើយក៏​សួរថា កែវ​អី​ក៏ ធំ​យ៉ាងនេះ​? ។ ទោះជា​យ៉ាងណាក៏ដោយ​វា​ហាក់ដូចជា​មិនមាន​បញ្ហា​អ្វី​សម្រាប់​នាង តូច ស៊ា​វ ឡុង​នី ឡើយ​ព្រោះ នាង​បាន​ផឹក​អស់​ដល់​ទៅ​ពីរ​កែវ​ឯណោះ ។ ចំណែក​អ្នកស្រី អ៊ូ វិញ​មិនបាន​ផឹកស្រា​ទេ​ព្រោះ​អ្នកស្រី​ជា​អ្នក បើករថយន្ត ៕ គ ឡេង​

កូនស្រី​ឈិន​ឡុង ចាប់ផ្តើម​មាន​បញ្ហា​វិញ​ម្តង បន្ទាប់ពី​កូនប្រុស​ទើប​ចេញពី​គុក​ កូនស្រី​ឈិន​ឡុង ចាប់ផ្តើម​មាន​បញ្ហា​វិញ​ម្តង បន្ទាប់ពី​កូនប្រុស​ទើប​ចេញពី​គុក​  កូនស្រី​ឈិន​ឡុង ចាប់ផ្តើម​មាន​បញ្ហា​វិញ​ម្តង បន្ទាប់ពី​កូនប្រុស​ទើប​ចេញពី​គុក​