មាន សូ​នី​តា ដើរ​លក់​ក្រមា​ដែល​ច្នៃ​ម៉ូដ​ដោយ​ខ្លួនឯង​

6 Videos

​កាលពីពេល​ថ្មី​នេះ តារា​សម្ដែង​វ័យក្មេង ស្រស់ស្អាត មាន សូ​នី​តា បានបង្ហាញ​ពី​រូបភាព​ដ៏​ស្រស់ ស្អាត​ជាច្រើន​របស់​នាង ជាមួយនឹង​សម្លៀកបំពាក់​ក្រមា ដែល​មើលទៅ​គួរ​ឲ្យ​ចាប់អារម្មណ៍ និង ស្រស់ស្អាត​តាមបែប​អ្នក​ចូលចិត្ត​លេងខ្លួន និង​ស្រឡាញ់​ស្ដាយ​សម្លៀកបំពាក់​ប្លែកៗ​ថែមទៀត ហើយ​សម្លៀកបំពាក់​បែប​នោះ ក៏បាន​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល និង​ពេញចិត្ត​ជាខ្លាំង​ពី​សំណាក់ យុវវ័យ​ជាច្រើន​ផងដែរ ។​

មាន សូ​នី​តា ដើរ​លក់​ក្រមា​ដែល​ច្នៃ​ម៉ូដ​ដោយ​ខ្លួនឯង​

M88

​ជាមួយគ្នានេះ ក្នុងឱកាស​ដែល​បុណ្យជាតិ​ដ៏​ធំ គឺ​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ​ជិត​ចូលមក​ដល់ នោះ ស្រី​ស្រស់ មាន សូ​នី​តា បាន​អួត​ពី​សម្លៀកបំពាក់​ក្រមា​របស់​នាង​ជាច្រើន ដើម្បី​ទាក់ទាញ អតិថិជន ដោយ​នាង​បាន​សរសេរ​លើកសរសើ​រ​ចំពោះ​សម្លៀកបំពាក់​ក្រមា​របស់​នាង​ថា « ជិត​ដល់ ថ្ងៃ​ចូលឆ្នាំ​ខ្មែរ​ហើយ យើងទាំងអស់គ្នា​បានដឹង​រួចមកហើយ​ថា ខែ​ចែ​ត្រ​ចូលឆ្នាំ គឺជា​ខែ​ក្តៅ ដូចនេះ ហើយ​នាង​ខ្ញុំ​បាន Design ក្រ​ម៉ា​ខ្មែរ​ដែលមាន​រាងស្តើង អាច​កា​ពារ​កំដៅថ្ងៃ មិន​ធ្វើអោយ​ស្អុះ និង​ជក់ទឹក​បានល្អ ហើយក៏​មាន​ពណ៌​ជាច្រើន​សម្រាប់​ជ្រើសរើស ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ជាតិខ្មែរ​ខាងមុខនេះ​ផងដែរ ‪#‎slanhhouse‬» ។​

មាន សូ​នី​តា ដើរ​លក់​ក្រមា​ដែល​ច្នៃ​ម៉ូដ​ដោយ​ខ្លួនឯង​

​បើតាម​ការបង្ហាញ​រប​ស់ សូ​នី​តា ក្រមា​ដែល​នាង​យកមក​ច្នៃ​ម៉ូត​ទាំងនេះ គឺ​នាង​ចុះទៅ​យក​ពី​បងប្អូន ខ្មែរ​ដែល​ធ្វើ​នៅ​មូលដ្ឋាន​តែម្ដង ។ ដោយឡែក​សម្រាប់​អាវ​ក្រមា​ដែល សូ​នី​តា លក់​វិញ ក្នុង​អាវ មួយ​មានតម្លៃ ៧០០០០ រៀល ។​

មាន សូ​នី​តា ដើរ​លក់​ក្រមា​ដែល​ច្នៃ​ម៉ូដ​ដោយ​ខ្លួនឯង​

​សូមបញ្ជាក់ថា​សម្លៀកបំពាក់​ក្រមា​ដែល សូ​នី​តា បានបង្ហាញ​នេះ ត្រូវបាន​រចនា​ម៉ូត​ផ្ទាល់​ដោយ មាន សូ​នី​តា តែម្ដង ដែល​សកម្មភាព​នេះ ត្រូវបាន​អ្នក​ស្រឡាញ់​អ្វី​ដែលជា​របស់​ខ្មែរ​គាំទ្រ​យ៉ាងខ្លាំង និង​បាន​ចាត់ទុកថា នេះ​ជា​សកម្មភាព​ក្នុង​ការលើក​ត​ម្កើ​ន​នូវ​អ្វី​ដែលជា​របស់​ខ្មែរ ពិសេស​ជួយ​បង្កើន ការងារ​សម្រាប់​ប្រជាជន ដែលជា​អ្នកធ្វើ​ក្រមា​លក់​ថែម​ទៀតផង ៕ ខេមរា​