Aaron Kwok ​ត្រូវ​អតីត​មិត្តស្រី​ឌឺដង​ស្ទើរ​ក្អួត​ឈាម​

6 Videos


​កាលពីពេល​ថ្មីៗ​នេះ​តារា​ម៉ូ​ដែល ហុងកុង ល្បីឈ្មោះ Lynn Hung បានប្រកាស​ភ្ជាប់ពាក្យ​ជាមួយ​ប្អូ​នប្រុស​របស់​តារា​សម្ដែង​ស្រី Kenix Kwok ឈ្មោះ Kwok Ho Chung ឬ Ken Kwok ។ តារា​ម៉ូ​ដែល​វ័យ ៣៥ ឆ្នាំ ខាងលើ​បាន​បង្ហើប​ថា នាង និង គូ​ដណ្ដឹង​នៅ​មិនទាន់​ហ៊ាន​ប្រកាស​ពេលវេលា​នៃ​ពី​ធី​អាពាហ៍ពិពាហ៍​ទេ ដោយសារ​រវល់​រៀបចំ​កាលវិភាគ​ការងារ និង ដោះស្រាយ​ការងារ​ឲ្យ​ចប់​សិន ប៉ុន្តែ​យ៉ាងយូរ​ប្រហែលជា​អាច​ដាច់​ឆ្នាំនេះ​ក៏​ថា​បាន ។

Aaron Kwok ​ត្រូវ​អតីត​មិត្តស្រី​ឌឺដង​ស្ទើរ​ក្អួត​ឈាម​

M88


​នៅចាំ​ថា ប្រហែល​ពេល ៣ ខែ​មុន គេ​ឃើញ​តារា​សម្ដែង​ស្រី​ក្នុង​រឿង «Ip Mna» នាង Lynn Hung ពាក់ចិញ្ចៀន​ពេជ្រ​មាន​ទំហំ​ប្រហែល ៣ កា​រ៉ាត់ ដោយ​ចិញ្ចៀន​នោះ​នាង​បានទទួល​ពី​គូ​ដណ្ដឹង​លោក Kwok Ho Chung នៅក្នុង​ពិធី​ភ្ជាប់ពាក្យ ប៉ុន្តែ​ទោះជា​យ៉ាងណា​នាង​មិនដែល​បង្ហាញ​ការពិត​ប្រាប់​មហាជន​ថា​នាង​បាន​ភ្ជាប់ពាក្យ​រួចហើយ​ទេ រហូតមកដល់​ពេលនេះ​ទើប​តារា​ម៉ូ​ដែល​សិច​ស៊ី​ខាងលើ​សម្រេចចិត្ត​ប្រកាសថា​ខ្លួន​បាន​ភ្ជាប់ពាក្យ​រួចហើយ​ជាមួយ​ប្អូនប្រុស​របស់​តារា​សម្ដែង​ស្រី Kenix Kwok ។

Aaron Kwok ​ត្រូវ​អតីត​មិត្តស្រី​ឌឺដង​ស្ទើរ​ក្អួត​ឈាម​

ទន្ទឹមគ្នានេះ​អតីត​មិត្តស្រី​របស់​តួអង្គ​ស្ដេច​ស្វា​នៅក្នុង​រឿង « Monkey King 2» លោក Aaron Kwok បាន​ពោលថា « គូ​ដណ្ដឹង​របស់ខ្ញុំ​គឺជា​បុរស​សាមញ្ញ​ម្នាក់​…​គាត់​ចូលចិត្ត​ធ្វើ​អ្វី​សាមញ្ញៗ គ្រាន់តែ​បាច់ផ្កា​មួយ​បាច់ និង ចិញ្ចៀន​មួយ​វង់​អាចធ្វើ​ឲ្យ​ខ្ញុំ​យល់ព្រម​តាម​សំណើសុំ​រៀបការ​របស់គាត់​» ។ ​ ​ស្រប​ពេលដែល​តារា​ម៉ូ​ដែល​ចូលចិត្ត​សម្ញែង​ដើមទ្រូង Kwok Ho Chung បង្ហាញ​មុខមាត់​ពិតរ​បស់​គូ​ដណ្ដឹង​នេះដែរ លោក Aaron Kwok ដែលជា​អតីត​មិត្ត​ប្រុស​បានចេញ​មុខមក​សរ​សេរ​សារ​ជូនពរ​ខ្លី​មួយ​ថា « នេះ​គឺជា​ដំណឹង​ល្អ​មួយ​សម្រាប់​ខ្ញុំ​…​ខ្ញុំ​ជូនពរ​ឲ្យ​នាង និង គូ​ដណ្ដឹង​ជួបតែ​រឿង​ល្អជា​និច្ច​» ។

Aaron Kwok ​ត្រូវ​អតីត​មិត្តស្រី​ឌឺដង​ស្ទើរ​ក្អួត​ឈាម​

​ ​គួរ​រំឭក​ដែរ​ថា លោក Aaron Kwok ធ្លាប់មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​តារា​ម៉ូ​ដែល Lynn Hung អស់​រយៈពេល ៧ ឆ្នាំ គឺ​ចាប់ផ្ដើម​ក្នុង​ឆ្នាំ ២០០៦ (​មិន​បញ្ជាក់​ថ្ងៃ​បែក​គ្នា​) ចំណែកឯ​លោក Kwok Ho Chung ទើបតែ​បាន​ស្គាល់គ្នា​ជាមួយ​នាង Lynn Hung ក្នុង​ឆ្នាំ ២០១៤ នេះ​ទេ ៕ (​ប្រភព ៖ ធូ​ហ្គោល​) កុសល​

Aaron Kwok ​ត្រូវ​អតីត​មិត្តស្រី​ឌឺដង​ស្ទើរ​ក្អួត​ឈាម​Aaron Kwok ​ត្រូវ​អតីត​មិត្តស្រី​ឌឺដង​ស្ទើរ​ក្អួត​ឈាម​Aaron Kwok ​ត្រូវ​អតីត​មិត្តស្រី​ឌឺដង​ស្ទើរ​ក្អួត​ឈាម​