ដួង ម៉ា​និ​ច ប្រឹង​ស្ទើរ​ខ្សោះ​ខ្យល់ នៅតែ​បារម្ភ​ខ្លាច​

6 Videos


​នៅ​ឆ្នាំ ២០១៥ កន្លងមក តារា​សម្តែង​កញ្ញា ដួង ម៉ា​និ​ច បាន​ប្រាប់ថា នាង​សម្តែង​ខ្សែភាពយន្ត​ទាំង​រឿង​ដុំ និង រឿង​ភាគ​បាន​ចំនួន ១៧ រឿង ហើយ​ក្នុងចំណោម​រឿង​ទាំងនោះ​ភាគច្រើន​នាង​សម្តែង​ជា​តួ​សំខាន់ និង ជា​តួឯក​ផងដែរ ដូច្នេះហើយ​ទើប​ធ្វើឱ្យ​ជា​ប្រិយភាព​របស់​នាង​ក្នុង​ឆ្នាំ​ចាស់​ហក់​ឡើង​ខ្លាំង ។ ការទទួល​ថត​ខ្សែភាពយន្ត​បាន ១៧ រឿងនេះ បើ​និយាយ​ពី​ពេលវេលា​វិញ មិន​ថា​ថ្ងៃ​សៅរ៍ ឬ​ថ្ងៃអាទិត្យ​ទេ គឺ​នាង​ថត​ជាប់​រហូត មាន​ថ្ងៃ​ខ្លះ​ថត​មួយ​យប់​ទល់​ភ្លឺ​ក៏មានដែរ ព្រោះ​ម្ចាស់​ផលិតកម្ម​គេ​ប្រ​ញ៉ាប់​ចាក់​បញ្ចាំង​។​

ដួង ម៉ា​និ​ច  ប្រឹង​ស្ទើរ​ខ្សោះ​ខ្យល់ នៅតែ​បារម្ភ​ខ្លាច​

M88


​ដួង ម៉ា​និ​ច បាន​និយាយថា រយៈពេល​មួយឆ្នាំ​ដែល​នាង​លះបង់​ពេលវេលា​ថតកុន​គ្មាន​ពេល​សម្រាក​នេះ គឺ​នាង​ទទួល​បានតែ​កេរ្តិ៍ឈ្មោះ​ប៉ុណ្ណោះ​។ ព្រោះ​ថវិកា​ដែល​ទទួលបាន​ពី​ការថត​រឿង​ទាំង ១៧ ខាងលើនេះ នាង​មិនបាន​ទាមទារ​តម្លៃ​ខ្ពស់​ពេក​នោះទេ ដូច្នេះហើយ​ក្នុង​ការថត​មួយ​រឿងៗ ទម្រាំ​ចប់ នាង​ក៏ត្រូវ​ចំណាយ​ទៅវិញ​គ្មាន​សល់​ប្រាក់​ដែរ ព្រោះ​ចំណាយ​ច្រើន​ទៅ​លើក​សម្លៀកបំពាក់ និង សាំង​រថយន្ត ព្រោះ​ពេល​ទៅ​ថត​ម្តងៗ​នាង​តែងតែ​ជិះ​រថយន្ត​ផ្ទាល់ខ្លួន​រហូត មិន​ថា​នៅក្នុង​ក្រុង ឬ​តាម​ខេត្ត​ទេ ។​

ដួង ម៉ា​និ​ច  ប្រឹង​ស្ទើរ​ខ្សោះ​ខ្យល់ នៅតែ​បារម្ភ​ខ្លាច​

​តារា​ស្រី​ចូលចិត្ត​ភាព​សិច​ស៊ី ដួង ម៉ា​និ​ច បាន​បន្តថា នៅ​ឆ្នាំ ២០១៦ នេះ នាង​មិន​ទទួល​ថត​ច្រើន​រឿង​ដូច​ឆ្នាំ​ចាស់​ទេ គឺ​នាង​ទទួល​ថត​ប្រមាណ​ជា​ប្រាំ​ទៅ​ប្រាំមួយ​រឿង​ប៉ុណ្ណោះ ព្រោះ​ឆ្នាំនេះ​នាង​មាន​បញ្ហា​សុខភាព​មិនសូវ​ល្អ នាង​មិនសូវមាន​កម្លាំង ដែល​ត្រូវ​ចុះ​ថត​នៅតាម​ខេត្ត​ឆ្ងាយៗ​នោះទេ ។ ការបោះបង់​ឬ​ការកាត់បន្ថយ​ការថត​រឿងនេះ នាង​ក៏​បារម្ភ​ខ្លាច​ប្រជាប្រិយភាព​ធ្លាក់ចុះ​ផងដែរ​ព្រោះ​កេរ្តិ៍ឈ្មោះ​របស់​នាង​កំពុង​ហក់​ឡើង​ខ្លាំង តែ​បែរជា​ទម្លាក់​ការងារ​ចោល​ទៅវិញ ។

ដួង ម៉ា​និ​ច  ប្រឹង​ស្ទើរ​ខ្សោះ​ខ្យល់ នៅតែ​បារម្ភ​ខ្លាច​

ម្យ៉ាងទៀត​ការងារ​សិល្បៈ​ក្នុងស្រុក​យើង​មិន​ថា​ល្បីឈ្មោះ​កម្រិតណា​នោះទេ ឱ្យតែ​បាត់​មុខ​មួយរយៈ​គឺ​ស្ទើរតែ​បាត់ឈ្មោះ​ផងដែរ ចំណុច​នេះហើយ ដែល​ធ្វើ​ឲ្យ​នាង​បារម្ភ​ខ្លាច​ប្រជាប្រិយភាព​ធ្លាក់ចុះ ៕ ប្រមាញ់ តារា

ដួង ម៉ា​និ​ច  ប្រឹង​ស្ទើរ​ខ្សោះ​ខ្យល់ នៅតែ​បារម្ភ​ខ្លាច​ដួង ម៉ា​និ​ច  ប្រឹង​ស្ទើរ​ខ្សោះ​ខ្យល់ នៅតែ​បារម្ភ​ខ្លាច​ដួង ម៉ា​និ​ច  ប្រឹង​ស្ទើរ​ខ្សោះ​ខ្យល់ នៅតែ​បារម្ភ​ខ្លាច​ដួង ម៉ា​និ​ច  ប្រឹង​ស្ទើរ​ខ្សោះ​ខ្យល់ នៅតែ​បារម្ភ​ខ្លាច​ដួង ម៉ា​និ​ច  ប្រឹង​ស្ទើរ​ខ្សោះ​ខ្យល់ នៅតែ​បារម្ភ​ខ្លាច​